ដំណឹង! ឆាប់ៗខាងមុខនេះខេត្តសំណាង១របស់កម្ពុជានឹងមានរោងចក្រផលិតកេសកាតុង រះឡើង
ធី ស្រីល័ក្ខAPRIL 18 20242.7 K views

ព្រះសីហនុ ជាខេត្ដមួយដែលបានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារខេត្ដនេះជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្ដមួយដែលមានតំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។ ហើយឆាប់ៗនេះខេត្តព្រះសីហនុនឹងមានរោងចក្រតម្លៃជាង៣លាន$ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ ផងដែរ។

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីម្សិលមិញនេះឯកឧត្តម គួច ចំរើន ដែលជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានឯកភាពលេីសំណេីស្នេីសុំវិនិយោគរបស់ក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ដោយឱ្យក្រុមហ៊ុននេះសាងសង់រោងចក្រកន្លែងផលិតនៅទីតាំងស្ថិតនៅភូមិអូរចំណារ​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

17

គួរបញ្ជាក់ថា បន្ទាប់ពីបានឯកភាពលេីសំណេីស្នេីសុំវិនិយោគនេះ​ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្តព្រះសីហនុ​រដ្ឋបាលខេត្តក៏ឱ្យមន្ទីរ​ឧស្សាហកម្ម​ វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ខេត្ត​ និងលេខាធិការដ្ឋា​នអនុគណៈកម្មាធិការវិនិយោគខេត្ត​ ត្រូវរៀបចំសេចក្តីសម្រេចបង្កេីតរោងចក្រជូនដល់ក្រុមហ៊ុន​ ឱ្យបានឆាប់រហ័ស​ផងដែរ៕

16
18

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia