ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ទីតាន ស្តូនគ្រុប (Titan Stone Group) បានប្រារព្ធពិធីបញ្ចប់ជាស្ថាពរនៃគម្រោងអគារ Picasso City Garden និងបើកដំណើរការគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនជាផ្លូវការផងដែរ។
នៅក្នុងកម្មពិធីដ៏ពិសេសនេះក៏មានការអញ្ជើញចូលរួមពីអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, ឯកឧត្ដមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងលោកជំទាវ កេត រ៉ាឌី , លោក Darren Teng អគ្គនាយកក្រុមហ៊ុន Titan Stone Group និងជាប្រធានក្រុមហ៊ុន Global Titan Stone Real Estate Company limited និងក្រុមហ៊ុន Picasso City Garden Development Co., Ltd , លោក Wayne Yeh ប្រធានក្រុមហ៊ុន Titan Stone Group រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមចំពោះ គម្រោងវិនិយោគវិនិយោគ តំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Titan Stone ហើយលោកបានបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះការបន្តការវិនិយោគរបស់ Titan Stone Group នៅក្នុងប្រទេសកម្ពុជា។ ដោយឡែកឯកឧត្ដមបណ្ឌិត ហេង វុទ្ធី ជឿជាក់ថា ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត ហើយដំណើរការសេដ្ឋកិច្ចនឹងវិលទៅរកស្ថានភាពប្រសើរដូចមុនពេលមានជម្ងឺរាតត្បាតក្នុងពេលឆាប់ៗនេះ។
លោក Darren Teng អគ្គនាយកក្រុមហ៊ុន Titan Stone Group និងជាប្រធានក្រុមហ៊ុន Global Titan Stone Real Estate Company limited និងក្រុមហ៊ុន Picasso City Garden Development Co., Ltd បានមានប្រសាសន៍ថា "យើងខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានមកធ្វើជាសាក្សីក្នុងឱកាសដ៏រុងរឿងរបស់ Picasso City Garden និងការគាំទ្រដល់ដៃគូរបស់យើងទាំងអស់ដើម្បីអនុញ្ញាតឱ្យយើងរក្សាជំហររឹងមាំក្នុងការប្រឈមមុខនឹងការលំបាកនិងឆ្ពោះទៅមុខដើម្បីផ្តល់នូវផលិតផលដែលមានគុណភាពដល់សាធារណៈជន។
នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ យើងកំពុងរៀបចំគម្រោងថ្មីចំនួនពីរគឺ Picasso City Garden IIនិងអាផាតមិនលំដាប់ខ្ពស់ដែលសហការជាមួយសណ្ឋាគារម៉ាកល្បី។ យើងក៏បានចាប់ផ្តើមរៀបចំសម្រាប់ការចុះបញ្ជីអចលនទ្រព្យ Titan Stone នៅលើផ្សារហ៊ុនកម្ពុជា ដើម្បីភ្ជាប់ជាមួយទីផ្សារហិរញ្ញវត្ថុ និងរីកចម្រើនជាមួយគ្នា។លើសពីនេះទៀត ដោយមើលឃើញពីតម្រូវការនៃការផ្ទេរខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ គម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone (Titan Stone SEZ) ដែលបានគ្រោងទុកជាយូរមកហើយត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ។Titan Stone Group នឹងប្រើប្រាស់ធនធានវិនិយោគផ្ទាល់ខ្លួន ដើម្បីទាក់ទាញនឹងណែនាំសហគ្រាសនិងអ្នកផ្គត់ផ្គង់ឈានមុខគេលំដាប់អន្តរជាតិ មកសហការណ៍ចូលរួមក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ទីតាន ស្តូនគ្រុបសង្ឃឹមថានឹងបង្កើនឱកាសការងារក្នុងស្រុកតាមរយៈការផ្ទេរខ្សែសង្វាក់ផ្គត់ផ្គង់នេះ និងលើកកំពស់កម្លាំងផលិតកម្មនៅកម្ពុជា ដើម្បីជួយឧស្សាហកម្មកម្ពុជាផ្លាស់ប្តូរពីកសិកម្ម ឬឧស្សាហកម្មធុនស្រាលទៅជាឧស្សាហកម្មកាន់តែរីកចំរើនបន្ថែម។
លោក Wayne Yeh ប្រធានក្រុមហ៊ុន Titan Stone Group ក៏បានលើកឡើងផងដែរថា កាលពីប្រាំឆ្នាំមុន Titan Stone Group បានចូលមកប្រទេសកម្ពុជាដោយសារតែមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា។ប្រាំឆ្នាំបានកន្លងផុតទៅហើយ ហើយលទ្ធផលសេដ្ឋកិច្ច និងសក្តានុពលនាពេលអនាគតរបស់កម្ពុជាត្រូវបានបង្ហាញឱ្យយើងឃើញថា យើងបានសម្រេចចិត្តត្រឹមត្រូវនៅពេលនោះ។បន្ថែមពីលើអាជីវកម្មអចលនទ្រព្យដែលមានស្រាប់របស់យើង និង Titan Stone Life Insurance គ្រុបនៅតែបន្តស្វែងរកការវិនិយោគចម្រុះ ដែលមួយនៅក្នុងចំណោមនោះគឺ Titan Stone SEZ ។ យើងក៏ចូលរួមចំណែកយ៉ាងសកម្មដល់សង្គមដោយការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ ការបរិច្ចាគ ការឧបត្ថម្ភសម្ភារៈកីឡា កម្មវិធីសុន្ទរកថារបស់សាលា និងកម្មវិធីផ្សេងៗជាច្រើនទៀត។ តាមរយៈការជួយជនក្រីក្រ និងបណ្តុះទេពកោសល្យធនធានមនុស្សក្នុងស្រុក យើងសង្ឃឹមថានឹងធ្វើឱ្យសង្គមកាន់តែប្រសើរឡើង។
លោកបន្ថែមថា ការបន្តចាក់ឬសក្នុងសេដ្ឋកិច្ចកម្ពុជា និងបង្កើតអនាគតដ៏ត្រចះត្រចង់ជាមួយប្រទេសកម្ពុជាការបញ្ចប់ Picasso City Garden និងការបើកដំណើរការ Titan Stone SEZ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ Titan Stone Group នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការបើកដំណើរការគម្រោងនៃ Titan Stone SEZ គម្រោងការចុះបញ្ជីអចលនទ្រព្យ Titan Stone និងការរៀបចំគម្រោងអចលនទ្រព្យថ្មីចំនួនពីរផ្សេងទៀត ក្រុមហ៊ុន Titan Stone Group នឺងបន្តធ្វើឱ្យទំនាក់ទំនងក្នុងតំបន់របស់ខ្លួនកាន់តែស៊ីជម្រៅ និងជាស្ពាន រវាងសហគ្រាសអន្តរជាតិនិងកម្ពុជាដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច ធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ខ្លួន និងតភ្ជាប់ជាមួយសហគមន៍អន្តរជាតិ។ Titan Stone Group នឹងបន្តចែករំលែក និងបង្កើតអនាគតដ៏ត្រចះត្រចង់ជាមួយប្រទេសកម្ពុជា។
សូមបញ្ជាក់ក្រុមហ៊ុន Titan Stone Group បានវិនិយោគទឹកប្រាក់ចំនួន ៥១ លានដុល្លារអាមេរិកនៅក្នុង គម្រោង Picasso City Garden ដែលជាលំនៅដ្ឋានប្រណិតលំដាប់កំពូល ដែលមានស្តង់ដារនៃការរស់នៅដូចលំនៅដ្ឋានប្រណិតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ហើយអ្វីដែលពិសេសនៅក្នុងឆ្នាំនេះPicasso City Garden ក៏ត្រូវបានទទួលស្គាល់ដោយ Cambodia Real Estate Awards ដែលជាពានរង្វាន់អចលនៈទ្រព្យដ៏មានកិត្យានុភាពបំផុតនៅក្នុងប្រទេសកម្ពុជា និងបានឈ្នះពានរង្វាន់ចំនួនបីរួមមាន Serviced Apartment of the year, Premium Condominium of the year និង Condominium Design of the year។
រំលឹកដែរថា ទីតាន ស្តូន គ្រុប ត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងក្នុងឆ្នាំ ២០០៣ ជាក្រុមហ៊ុន វិនិយោគហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ។ សកម្មភាពអាជីវកម្មរបស់ ទីតាន ស្តូន គ្រុប មានដូចជា៖ អចលនទ្រព្យនៅក្រៅប្រទេស ការធានារ៉ាប់រងលើអាយុជីវិត ការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន។ល។ ទី តាន ស្តូន គ្រុបមានបទពិសោធន៍រហូតដល់ ១៩ ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ទៅលើការ វិនិយោគដ៏សំបូរបែប។ ជាមួយនឹងចក្ខុវិស័យពិសេសលើសពីទីផ្សារ ពួកយើងបានផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគឈានមុខគេបំផុត។ ទីតាន ស្តូន គ្រុបផ្តោតសំខាន់នៅក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍសេវាកម្មវិនិយោគពេញលេញ បង្កើនចំនួនវិនិយោគិននិងប្រកាន់ខ្ជាប់នយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាលនិង សាធារណៈជន ក្នុងតំបន់ ។ ដើម្បីស្វែងយល់បន្ថែមអំពី ទីតាន ស្តូន គ្រុប សូមចូលទៅកាន់ http://www.titanstonegroup.com
អត្ថបទពាណិជ្ជកម្ម