សុទ្ធតែរកលុ.យបាន! មកស្គាល់ឆាណែលយូធូប៥ ដែលមានអ្នកតាមដាន ច្រើនជាងគេក្នុងពិភពលោក
Ping Chou EngSEPTEMBER 10 2024438 views

ចាប់តាំងពីការបង្កើតកម្មវិធី Youtube នៅឆ្នាំ២០០៥ ផ្លោតហ្វូមមួយនេះបានក្លាយជាគោលដៅនិងប្រភពចំណូលនៃការបង្កើតលុយរបស់មនុស្សជាច្រើនលាននាក់។

 

យ៉ាងណាមិញថ្ងៃនេះយើងសូមលើកយកនូវ ឆាណែលយូធូបចំនួន៥ ដែលមានអ្នកតាមដាន ច្រើនជាងគេក្នុងពិភពលោក​ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ខណៈឆាណែលទាំង៥នេះ សុទ្ធតែមានទីតាំងនៅក្នុងប្រទេសដែលរកលុយបាន។

 

៥. ឆាណែលយូធូប៖ Kids Diana Show ជាឆាណែលភាសាអង់គ្លេសសម្រាប់កុមារ ជាប់ចំណាត់ថ្នាក់លេខ៥ ដែលមានកុមារី Diana អាយុ ៧ឆ្នាំ និងបងប្រុសរបស់នាងឈ្មោះ Roma ជាអ្នកផលិតមាតិកា។ វីដេអូរបស់ពួកគេលេចធ្លោលើការសម្តែង គំនូរជីវចលនិងតន្ត្រី ដែលបានដាក់ឱ្យទស្សនារហូត ២០ភាសាឯណោះ។

 

- បង្កើតឆាណែលឡើង៖ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៥

 

- មានអ្នកតាមដាន៖ ១២៤ លាននាក់

 

- ជាប្រភេទ៖ កម្សាន្ត

 

- មានចំនួនវីដេអូ៖ ១២០០

 

- ទីតាំង៖ ប្រទេសអង់គ្លេស

 

 ៤. ឆាណែលយូធូប៖ SET India, Sony Entertainment Television (SET) India គឺជាប៉ុស្តិ៍កម្សាន្តហិណ្ឌូដ៏លេចធ្លោមួយ ជាប់ចំណាត់ថ្នាក់លេខ៤ មានតាមដានច្រើនបំផុត។  បានបើកដំណើរការជាឧស្សាហកម្មភាពយន្ត Bolly Wood តាំងពី ១៩៩៥។

 

- បង្កើតឆាណែលឡើង ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០០៦

 

- មានអ្នកតាមដាន៖ ១៧៦ លាននាក់

 

- ជាប្រភេទ៖ កម្សាន្ត

 

- មានចំនួនវីដេអូ៖ ១៤៣,០០០

 

- ទីតាំង៖ ប្រទេសឥណ្ឌា

 

៣. ឆាណែលយូធូប៖ Cocomelon ជា Channel YouTube របស់ក្មេងៗ ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានខ្លឹមសារកម្សាន្តអប់រំ បទភ្លេងមត្តេយ្យសម្រាប់កុមារតូច មានពណ៌ស្រស់ៗ និងភាសាដំបូងសាមញ្ញ ដែលធ្វើឱ្យវីដេអូរបស់ពួកគេទាក់ទាញការមើលម្តងហើយម្តងទៀតពីសំណាក់ក្មេងៗ។ 

 

- បង្កើតឆាណែលឡើង៖ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០០៦

 

- មានអ្នកតាមដាន៖ ១៨០​ លាននាក់

 

- ជាប្រភេទ៖ អប់រំ

 

-​ មានចំនួនវីដេអូ៖ ១២០០

 

- ទីតាំង៖ សហរដ្ឋអាមេរិក

 

២. ឆាណែលយូធូប៖ T-Series ​ជាប៉ុស្ត៍ទូរទស្សន៍របស់​ឥណ្ឌា​ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៣ បាន​ទាក់ទាញ​ទស្សនិកជន​ទូទាំង​ពិភពលោក​ជាមួយ ប្រជាជនក្នុងប្រទេសជាច្រើន តាមរយៈ​វីដេអូ​ ​តន្ត្រី​ប៉ុប​ឥណ្ឌា​ ភាពយន្តនិងបទសម្ភាសន៍​។  

 

-បង្កើតឡើង៖ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០០៦

 

- មានអ្នកតាមដាន៖២៧១ លាននាក់

 

-ជាប្រភេទ៖ តន្ត្រី និងភាពយន្ត

 

-មានចំនួនវីដេអូ៖ ២១,០០០

 

-ទីតាំង៖ ប្រទេសឥណ្ឌា

 


១. ឆាណែលយូធូប៖ Mr Beast ត្រូវបានគេស្គាល់ឈ្មោះថា Jimmy Donaldson បានកាន់កាប់ឈ្មោះជាស្តេចយូធូប មិនមាននរណាអាចផ្ទឹមបានក្នុងនាមជាឆាណែលយូធូប។ ឆាណែលនេះជាឆាណែលមានអ្នកជាវច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

 

-បង្កើតឡើង៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១២

 

-មានអ្នកតាមដាន៖ ៣០៩ លាននាក់

 

-ជាប្រភេទ៖ កម្សាន្ត

 

- មានចំនួនវីដេអូ៖ ៨០៩

 

- ទីតាំង៖ សហរដ្ឋអាមេរិក

 

គួរជម្រាបផងដែរថាទិន្នន័យនេះត្រូវបានធ្វើសន្ទ្សន៍ដោយទស្សនាវដ្តី Forbes ចុះផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤៕ 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia