មហាសេដ្ឋីបច្ចេកវិទ្យា​ Bill Gate ណែនាំថា នេះជាអាយុសុវត្ថិភាពបំផុត​ ដែលក្មេងគួរប្រើទូរស័ព្ទបាន
Ping Chou EngMAY 6 20241.7 K views

នាសម័យបច្ចេកវិទ្យា​នេះឪពុកម្តាយដែលមានកូនតូចៗតែរវល់ខ្លាំង តែងតែហុចទូរស័ព្ទដៃស្មាតហ្វូន ឱ្យកូនលេង ឬក៏ទិញស្មាតហ្វូនផ្ទាល់ខ្លួនឱ្យកូនពួកគេតែម្តង ខណៈក្មេងៗខ្លះពុំទាន់គ្រប់អាយុនិងនៅតូចៗនៅឡើយ។ យ៉ាងណាមិញតាមបទសម្ភាសន៍របស់សារព័ត៌មាន Mirror មហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates បានណែនាំថា កុមារស័ក្តិសមនឹងប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនប្រកបដោយសុវត្ថិភាពបំផុត គឺនៅពេលដែលពួកគេមានអាយុ១៤ឆ្នាំឡើងទៅ។

ក្នុងនោះសូម្បីតែកូនៗទាំង៣របស់លោក ក៏ត្រូវបានដាក់វិន័យ មិនត្រូវបានអនុញ្ញតឱ្យប្រើប្រាស់ស្មាតហ្វូនផ្ទាល់ខ្លួនរហូតដល់ពួកគេមានអាយុ១៤ឆ្នាំដែរ លើកលែងតែសម្រាប់កិច្ចការសាលាតែប៉ុណ្ណោះ។ ទោះបីជាពេលនេះកូនៗទាំង៣របស់លោកគ្រប់អាយុ លើការប្រើប្រាស់ស្មាតហ្វូនផ្ទាល់ខ្លួនហើយក្តី ប៉ុន្តែពួកគេដាច់ខាតមិនឱ្យប្រើប្រាស់ទូរស័ព្ទនៅតុញុំាបាយឡើយ។

50fb775d 9af1 4419 9bde 7e79c74bbef9 9db78f75

ដោយឡែកបើតាមការស្ទង់មតិឆ្នាំ២០១៦ Kids & Tech​ បានរាយការណ៍ថាជាទូទៅក្មេងៗ មានសិទ្ធិនិងបានកាន់កាប់ស្មាតហ្វូនផ្ទាល់ខ្លួនចាប់តាំងពីអាយុ១០ឆ្នាំ ៣ខែមកម្ល៉េះ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ Common Sense Media ស្ថាប័នត្រួតពិនិត្យខ្លឹមសារមាតិកា មិនស្វែងរកប្រាក់ចំណេញ សម្រាប់ឪពុកម្តាយនិងកុមាររបស់សហរដ្ឋអាមេរិក លោក James P. Steyer បានឱ្យដឹងថាលោកក៏មានច្បាប់តឹងរ៉ឹងមួយសម្រាប់កូនៗដែរ លើការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូននេះ ពោលលោកនឹងផ្តល់ឱ្យកូន​នូវទូរស័ព្ទដៃនៅពេលពួកគេមានអត្តចរិតចេះអត់ធ្មត់និងចាប់ផ្តើមរៀនថ្នាក់វិទ្យាល័យ។

Download

បន្ថែមពីនេះលោកក៏បានបញ្ជាក់ថា ជាទូទៅក្មេងៗទាំងអស់ពុំមែ​នសុទ្ធតែដូចគ្នានោះទេ ហើយអាយុរបស់ក្មេងមិនសំខាន់ដូចទំនួលខុសត្រូវ ឬកម្រិតនៃភាពចាស់ទុំរបស់ពួកគេឡើយ ក្នុងការប្រើប្រាស់ស្មាតហ្វូន។ ដូច្នេះជាឪពុកម្តាយមុននឹងសម្រេចចិត្តទិញឬឱ្យកូនប្រើប្រាស់ទូរស័ព្ទដៃត្រូវប្រាកដថា កូនៗរបស់អ្នកត្រូវបានអប់រំឱ្យមានអត្តចរិតទទួលខុសត្រូវ គោលដៅនៃការប្រើប្រាស់របស់កូន និងការយល់ដឹងអំពីសុវត្ថិភាពនិងគ្រោះថ្នាក់សំខាន់ៗនៅលើប្រព័ន្ធអនឡាញ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia