ចេះភាសាច្រើន ចំ.ណូលកើន! កន្លែង១ នៅភ្នំពេញកំពុងតែបើកបង្រៀនភាសាថៃ អង់គ្លេស ចិន គ្មានយកលុយ១រៀល
ធី ស្រីល័ក្ខMAY 5 20243.9 K views

បច្ចុប្បននេះការរៀនភាសាបន្ថែមពិតជាសំខាន់ខ្លាំងណាស់ ព្រោះកាលណាដែលយើងចេះភាសាច្រើនគឺងាយស្រួលរកការងារធ្វើហើយបានចំណូលច្រើន ក៏ដូចជាងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយជនបរទេសផងដែរ។

ជាមួយគ្នានោះដែរ ចំពោះបងប្អូនដែលចង់ចេះភាសាថៃ អង់គ្លេស ចិន ពេលនេះឱកាសល្អបានមកដល់ហើយ ព្រោះកន្លែង១នៅភ្នំពេញ កំពុងតែបើកបង្រៀនភាសាសំខាន់ៗ៣ ខាងលើដោយឥតគិតថ្លៃ។

២៥

យោងតាមការចុះផ្សាយដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបានឱ្យដឹងថា ពេលនេះមជ្ឈមណ្ឌលកំពុងតែបើកទទួលចុះឈ្មោះ និងធ្វើតេស្តកម្រិតភាសាអង់គ្លេសសម្រាប់វគ្គសិក្សាថ្មី ចាប់ពីថ្ងៃទី ៧ ៨ ៩ ខែឧសភា ឆ្នាំ២០២៤​ ចាប់ពីម៉ោង១៖៣០នាទីរសៀល ដល់ម៉ោង ៦ល្ងាច។ វគ្គសិក្សាថ្មីនឹងចាប់ផ្ដើមសិក្សានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ កម្មវិធីសិក្សាមានដូចជា៖

១. ថ្នាក់ភាសាអង់គ្លេសចាប់ពីកម្រិតដំបូង

២. ថ្នាក់មូលដ្ឋានគ្រឹះភាសាចិន

៣. ថ្នាក់មូលដ្ឋានគ្រឹះភាសាថៃ

៤. ថ្នាក់ជំនាញការិយាល័យ (រួមបញ្ចូលជាមួយ Ms. office)

សូមបញ្ជាក់ថា វគ្គសិក្សានេះគឺសិក្សារៀងរាល់ថ្ងៃ អង្គារ ដល់ សុក្រ រៀងរាល់ម៉ោងចាប់ពីម៉ោង​ 1:00pm -7:30pm សម្រាប់ព័ត៌មានលំអិតសូមបងប្អូនឆាតទៅកាន់ហ្វេសប៊ុករបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skill Training Center ៕

២៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia