៨ម៉ឺនឆ្នាំ បានឃើញម្តង! ផ្កាយដុះកន្ទុយ មានពន្លឺភ្លឺខ្លាំង នឹងលេចវត្តមានក្នុងខែក្រោយនេះ
Kan DaraAUGUST 30 20245.6 K views

បាតុភូតតារាសាស្រ្តដ៏កម្រ ផ្កាយដុះកន្ទុយមួយឈ្មោះ C/2023 A3 ឬ ស៊ូជិនសាន អាត្លាស់ (Tsuchinshan–ATLAS) នឹងបង្ហាញខ្លួនក្នុងខែកញ្ញា ខណៈ៨ម៉ឺនឆ្នាំ ទើបបានឃើញម្តង។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Galaxy នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

 

E

 

ផ្កាយដុះកន្ទុយ ជិនសាន អាត្លាស់ (Tsuchinshan–ATLAS) នឹងចល័តមកកាន់រយៈចម្ងាយកៀកព្រះអាទិត្យបំផុត ៥៨លានគីឡូម៉ែត្រ ក្នុងថ្ងៃទី២៧ ខែកញ្ញា។ ហើយនៅថ្ងៃទី១២ ខែតុលា វានឹងចល័តមកដល់ចំណុចកៀកផែនដីបំផុត ៧១លានគីឡូម៉ែត្រ ដែលអនុញ្ញាតឲ្យបណ្តាប្រទេសនានាជុំវិញផែនដី រួមទាំងកម្ពុជា អាចមើលឃើញដោយភ្នែកទទេ តេឡេស្កូប ឬកាមេរ៉ាថតរូបជាដើម។

 

Ff

 

គួរជម្រាបផងដែរថា ផ្កាយដុះកន្ទុយ ស៊ូជិនសាន អាត្លាស់ (Tsuchinshan–ATLAS) ទើបតែត្រូវបានរកឃើញកាលពីឆ្នាំ២០២៣ប៉ុណ្ណោះ ដោយប្រព័ន្ធស្វែងរកអាចម៍ផ្កាយ និងជូនដំណឹងអំពីវត្ថុអវកាស ដែលអាចបង្កគ្រោះថ្នាក់ហៅកាត់ថា ATLAS (Asteroid Terrestrial-impact Last Alert System)៕

 

Ee

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia