សម្រាប់បងប្អូនដែលចូលចិត្តរថយន្តបែបខ្ជូតៗ ជាមួយគុណភាពល្អ ជិះរាប់ឆ្នាំមិនទៅណា ជាប់ធន់ល្អ បងប្អូនអាចសាកងាកមកមើលរថយន្ត MINI Cooper ស៊េរីថ្មីមួយម៉ូដែលនេះបាន ដែលមានមាឌតូចច្រឡឹង បែបខ្ជូតៗ ជាមួយរូបរាងស្អាត ខណៈតម្លៃជាង៦ម៉ឺនដុល្លារនៅខ្មែរ។
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រថយន្តស៊េរីឆ្នាំ ២០២៤ MINI Cooper S មានតម្លៃសរុបទាំងអស់ ៦៩,៤៨៧ ដុល្លារ (តម្លៃនៅខ្មែរ)។ ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃជិត៧ម៉ឺនដុល្លារនេះត្រូវបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៣២,៩៥០ ដុល្លារ
- តម្លៃពន្ធនាំចូល ៣០,៦៨៨ ដុល្លារ
- តម្លៃដឹកជញ្ជូន ២,០៥០ ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១,៥០០ ដុល្លារ
- តម្លៃសរុបទាំងអស់ ៦៩,៤៨៧ ដុល្លារ
គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia ឬតាមរយៈលេខតេលេក្រាម 061 288 687 ៕