មកស្គាល់កន្លែងចិញ្ចឹមបង្កងអូស្ត្រាលី ២ទីតាំង ប្រើក្បួនចិញ្ចឹមពិសេសៗ អាចលក់១គីឡូ២០ទៅ៣០$
នៅ ហៀងOCTOBER 3 2022355 views

កាលពីប៉ុន្មានឆ្នាំកន្លងទៅ ការចិញ្ចឹមបង្កងទឹកសាប ឬបង្កងអូស្រ្តាលីពេញនិយមខ្លាំងមែនទែនដោយសារតែវាមានតម្លៃថ្លៃ ហើយបច្ចេកទេសក្នុងការចិញ្ចឹមក៏មិនសូវច្រើនឡើយ ហើយក្រោយៗមកក៏ស្ងាត់ទៅវិញ ប៉ុន្តែក៏មានបងប្អូនមួយចំនួនព្យាយាមចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ខណៈដែលទីផ្សារធំ ហើយអ្នកផ្គត់ផ្គង់វិញគឺមានតិចតួចបំផុត ។ តួយ៉ាងកសិករពីររូបដែលមកពីខេត្តខុសគ្នា កំពុងតែចិញ្ចឹមបង្កងអូស្រា្តលីបែបធម្មជាតិ កំពុងតែហុចផល ហើយលក់បានថ្លៃថែមទៀត ផងនៅលើទីផ្សារ ។ 

Vresx

ងាកទៅកាន់អ្នកចិញ្ចឹមបង្កងទីមួយមានឈ្មោះថា លោក ថន សុជាតិ អ្នករស់នៅទឹកដីខេត្តសៀមរាប បានឱ្យដឹងថាគាត់ចិញ្ចឹមបង្កងអូស្រ្តាលី បានរយៈពេលមួយឆ្នាំមកហើយ បង្កងប្រភេទនេះមានទីផ្សារល្អ និងមិនសូវមានហានិភ័យទេ ដោយអាចលក់បានចាប់ពី២០ ទៅ ៣០ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកឯការធ្វើវិញក៏ងាយស្រួល សម្រាប់ការចិញ្ចឹមបង្កងនេះដែរ វាមិនសូវជាមានផលលំបាកអ្វីច្រើនទេ ជាពិសេសវាងាយស្រួលក្នុងការរកចំណី ដោយសារតែបង្កងអូស្រ្តាលីនេះគឺវាស៊ី ពោតស្ងោរ ល្ពៅស្ងោរ សណ្ដែកស្ងោរ សណ្ដែកបណ្ដុះ និងប្រភេទសាច់អ្វីក៏វាស៊ីបានដែរ ។

 ចំពោះបច្ចេកទេសនៃការចិញ្ចឹមវិញ សម្រាប់កសិករជាដំបូង យើងត្រូវរើសប្រភេទ ពូជបង្កងដែលយើងចង់ចិញ្ចឹម អាចសាកល្បងចិញ្ចឹមក្នុងតង់ ឬអាងទឹកថ្ម ឱ្យស៊ីពោត សណ្ដែក ល្ពៅ ដែលស្ងោរហើយ ជាចំណីអាហារ សម្រាប់ការប្ដូរទឹកបើសិនជាយើងមើលឃើញថា ទឹកនោះល្អក់ខ្លាំង ឬ មានក្លិនស្អុយ ចាំយើងលាងសម្អាតដូរទឹកចេញ។

Vecdsxz

ដើម្បីចិញ្ចឹមបង្កងទទួលបានផលល្អ  ផ្ដោតសំខាន់ទៅលើទឹក កាលណាដែលយើងរៀបចំទឹក ត្រូវយើងក៏ងាយស្រួលក្នុងការចិញ្ចឹមដែរ ហើយសម្រាប់បង្កងនេះទៀតសោតវាមិនរើសទឹកទេ ទឹកអីក៏ចិញ្ចឹម បានដែរទឹកអណ្ដូង ទឹករដ្ឋ ទឹកស្រះក៏ ចិញ្ចឹមបានដែរ អាស្រ័យលើការដែលយើងយកមកច្នៃប្រើប្រាស់ របស់យើងជាក់ស្ដែង។ សម្រាប់ការ ផ្ដល់ចំណីវិញយើងអាចដាក់ តែពេលល្ងាច ក៏បានដែរ សម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមតែមិនសូវមានពេល គាត់ដាក់តែពេលល្ងាចទៅ ទាល់តែពេលល្ងាចទើបវាចេញមកស៊ី តែបើមានពេលគ្រប់គ្រាន់គាត់អាចដាក់ពេលព្រឹកនិងពេលល្ងាច គ្រាន់តែថាពេលព្រឹក វាចេញស៊ីចំណីតែ៣០ភាគរយទេ បានន័យថាវាស៊ីតិចជាងពេលល្ងាច។

Vrcweds

ចំណឯអ្នកចិញ្ចឹមបង្កងមួយរូបទៀតនោះគឺលោក សារ៉ុន បូណា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នលោកកំពុងតែបម្រើការងារនៅក្នុងប្រទេសកូរ៉េ រយៈពេលប្រមាណជា៥ឆ្នាំហើយ លោកសង្កេតឃើញថាទីផ្សារបង្កងវានៅមានចន្លោះខ្វះខាតនិងមានទីផ្សារខ្ពស់ណាស់នៅក្នុងស្រុកខ្មែរ លោកបានសាកល្បងចិញ្ចឹមបង្កងត្រឹមតែ១ស្រះប៉ុណ្ណោះ ហើយការចិញ្ចឹមបង្កងនេះដែរ លោកមិនបានចិញ្ចឹមដោយផ្ទាល់នោះទេ ប៉ុន្តែជាឱពុកអ្នកមើលការខុសត្រូវ ដោយលោកគ្រាន់តែផ្តល់ដើមទុន និងបច្ចេកទេសក្នុងការចិញ្ចឹម។​

លោកបានបន្តថា ការចិញ្ចឹមពូជបង្កងអូស្រ្តាលីដំបូងក៏ជួបបញ្ហាមួយចំនួនដែរដោយសារតែពេលនោះនៅស្ទើរបញ្ចេកទេសចិញ្ចឹមនៅឡើយ ហើយណាមួយទ្រឹស្តីផ្សេងចំណែកឯអ្នកអនុវត្តផ្សេង ជាពិសេសនោះគឺការមើលថែបង្កងតែម្តង ដូចជាការដូរទឹក ចំណី និងសុខភាពបង្កងជាដើម ដែលពេលនោះការចំណាយទៅលើចំណីក៏ច្រើនណាស់ដែរ ហើយដំបូងៗចិញ្ចឹមគ្មានចំណេញឡើយ ។

R3feds

ប៉ុន្តែដោយសារតែចង់ចេះនិងចង់ដឹង បានធ្វើឱ្យលោកមុជកាន់តែជ្រៅទៅលើការចិញ្ចឹមបង្កង ពោលគឺលោកបានទៅរៀនបច្ចេកទេសថែម និងធ្វើការសិក្សារស្រាវជ្រៀវចិញ្ចឹម បូករួមជាមួយបទពិសោធន៍ខ្លះៗ រហូតលោកអាចរកឃើញចំណុចពិសេសមួយ ដែលនោះគឺការកាត់បន្ថយការចំណាយទៅលើចំណី មានន័យថាចំណីគឺជារឿងសំខាន់បំផុតរបស់បង្កង ហើយក៏ចំណាយច្រើនដែរ ប្រសិនបើអាចកាត់បន្ថយបានចិញ្ចឹមដឹងតែចំណេញ ។ 

ដូច្នេះលោកបានសាកល្បងផ្លាស់ប្តូរចំណីរបស់បង្កង ដោយជំនួសមកការទិញផ្លែល្លៅដែលមិនសូវមានទីផ្សារ ហើយនិងស្បែកគោលក់នៅតាមផ្សារយកមកស្ងោរឱ្យបង្កងស៊ី ជាលទ្ធផលឃើញថាបង្កងវាចូលចិត្តស៊ីខ្លាំងមែនទែន ហើយការធំធាត់របស់បង្កងក៏មិនចាញ់ការឱ្យចំណីសម្រេចដែរ អ្វីដែលសំខាន់នោះគឺកាត់បន្ថយការចំណាយបានច្រើន ដែលធ្វើឱ្យលោកចាប់ផ្តើមទិញមេបាបង្កងដាក់បន្ថែមទៀត រហូតកើនរាប់ម៉ឺនក្បាលនិងពង្រីកកន្លែងចិញ្ចឹមសរុបចំនួន៣៨ស្រះ ហើយក្នុង១ស្រះចន្លោះពី៤ពាន់ទៅ៥ពាន់ក្បាល ដោយក្នុងនោះមានបង្កងសាច់ មេបាពូជ និងកូនសម្រាប់លក់បន្ត ។ 

Vwecsa

តួយ៉ាងសម្រាប់កសិដ្ឋានចិញ្ចឹមបង្កងរបស់លោក មិនពិបាកនៅក្នុងការលក់ឡើយ ប៉ុន្តែក៏បូករួមការចេះធ្វើទីផ្សែរផងដែរ យ៉ាងណាមិញនៅក្នុងការលក់បង្កង លោកបានធ្វើការទំនាក់ទំនងជាមួយម្ចាស់ភោជនីយដ្ឋានមួយចំនួននៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុដើម្បីលក់បង្កង ហើយជាលទ្ធផលនោះ ភាគច្រើនតាមភោជនីយដ្ឋានបានបញ្ជាទិញបោះដុំច្រើនៗ ដើម្បីផ្គត់ផ្គង់នៅក្នុងហាង ដោយតម្លៃលក់បង្កងសាច់នាពេលបច្ចុប្បន្ននេះប្រមាណ ២០ដុល្លារក្នុងមួយគីឡូ ចំណែកឯបង្កងពងឬមេបាពូជវិញតម្លៃប្រមាណជា៣០ដុល្លារ ដោយក្នុងមួយខែអាចបញ្ចេញបានជាង ២០០គីឡូ ។

អត្ថបទដោយ : នៅ ហៀង Tell :010785134

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia