គ្រាន់តែមិនទាន់មាន! សញ្ញា៤យ៉ាង​បញ្ជាក់ថា អ្នកមិនក្រីក្រទេ ទោះបីបច្ចុប្បន្នគ្មានលុយច្រើន
Ping Chou EngJULY 25 20242.3 K views

យើងប្រហែលជាធ្លាប់ឮថា លុយមិនអាចទិញសុភមង្គល ប៉ុន្តែបើគិតឱ្យយល់តាមការស្រាវជ្រាវរបស់ស្ថាប័ននិយាយអំពីសុមាលភាពផ្លូវចិត្ត Hack Sprits បានឱ្យដឹងថា សុភមង្គលអាចទាក់ទាញលុយ។​​ទន្ទឹមនឹងនេះតាមការពិតនៃចិត្តវិទ្យាគេបានលើកឡើងថា បើមនុស្សណាមានសញ្ញា៤យ៉ាងនេះ អាចរាប់បានថាគេមិនក្រីក្រនោះទេ ទោះបីជាបច្ចុប្បន្នគេគ្មានលុយច្រើនក៏ដោយ។

 

. មានចំណេះដឹងនិងបទពិសោធន៍៖ ទ្រព្យសម្បត្តិពេលខ្លះគឺមិននៅក្នុងកាបូបរបស់អ្នកទេ ប៉ុន្តែវាកំពុងនៅក្នុងខួរក្បាលរបស់អ្នក។ ចំណេះដឹងនិងបទពិសោធន៍អាចជួយអ្នកឱ្យរកលុយបាន ជួយអ្នកឱ្យរស់នៅបានស្ងប់សុខ សម្លឹងឃើញពិភពលោកបានយ៉ាងទូលំទូលាយ ខណៈមនុស្សជាច្រើនគ្មានវាដូចអ្នកនោះទេ ដូច្នេះហើយប្រសិនបើអ្នកមានចំណេះដឹងនិងបទពិសោធន៍នោះ ចាត់ទុកថាមិនក្រីក្រនោះទេ។  

 

. មានបណ្តេញទំនាក់ទំនងល្អ៖ ប្រសិនបើកំពុងមានបុគ្គលដែលស្រឡាញ់ គោរពនិងឱ្យតម្លៃអ្នកនោះ ជាសញ្ញាដែលអាចចាត់ទុកបានថា អ្នកជាអ្នកមានទ្រព្យ​ជាងអ្វីដែល​អ្នក​បានគិតហើយ ពីព្រោះអ្នកកំពុងទទួលបានទំនាក់ទំនងដែល​ផ្តល់​ការ​គាំទ្រ​ផ្លូវ​ចិត្ត ការបំផុស​គំនិតឱ្យ​អ្នក និង​ជំរុញអ្នកឱ្យក្លាយជាបុគ្គលប្រសើរជាងមុន ខណៈមនុស្សមួយចំនួនមិនមានទ្រព្យសំណាងនេះដូចអ្នកទេ។ បណ្តេញទំនាក់ទំនងទាំងនោះរួមមាន ទំនាក់ទំនងក្រុមការងារ ទំនាក់ទំនងមិត្តភក្តិ ចៅហ្វាយល្អ គ្រួសារឬដៃគូជីវិតជាដើម។

 

. មានពេលវិនិយោគលើខ្លួនឯង៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលឱ្យតម្លៃលើការរៀនសូត្រ បន្តស្វែងរកអ្វីដែលរីកចម្រើន មានឆន្ទៈក្នុងការវិនិយោគពេលវេលា នោះអាចរាប់បញ្ចូលបានថាអ្នកគឺជាអ្នកមាន ទោះបច្ចុប្បន្នអ្នកគ្មានលុយច្រើន។​ ព្រោះពេលវេលាគឺជាធនធានដ៏មានតម្លៃបំផុតមួយដែលយើងរាល់គ្នាមាន ហើយបើពេលវេលាកន្លងផុតទៅយើងនឹងមិនអាចទាញត្រឡប់មកវិញបាន ដូច្នេះនៅពេលដែលអ្នកចំណាយពេលរៀនសូត្រ វាជាសញ្ញាបញ្ជាក់ថាអ្នកមិនក្រនោះទេនាពេលអនាគត។

 

. មានបុគ្គលិកលក្ខណៈល្អ៖ មនុស្សជាច្រើនមានសមត្ថភាព​ មានទ្រព្យសម្បត្តិប៉ុន្តែបែរជាមិនមានបុគ្គលលក្ខណៈល្អនោះទេ ហើយពួកគេមិនអាចទទួលបានការគោរពនិងការទទួលស្គាល់ពិតប្រាកដពីអ្នកដទៃឡើយ។ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលមានអត្តចរិតលក្ខណៈល្អ ចេះជួយអ្នកដទៃ ​មានការដឹងគុណ​ ឧស្សាហ៍ព្យាយាម គឺចាត់ទុកថាអ្នកជាអ្នកមាន ព្រោះអ្នកអាចរីករាយ មានសេចក្តីសុខផ្លូវចិត្ត​ និងទទួលបានការគោរពពិតប្រាកដហើយមានសំណាងល្អ។

 

យ៉ាងណាមិញបើតាមចិត្តវិទ្យាក៏បានឱ្យដឹងដែរថាជាការពិតលុយអាចជាតម្រូវការដ៏ធំក្នុងជីវិត ប៉ុន្តែមនុស្សមិនគួរជាប់ជំពាក់ជាមួយវាខ្លាំងពេកនោះទេ មនុស្សគួរតែរីករាយជាមួយនឹងដំណើរជុំវិញខ្លួន ប្រឹងប្រែងធ្វើការងារ ដុសខាត់សមត្ថភាព​ បង្កើតតុល្យភាពជីវិត បង្កើនសុភមង្គលដើម្បីទាក់ទាញសំណាងនិងទ្រព្យសម្បត្តិចូលទៅក្នុងជីវិត៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia