ធ្វើអ្វីលើសពីសមត្ថភាពនិងលទ្ធភាពអ្នកនឹងពិបាកហើយ! ប្រភេទកម្ចី៤ អ្នកចំណូលទាបមិនគួរខ្ចីទាល់តែសោះ
Toeuy HongAPRIL 22 20241.1 K views

 គេថាកម្ចីគឺជាអាវុធមុខពីរពោលគឺបើប្រើត្រូវធ្វើឲ្យជីវភាពអ្នកកាន់តែរីកចម្រើនល្អប្រសើរតែបើប្រើខុសនឹងធ្វើឲ្យអ្នកដេកមិនលក់បក់មិនល្ហើយថែមទាំងអស់នៅរងសម្ពាធនៃលុយកាក់ហើយមិនងាយមានឱកាសកសាងភាពមានបានដូចគេដូចឯងបានឡើយ។

និយាយទាក់ទងនឹងកម្ចី ថ្ងៃនេះ Business Cambodia សូមណែនាំពីប្រភេទកម្ចីចំនួន៤ដែលអ្នកចំណូលទាបមិនគួរខ្ចីឡើយហើយកម្ចីទាំងនោះមានដូចខាងក្រោមនេះ

១. កម្ចីបង់រំលស់ទូរស័ព្ទដៃ

២. កម្ចីបង់រំលស់ម៉ូតូ

៣. កម្ចីបង់រំសស់ឡាន

៤. កម្ចីបង់រំលស់គ្រឿងអេឡិចត្រូនិចផ្សេងៗ

មូលហេតុដែលអ្នកមិនគួរប្រើប្រាស់កម្ចីទាំង៤ដែលបានរៀបរាប់ខាងលើខណៈដែលអ្នកនៅមានចំណូលទាបនៅឡើយគឺព្រោះកម្ចីប្រភេទនេះគឺជាបំណុលអាក្រក់ពោលគឺជាប្រភេទកម្ចីដែលមិនបានជួយឲ្យអ្នកបង្កើតចំណូលធ្វើឲ្យជីវភាពល្អប្រសើរនោះទេតែផ្ទុយទៅវិញធ្វើឲ្យអ្នកកាន់តែអស់លុយកាន់តែជំពាក់បំណុលថែម។

ជាទូទៅកម្ចីទាំង៤ប្រភេទខាងលើគឺជាកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនហើយភាគច្រើនប្រជាជនយើងមិនបានផ្ដោតប្រើប្រាស់កម្ចីដើម្បីបង្កើតចំណូលឡើយ។ ត្រូវចាំថាបើអ្នកមានចំណូលទាបឬចំណូលមធ្យមចន្លោះ២៥០ដុល្លារទៅ៥០០ដុល្លារគឺមិនច្រើនទេខណៈបច្ចុប្បន្នអ្នកត្រូវចំណាយច្រើនលើតម្រូវការចាំបាច់ផ្សេងៗនៅក្នុងការរស់នៅប្រចាំខែ។

 ដូច្នេះបើអ្នកចំណូលទាបនិងមធ្យមហើយប្រើប្រាស់កម្ចីបង់រំលស់លើរបស់ប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន អ្នកអាចនឹងខ្វះខាតលុយសម្រាប់ចំណាយចាំបាច់ក្នុងការរស់នៅជាមិនខានដែលជាលទ្ធផលធ្វើឲ្យអ្នករងសម្ពាធនៃលុយកាក់ មួយខែៗអ្នកត្រូវស៊ីអត់ស៊ីឃ្លានដោយសារតែជាប់បង់រំលស់ ជាពិសេសគឺអ្នកមិនមានលុយសល់សម្រាប់សន្សំ ទុកជាដើមទុនរកស៊ីនិងវិនិយោគដើម្បីកសាងប្រភពចំណូលនិងទ្រព្យសម្បត្តិឡើយ។

ជាជាងគិតតែពីខ្ចីបង់រំលស់របស់របរដែលលើសពីលទ្ធភាព អ្នកចំណូលទាបគួរព្យាយាមរកលុយនិងសន្សំដើម្បីទិញរបស់តាមលទ្ធភាព។ ឧទាហរណ៍បច្ចុប្បន្នទីផ្សារទូរស័ព្ទមានការប្រកួតប្រជែកគ្នាច្រើន ដូច្នេះអ្នកអាចទិញទូរស័ព្ទក្នុងតម្លៃធូថ្លៃជាមួយនឹងគុណភាពល្អអាចប្រើប្រាស់ប្រចាំខែទាំងការថតរូបឬប្រើប្រាស់បណ្ដាញសង្គមបានយ៉ាងរហូតដោយអ្នកមិនចាំបាច់ខ្ចីលុយបង់រំលស់ទូរស័ព្ទតម្លៃខ្ទង់ពាន់ដុល្លារឡើយ។

គួរបញ្ជាក់អត្ថបទមួយនេះគឺជាគ្រាន់តែជាការផ្ដល់យោបល់និងចែករំលែកក៏ដូចជាណែនាំឲ្យបងប្អូនប្រើប្រាស់លុយឲ្យបានត្រឹមត្រូវជាជាងចាយលុយលើសពីលទ្ធភាពធ្វើឲ្យអ្នកជួបបញ្ហាលុយកាក់ ខ្វះខាតលុយលើតម្រូវការចាំបាច់ក្នុងការរស់នៅ ហើយរស់នៅជាប់ជើងជាមួយបំណុលរងសម្ពាធលុយកាក់ក្នុងការរស់នៅ។

បើអ្នកចាយលុយទិញរបស់តាមលទ្ធភាពដោយមិនបាច់ខ្ចីបង់រំលស់របស់ទាំងនោះ ហើយព្យាយាមរកលុយ សន្សំលុយសម្រាប់បានជាដើមទុនសម្រាប់អភិវឌ្ឍនសមត្ថភាពចំណេះជំនាញ ដើមទុនរកស៊ីនិងវិនិយោគ ដើម្បីកសាងទ្រព្យសម្បត្តិនោះមិនយូរមិនឆាប់អ្នកនឹងមានលុយទិញរបស់ទាំនោះជាមិនឡើយ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia