មកដឹងពីទ្រ.ព្យសម្បត្តិនិងចំណូ.ល រាល់ពេលដែលស្តេចប្រដាល់ Manny Pacquiao ឡើងប្រកួតម្តងៗ
Ping Chou EngJUNE 1 20241.8 K views

សេ្តចប្រដាល់អាជីពសញ្ជាតិហ្វីលីពីន លោក​ Manny Pacquiao (ម៉ានី ប៉ាគីអាវ) គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យប្រដាល់ Boxing ដែលមានតម្លៃខ្លួនកម្រិតថ្នាក់អន្តរជាតិ និងត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានទ្រព្យសម្បត្តិច្រើនបំផុត ក្នុងចំណោម កីឡាករប្រដាល់ថ្នាក់ពិភពលោក៥រូប។

ពីយុវជនក្រីក្រគ្មានផ្ទះសម្បែង ក្លាយជាស្តេចប្រដាល់លំដាប់ពិភពលោក លោក​ Manny Pacquiao (ម៉ានី ប៉ាគីអាវ) អាចរកចំណូលបានជាមធ្យម ២៥លានដុល្លារ រាល់ពេលប្រកូតលើសង្វៀនម្តង​។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធសរុប ប្រមាណ២២០លានដុល្លារ គិតត្រឹមឆ្នាំ២០២៤នេះ។

តាមប្រភពពី Net Worth Celebrity បានឱ្យដឹងថា Manny Pacquiao ចំណូល​នៃទ្រព្យសម្បត្តិមួយភាគធំរបស់លោក គឺបានមកពីការឡើងវាយប្រដាល់ ដោយលោកបានឡើងសង្វៀនលើកចុងក្រោយ មុនចូលនិវត្តន៍ កាលពីឆ្នាំ២០២១។

នៅក្នុងឆ្នាំ ២០១៥ ការឡើងសង្វៀនរបស់​ Manny Pacquiao ចំនួន២៥ដង ធ្វើឱ្យលោកអាចទទួលបានប្រាក់ចំណូលចំនួន ១.២ ពាន់លានដុល្លារ ប៉ុន្តែលោកបានធ្វើការបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្តាលរបស់ខ្លួនធ្វើសប្បុរសធម៌និងបង្កើត​ Manny Pacquiao Foundation ឡើង។

បើតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថាក្នុងអាជីពជាអ្នកប្រដាល់ពិភពលោក Manny Pacquiao បានជាប់ជាអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតទី២ នៅលើពិភពលោកក្នុងឆ្នាំ ២០១២ និង ២០១៥ ហើយជាអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតទី៨​ កាលពីឆ្នាំ ២០១០។ លើសពីនេះលោកក៏ជាអ្នកប្រដាល់តែមួយគត់ក្នុងប្រវត្តិសាស្ត្រប្រដាល់ ដែលក្លាយជាម្ចាស់ជើងឯកពិភពលោកលើផ្នែកចំនួន៨ និងឈ្នះការប្រកួតធំៗលំដាប់ពិភពលោកចំនួន១២ដង។

គួររំលឹកផងដែរថាលោក​ Manny Pacquiao បានចាប់ផ្តើមអាជីពជាអ្នកប្រដាល់នៅអាយុ១៥ឆ្នាំ ដោយលោកត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ល្អបំផុតដែលនៅតែអាចឡើងសង្វៀនបានក្នុងអាយុ៤៣ឆ្នាំ។ ក្រៅពីអាជីពជាអ្នកប្រដាល់លោកក៏ធ្លាប់ជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីនកាលពីឆ្នាំ២០១៦ផងដែរ៕

03095417 Manny Pacquiao Cover 1201x1800

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia