ភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅការិយាល័យកណ្តាលរបស់ foodpanda នៅ អគារGIA កោះពេជ្រ, ក្រុមហ៊ុន foodpanda និង TADA បានប្រារព្ឋពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្ម ដើម្បីផ្តល់អោយ អតិថិជនទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងការដឹកជញ្ជូនដែលមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។
foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេមួយនៅក្នុង ប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មដឹកជញ្ជូនភ្លាមៗទៅដល់ផ្ទះរបស់អតិថិជន និងមានភាពងាយស្រួល រហ័សទាន់ចិត្ត ដោយអតិថិជនគ្រាន់តែធ្វើការកម្ម៉ង់តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ខ្លួនតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្រុមហ៊ុន foodpanda មិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទិសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន ឲ្យកាន់តែប្រសើរផងដែរ។ ជាក់ស្តែងកាលពីថ្ងៃ ចន្ទ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ កន្លងមកនេះ ក្រុមហ៊ុន foodpanda បានចាប់ដៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្ម ជាមួយក្រុមហ៊ុន TADA ដែលជាក្រុមហ៊ុន ដឹកជញ្ជូន ដែលបានបង្កើតកម្មវិធី Ride-hailing និងបានចាប់ផ្តើមដំបូងគេនៅប្រទេសកម្ពុជា ដែលមានកង់បីអគ្គិសនី ជាប្រភេទយានជំនិះដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍។ ពិធីនេះបានប្រារព្ធឡើងនៅទីស្នាក់កណ្តាលរបស់ foodpanda ដោយមានការចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពីរព្រមទាំងតំណាងដៃគូផ្សេងៗទៀតផងដែរ។
ក្នុងការសហការនេះ ដៃគូទាំងពីរមានគោលដៅរួមដើម្បីពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនឲ្យកាន់តែប្រសើរឡើងជូនដល់អតិថិជនរបស់ខ្លួន។ ជាពិសេស អតិថិជន foodpanda និង TADA នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
១- ទទួលបានការដឹកជូនដោយឥតគិតថ្លៃសេវា រហូតដល់៥ដង និងទទួលបានការបញ្ចុះតម្លៃ 50% បន្ថែម សម្រាប់អតិថិជនថ្មីដែលធ្វើការកម្ម៉ង់តាម foodpanda App ដោយគ្រាន់តែប្រើប្រូម៉ូកូដ “TADA” ។
២- ទទួលបានការធ្វើដំណើរដំបូងឥតគិតថ្លៃ ចម្ងាយ ៣គីឡូម៉ែត្រ ដោយកក់ហៅតាមរយៈ TADA App សម្រាប់អតិថិជនថ្មី និង ទទួលបាន 50% បន្ថែមដោយប្រើប្រូម៉ូកូដ “FOODPANDA” នៅដំណើរបន្ទាប់។ ការផ្តល់ជូននេះមានចំនួនកំណត់ ។
តំណាងក្រុមហ៊ុន foodpanda បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្ម គឺជាការចាប់ផ្តើមនូវភាពជាដៃគូអាជីវកម្មដ៏ល្អប្រសើរមួយសម្រាប់ក្រុមហ៊ុន foodpanda និងTADA។ បន្ទាប់ពីចុះហត្ថលេខានេះ យើងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធសាស្រ្តទីផ្សាររួមគ្នាពីសេវាកម្មរបស់យើង ក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនទាំងពីរក្រុមហ៊ុន តាមរយៈការបញ្ចុះតម្លៃ រហូតដល់ទៅ៥០% និងប្រូម៉ូសិនជាច្រើនទៀត ព្រមទាំងមានអ្វីកាន់តែពិសេសផ្សេងទៀតក្នុងអំឡុងខែ ឧសភា ខាងមុខនេះ”។
លើសពីនេះតំណាង ក្រុមហ៊ុនTADA លោក Jonathan Chua អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់បានបន្ថែមទៀតថា៖ “ដោយសារតែ foodpanda និង TADA មានចក្ខុវិស័យ និងបេសកកម្មដូចគ្នាដែលមានគោលដៅផ្តល់នូវសេវាកម្មអោយមានភាពងាយស្រួល។ ដូចេ្នះការសហការមួយនេះ គឺពិតជាផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្ត ដែលអតិថិជនអាចធ្វើការកក់ការធ្វើដំណើរ ក៏ដូចជាម្ហូបអាហារតាមរយៈកម្មវិធីឌីជីថល foodpanda និង TADA app។
សូមជម្រាបជូនដល់អតិថិជនទាំងសងខាង និងសាធារណជនឲ្យបានជ្រាបថា ការធ្វើឡើងនូវពិធីចុះហត្ថលេខានេះ ជានិមិត្តសញ្ញានៃការប្រឹងប្រែង និងការប្តេជ្ញាចិត្តដើម្បីចាប់ផ្តើមពីចំណុចតូចមួយ រហូតដល់ទីបញ្ចប់។”។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda: https://www.foodpanda.com.kh ឬ ទាញយកកម្មវិធីតាមរយៈ
https://tinyurl.com/4n95anr5 នៅក្នុង App Store និង Play Storeដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពី foodpanda ៕
ទាញយកកម្មវិធី TADA តាមរយៈ https://tada-rider.app.link/lqPdGgk4Axb ដើម្បីទទួលបានព័ត៌មាន និង អត្ថប្រយោជន៍បន្ថែម៕