ក្រុមហ៊ុនផ្នែកកសិកម្មរបស់កូនខ្មែរ ជួបជុំដៃគូអាជីវកម្មដើម្បីនវានុវត្តន៍វិស័យកសិកម្ម
Sopheak PichMAY 10 2024

ថ្មីៗនេះ អង្គរហ្គ្រីន ជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ ដែលផលិត នាំចូលនិង ចែកចាយផលិតផលនិង​សំភារៈកសិកម្ម បានរៀបចំកម្មវិធីអាហារសាមគ្គី ជាមួយបុគ្គលិក ម្ចាស់ដេប៉ូ និង ដៃគូអាជីវកម្មរបស់ខ្លួនប្រមាណជាង៤០០នាក់ នៅអាគារ H ដឹព្រីមៀរសែនសុខ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីតំណាងក្រុមហ៊ុននានាទាំងជាតិនិងអន្តរជាតិ ដែលជាដៃគូផ្គត់ផ្គង់ផលិតផល ជី-ថ្នាំកសិកម្ម និងគ្រឿងចក្រកសិកម្ម។

Photo 2024 05 10 09 23 30ក្នុងឱកាសនោះ លោក ចាន់ សុភ័ក្ត ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុន អង្គរហ្គ្រីន បានថ្លែងលើវេទិកា អំពីភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលដើមឡើយត្រូវបានបង្កើតឡើងដោយការសហការគ្នាជាក្រុមមានសមាជិកតែ ៣នាក់នៅឆ្នាំ២០១១ នឹងបន្តរីកចម្រើនមកដល់ឆ្នាំ ២០២៤ នេះ មានបុគ្គលិកសរុបប្រមាណជិត ៣០០នាក់ រួមទាំងមានដេប៉ូចែកចាយលក់បន្ត នៅទូទាំង២៥ខេត្ត/ក្រុង។ នេះមិនមែនជាការចៃដន្យទេ តែជាការខំប្រឹងប្រែងរបស់ក្រុមការងារកូនខ្មែរក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ច តាមរយៈ ការផ្តល់ផលិតផលជី-ថ្នាំកសិកម្ម ដែលមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់ដល់ដំណាំ និងសុវត្ថិភាពកសិផលរបស់កសិករ។

Photo 2024 05 10 09 24 02

Photo 2024 05 10 09 23 42លោក ចាន់ សុភក្តិ ក៏បានបន្ថែមទៀតថា ការវិវត្តន៍ខ្លួនរបស់ ក្រុមហ៊ុន អង្គរហ្គ្រីន មិនត្រឹមតែនាំចូលផលិតផលជី-ថ្នាំកសិកម្មល្អៗនោះទេ តែក្រុមហ៊ុនក៏បាននាំចូលនូវប្រភេទគ្រឿងយន្តទំនើបៗ ដែលបម្រើក្នុងវិស័យកសិកម្ម ជាច្រើនមុខ ច្រើនប្រភេទ ពីបរទេស រួមទាំងការច្នៃប្រឌិតនូវគ្រឿងយន្តនិងឧបករណ៍មួយចំនួន ដែលតម្លើងដោយកូនខ្មែរផ្ទាល់។ ពិសេស អង្គរហ្គ្រីន បានផលិតគ្រឿងចក្រ​កសិកម្ម គឺម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិ (Angkor Sprayer) ដែលមានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់​ក្នុងការជួយការងារគ្រប់គ្រងចម្ការ និងទំនើបមិនចាញ់ផលិតផលមកពីអឺរ៉ុបឡើយ។

Photo 2024 05 10 09 24 16

Photo 2024 05 10 09 24 10

Photo 2024 05 10 09 24 25ក្នុងនោះខាងផ្នែកដាំដុះ គឺមានគម្រោងជី-ថ្នាំកសិកម្ម គម្រោងផលិតគ្រឿងយន្តកសិកម្ម និងត្រាក់ទ័រ, គម្រោងសម្ភារៈកសិកម្មខ្នាតតូច, គម្រោងប្រព័ន្ធស្រោចស្រព, និង គម្រោងនាំចេញកសិផល។ ងាកមកការគាំទ្រច្រវ៉ាក់ផលិតកម្មផ្នែកម្ហូបអាហារវិញ អង្គរហ្គ្រីន ក៏មានគម្រោងចំណី និងថ្នាំសត្វ គម្រោងសាច់សុវត្ថិភាព និងគម្រោងភោជនីយដ្ឋាន ដែលគម្រោងទាំងនេះនៅតែបន្តស្វាគមន៍ដល់ម្ចាស់ដេប៉ូក៏ដូចជាអាជីវករទាំងឡាយ ក្នុងការសហការពង្រីកអាជីវកម្មរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមហ៊ុនក៏បានដាក់ស្តង់តាំងបង្ហាញនូវផលិផល និងគ្រឿងយន្តរបស់ខ្លួន ក៏ដូចជាមានការធ្វើបទបង្ហាញពីផលិតផលសំខាន់ៗរបស់ខ្លួនចំនួន១១ មុខពីអ្នកជំនាញ រួមនឹងផលិតជី-ថ្នាំដែលទើបនាំចូលថ្មីៗ អមដោយការផ្តល់រង្វាន់ដល់ដេប៉ូឆ្នើមៗចំនួន៥ដេប៉ូ និង កាដូផ្សងសំណាងដទៃទៀតប្រកបដោយបរិយាយរីករាយនិងស្និទ្ធស្នាល។

Photo 2024 05 10 09 23 45កម្មវិធីក៏បញ្ចប់ទៅដោយការសាទរពេញដោយក្ដីសង្ឃឹម ខណៈដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានប្ដេជ្ញាចិត្តថា នឹងបន្តជួយជ្រោមជ្រែងកសិករ ឆ្ពោះទៅកាន់នវានុវត្តន៍កសិកម្ម ដើម្បីរួមចំណែកអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិឱ្យកាន់តែរីចម្រើនឡើង៕

Sopheak Pich

អត្ថបទសរុប៖ 593

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia