លក់ឡានមិនសូវដាច់! មហាសេដ្ឋី Elon Musk បង្ខំចិត្តកាត់បុគ្គ.លិកជាង១ម៉ឺ.ននាក់
Sambat SokhlangAPRIL 18 2024685 views

ស្ទើរមិនគួរឱ្យជឿ ស្ងាត់ៗកំពូលមហាសេដ្ឋីលោក Elon Musk គ្រោងនឹងកាត់បុគ្គលិករបស់ខ្លួនជាង ១ម៉ឺននាក់ នៃចំនួនបុគ្គលិកសរុបនៅជុំវិញពិភពលោក ដោយសារតែបញ្ហាការលក់ធ្លាក់ចុះ ការចំណាយថ្លៃដើមផលិតច្រើនលើសសមត្ថភាព។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The​ guardian បានឱ្យដឹងថា ក្រុមហ៊ុន Tesla របស់លោក Elon Musk គ្រោងនឹងបញ្ឈប់បុគ្គលិកជាង ១០ភាគរយ ឬជាង ១៤,០០០នាក់ នៃចំនួនបុគ្គលិកសរុបនៅទូទាំងពិភពលោករបស់ខ្លួន។ ការកាត់បន្ថយបុគ្គលិកដ៏ច្រើននេះត្រូវបានធ្វើឡើងគឺដើម្បីកាត់បន្ថយការចំណាយ ស្របពេលចំណូលពីការលក់រថយន្តអគ្គិសនី (EV) បានធ្លាក់ចុះខ្លាំង ពោលគឺក្នុងរយៈពេលត្រីមាសទី១ដើមឆ្នាំ ២០២៤ ក្រុមហ៊ុន Tesla បានបាត់បង់ទីផ្សារចំនួន ១៣ភាគរយ។

Tesla Employees

ប្រភពដដែលបានបន្តថា បន្ទាប់ពីការកាត់បុគ្គលិកនេះហើយ លោក Musk នឹងបន្តធ្វើកំណែទម្រង់ក្រុមហ៊ុនរបស់លោកសារជាថ្មី ដោយព្យាយាមកាត់បន្ថយការចំណាយមួយចំនួនផ្សេងទៀតតាមដែលអាចធ្វើទៅបាន។ ហើយចំពោះការកាត់បន្ថយចំនួនពលកម្មលើនេះ នឹងអាចឲ្យ Tesla បង្វែរថវិការដែលជួលបុគ្គលិកទាំងនោះ ដើម្បីពង្រឹងអាជីវកម្មបន្ថែមទៀតជាពិសេសនៅក្រៅប្រទេស។

30tesla Truck 01 Mlwq Video Sixteen by Nine3000

យ៉ាងណាមិញ ពាក់ព័ន្ធទៅនឹងគម្រោងក្នុងការកាត់បុគ្គលិកនេះផងដែរ លោក Elon Musk ក៏បានធ្វើការអត្ថាធិប្បាយនៅក្នុងគណនី X របស់លោកផងដែរថា “ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាត់ជាម្ចាស់ថា "នេះជារភងដែលអាក្រក់បំផុតសម្រាប់បុគ្គលិក ហើយទោះបីជាខ្ញុំចង់មិនចង់ក៏ត្រូវតែធ្វើ ព្រោះនេះជាអ្វីដែលយើងអាចធ្វើបានដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុក្រុមហ៊ុនទាំងមូល" ។

Tesla Lays off Over 10 of Staff as Elon Musk Claims It Must Dvay

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុនរថយន្តអគ្គីសនី Tesla កំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ដែលកន្លងទៅក្រុមហ៊ុននេះបានវ៉ាដាច់ក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីដាច់បំផុតនៅក្នុងពិភពលោកថែមទៀតផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia