លុយតិចធ្វើតិច! នេះជាមុខទំនិញនាំចូលពីចិន ៤ មុខ ដែលកំពុងលក់ដាច់ខ្លាំងនៅក្នុងទីផ្សារស្រុកខ្មែរ
ធី ស្រីល័ក្ខMARCH 6 2023803 views

សព្វថ្ងៃនេះមានអ្នកលក់អនឡាញជាច្រើន បាននាំទំនិញពីបណ្តាលប្រទេសមួយចំនួនធំយកមកលក់នៅតាមទីផ្សារកម្ពុជា។ ហើយក៏មានអ្នកលក់មួយចំនួនតូចបាននាំទំនិញមកពីប្រទេសចិនហើយទំនិញដែលពួកគាត់យកមកលក់នៅទីផ្សារស្រុកខ្មែរកំពុងតែលក់ដាច់ខ្លាំងមួយផងដែរ។ ខាងក្រោមនេះជាមុខទំនិញចិន ៤ មុខដែលលក់ដាច់ខ្លាំងបំផុតនៅស្រុកខ្មែរ៖

.គ្រឿងអេឡិចត្រូនិច

នាពេលបច្ចុប្បន្ននេះសង្គមកាន់តែស៊ីវីល័យ ហើយការប្រើប្រាស់បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលធ្វើអោយអ្នកលក់មួយចំនួនបាននាំគ្រឿងអេឡិចត្រូនិចពីប្រទេសចិនដែលគ្រឿងទាំងអស់នោះមានដូចជា ឆ្នាំងសាកទូរស័ព្ទ កាសទូរស័ព្ទ USB កុំព្យូទ័រនឹងគ្រឿងអេឡិចមួយចំនួនទៀត។ ជាពិសេសទៅទៀតមានមនុស្សជាច្រើនកំពុងតែមានតម្រូវការខ្លាំងមួយពីគ្រឿងទាំងអស់នេះទើបធ្វើអោយលក់ដាច់យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា។

.សម្លៀកបំពាក់

យីហោសម្លៀកបំពាក់​ ហាក់បីដូចជាកំពុងតែទទួលបានជោគជ័យមួយនៅក្នុងទីផ្សារអាស៊ី ដោយសារមានមនុស្សទូទៅចូលចិត្តផ្លាស់ប្តូរម៉ូតខោអាវ ទៅតាមចំណង់ចំណូលចិត្តរបស់គាត់ ទើបធ្វើអោយយីហោមួយនេះក៏កាន់តែរកចំណូលបានច្រើនផងដែរ ហើយក៏មានអ្នកលក់មួយចំនួនបាននាំទំនិញ មកពីប្រទេសចិនដែលមានដូចជាកាបូប ស្បែកជើង ខោអាវ ។

.គ្រឿងកាឡៃ

ជាទូទៅគ្រឿងកាឡៃ វាគ្រាន់តែជាគ្រឿងលម្អខ្លួនដែលយុវតីភាគច្រើនចូលចិត្ត ហើយគ្រឿងកាឡៃមួយនេះមានការពេញនិយមបំផុតដែលមានដូចជាខ្សែក ខ្សែដែ ខ្សែជើង ក្រវិក កងដៃ ពោលមានអ្នកលក់មួយចំនួនធំនាំចេញពីប្រទេសចិនយកមកលក់នៅទីផ្សារស្រុកខ្មែរ ហើយពួកគាត់យកទៅឡាយលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតទើបធ្វើអោយពួកគាត់លក់ដាច់ខ្លាំង។

. ទំនិញ Grand B

មុខទំនិញ​ Grand B ជាប្រភេទមុខទំនិញដែលមានតម្លៃធូរថ្លៃមួយគួរសម ហើយក៏មានអ្នកលក់មួយចំនួនបាននាំទិញប្រភេទនេះយកមកលក់នៅស្រុកខ្មែរ ដើម្បីអោយអតិថិជនមានលទ្ធភាពទិញយកមកប្រើប្រាស់។ ហើយចំពោះគុណភាពទំនិញប្រភេទនេះ គឺមានគុណភាពល្អមួយផងដែរ ទើបធ្វើអោយទំនិញមួយនេះក៏ជោគជ័យនៅលើទីផ្សារស្រុកខ្មែរមួយផងដែរ។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia