ធនាគារ ព្រីនស៍ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសអំពីយុទ្ធនាការថ្មីដ៏ពិសេសមួយ សម្រាប់សមាជិកឆាណែលតេលេក្រាមផ្លូវការរបស់ខ្លួន។ ក្នុងគោលបំណងអបអរសាទរ និងលើកទឹកចិត្តឱ្យមានការចូលរួមជាមួយសហគមន៍ឌីជីថលកាន់តែច្រើន ធនាគារ ព្រីនស៍ បានរៀបចំយុទ្ធនាការចែករង្វាន់សាច់ប្រាក់សរុប ១,០០០,០០០ រៀល(សាច់ប្រាក់ ១០០,០០០រៀលក្នុងម្នាក់ចំនួន ១០រង្វាន់) សម្រាប់អ្នកឈ្នះ និងរង្វាន់បន្ថែមចំនួន ៣០ ដែលរួមមាន៖ កែវទឹកធនាគារ ព្រីនស៍ចំនួន ១០ រង្វាន់ ឆត្រចំនួន ១០ រង្វាន់ និងតុក្កតាបងព្រីនស៍ចំនួន ១០ រង្វាន់។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រលើកកម្ពស់ការចូលរួមឌីជីថល ធនាគារ ព្រីនស៍ បានបន្តប្រើប្រាស់ឆាណែលតេលេក្រាមជាវេទិកា ដែលអាចទុកចិត្តបានសម្រាប់ចែករំលែកព័ត៌មានថ្មីៗ ប្រូម៉ូសិនពិសេស និងសេចក្តីប្រកាសព័ត៌មានសំខាន់ៗបានទាន់ពេលវេលា។ យុទ្ធនាការនេះបង្ហាញពីការប្តេជ្ញារបស់ធនាគារ ក្នុងការតបស្នងចំពោះភាពស្មោះត្រង់របស់អតិថិជន និងលើកទឹកចិត្តឱ្យមានការចូលរួមផ្នែកឌីជីថលឱ្យកាន់តែច្រើន ដោយរួមចំណែកក្នុងការភ្ជាប់ទំនាក់ទំនង និងធ្វើការទាក់ទងជាមួយធនាគារ ព្រីនស៍ តាមបណ្តាញអ៊ីនធឺណិត។
លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា "យើងតែងតែស្វែងរកវិធីច្នៃប្រឌិតថ្មីដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជនរបស់យើង។ តេលេក្រាមគឺជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់ការទំនាក់ទំនងរហ័ស និងសុវត្ថិភាព ហើយយុទ្ធនាការនេះគឺជាវិធីមួយដែលយើងបង្ហាញពីការដឹងគុណរបស់យើងចំពោះអតិថិជន។ ការផ្តល់រង្វាន់ជាសាច់ប្រាក់ ១,០០០,០០០ រៀល បង្ហាញពីការដឹងគុណ និងលើកទឹកចិត្តដល់អតិថិជនឱ្យមានទំនាក់ទំនងលើវេទិការឌីជីថល ជាមួយធនាគារ ព្រីនស៍ កាន់តែច្រើនឡើង។"
អតិថិជននៃឆាណែលតេលេក្រាមផ្លូវការរបស់ធនាគារ ព្រីនស៍ នឹងមានសិទ្ធិចូលរួមយុទ្ធនាការនេះដោយស្វ័យប្រវត្តិ។ អ្នកឈ្នះនឹងត្រូវបានជ្រើសរើសដោយចៃដន្យពីអ្នកដែលមានភាពសកម្ម នឹងបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌដូចខាងក្រោម៖
• ចូលរួមឆានែលតេលេក្រាម (សូមផ្ញើរូបថតអេក្រង់ជាភស្តុតាងនៃការចូលរួម)
• ខមមិននៅខាងក្រោមផុសយុទ្ធនាការ
• ហៅមិត្តភ័ក្តិ ៥ នាក់ ដើម្បីលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងឆានែលតេលេក្រាមរបស់យើង។
តាមរយៈការចូលរួមជាសមាជិកឆាណែលតេលេក្រាមផ្លូវការ អតិថិជនមិនត្រឹមតែទទួលបានព័ត៌មានអំពីការផ្សព្វផ្សាយ សេវាកម្ម និងព្រឹត្តិការណ៍ចុងក្រោយបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសទទួលបានរង្វាន់សម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ពួកគេ។
ការចាប់ផ្តើមយុទ្ធនាការថ្មីនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការច្នៃប្រឌិតផ្នែកឌីជីថល និងផ្តល់បទពិសោធន៍ប្រើប្រាស់សម័យថ្មីដល់អតិថិជន។ ធនាគារ ព្រីនស៍ បន្តពង្រីកសេវាកម្មឌីជីថលរបស់ខ្លួន ដោយនាំមកនូវភាពងាយស្រួល និងឱកាសឈ្នះរង្វាន់កាន់តែច្រើនដល់ប្រជាជនទាំងអស់ទូទាំងប្រទេសកម្ពុជា។
ចូលរួមយុទ្ធនាការ
ចូលរួមឆាណែលតេលេក្រាមផ្លូវការរបស់ធនាគារ ព្រីនស៍ តាមរយៈលីងខាងក្រោម៖ https://t.me/Princebankproducts និងរក្សាទំនាក់ទំនងដើម្បីទទួលបានការប្រកាសព័ត៌មានថ្មីៗនាពេលខាងមុខ៕