ស្រ្តី១រូបនេះ សំងំផលិតស្បែកជើងធ្វើដោយដៃលក់ក្នុងតម្លៃ១គូ ៣០$ រហូតអាចរកចំណូលបានខ្ទង់ពាន់$
ធី ស្រីល័ក្ខJANUARY 19 20231.1 K views

បច្ចុប្បន្ននេះ យើងសង្កេតឃើញថានារីៗភាគច្រើនតែងតែលក់ផលិតផលថែសម្រស់ លក់សម្លៀកបំពាក់ នៅតាមបណ្តាញសង្គម តែនៅក្នុងនោះក៏មាននារី១រូប ដែលគាត់បានចាប់អារម្មណ៍ទៅលើការផលិតស្បែកជើងលក់ បានកំពុងតែទទួលការកម្មង់ទិញពីអតិថិជនយ៉ាងច្រើន រហូតធ្វើឱ្យគាត់អាចរកចំណូលបានជាង១ពាន់ដុល្លារក្នុងមួយខែ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកនាងហ៊ួន  ផល្លី ដែលជាស្ថាបនិកសាជីវកម្មខ្មែរបានបង្ហើបប្រាប់ថា សម្រាប់អាជីវកម្មផលិតស្បែកជើងចេញពីស្បែកសុទ្ធនេះគឺអ្នកនាងចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០១២ មកម្លេះ បន្ទាប់ពីអ្នកនាងបានរៀបការជាមួយស្វាមី។ ម្យ៉ាងពេលគ្រានោះ ឪពុកក្មេកអ្នកនាងគាត់គឺជាអ្នកផលិតស្បែកជើងស្រាប់ ដូច្នេះអ្នកនាងក៏បានឱ្យឪពុកក្មេកបង្រៀនពីរបៀបកាត់របៀបធ្វើឱ្យបានចេះស្ទាត់ផងដែរ។

274674136 4879429975475666 9196871480961400851 N

អ្នកនាងផល្លី បានបន្តទៀតថា ចំពោះសាជីវកម្មខ្មែររបស់អ្នកនាង គឺជាយីហោដែលផលិតផលស្បែកជើង ធ្វើដោយដៃជាលក្ខណៈគ្រួសារ ដោយការផលិតស្បែកជើងសម្រាប់កុមារ ស្រ្តី នឹងបុរស លើសពីនេះទៅទៀតស្បែកជើងរបស់អ្នកនាងគឺសម្រិតសម្រាំងយ៉ាងល្អមិនឱ្យចាញ់ស្បែកជើងដែលនាំចូលពីបរទេសឡើយ។

ស្ថាបនិកសាជីវកម្មខ្មែរ បានបន្ថែមថា សម្រាប់ស្បែកជើងដែលអ្នកនាងផលិតគឺមានតម្លៃចាប់ពី១៧ដុល្លារ រហូតដល់៣០ដុល្លារ ហើយបច្ចុប្បន្ននេះក្នុងមួយខែអាចលក់ចេញជាង ១០០គូឯណោះ ហើយក្នុងមួយខែអ្នកនាងក៏អាចរកចំណូលបានពី៨០០ដុល្លារ ទៅ១ពាន់ដុល្លារជាងឯណោះ។

Photo 2023 01 19 15 04 57

សូមបញ្ជាក់ថា នាពេលនេះ អ្នកនាងផល្លី គម្រោងបើកហាងមួយកន្លែង នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានភ្ញៀវគាំទ្រកាន់តែច្រើន។ ប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់កម្មង់ស្បែកជើងផលិតចេញពីស្បែកសុទ្ធអាចទំនាក់ទំនងទៅលេខ 077 494 854 ឬអាចឆាតទៅកាន់ផេក សាជីវកម្មខ្មែរ KhmerCorp៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia