រអ៊ូថាប្រា.ក់ខែ៣០០ដុ.ល្លារពិបាកសន្សំ តស់មកដឹងរបៀបចាត់ចែងប្រា.ក់ខែ៣០០$ឲ្យសល់លុ.យដូចគេដូចឯង
Toeuy HongMAY 10 20243.6 K views

បច្ចុប្បន្នប្រាក់ខែ៣០០ដុល្លារ​ត្រូវបានចាត់ទុកថាជាប្រាក់ខែមួយទាបព្រោះការចំណាយក្នុងការរស់នៅរបស់មនុស្សត្រូវច្រើនជាងមុនដូច្នេះមនុស្សមួយចំនួនធំតែងតែរអ៊ូថាប្រាក់ខែត្រឹម៣០០ដុល្លារពិបាកក្នុងការចាត់ចែងឲ្យសល់លុយណាស់។

 ទាក់ទងនឹងប្រាក់ខែ៣០០ដុល្លារនេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលេកពីក្បួនគ្រប់គ្រងលុយសម្រាប់បងប្អូនមានប្រាក់ខែ៣០០ដុល្លារតាមក្បួន៦០/២០/២០ ដើម្បីគ្រប់គ្រងលុយបានល្អចៀសផុតបញ្ហាលុយកាក់ហើយអាចសល់លុយទៀតផង។ ក្បួន៦០/២០/២០ ត្រូវបានចាត់ចែងដូចខាងក្រោមនេះសម្រាប់ប្រាក់ខែ៣០០ដុល្លារ។

៦០%នៃចំណូលចំណាយលើតម្រូវការចាំបាច់

 ចំពោះប្រាក់ខែ៣០០ដុល្លារ អ្នកអាចដក៦០%នៃចំណូលសរុបប្រចាំខែដែលស្មើនឹង១៨០ដុល្លារសម្រាប់ចំណាយលើតម្រូវការចាំបាច់។ តម្រូវការចាំបាច់គឺជាការចំណាយដែលយើងអត់មិនបានពោលគឺបើអត់ច្បាស់ជាវេទាន ដូចជាចំណាយលើការស្នាក់នៅ ទឹកភ្លើង អាហារហូបចុកនិងការធ្វើដំណើរជាដើម។

២០% ចំណាយលើចំណង់

 បន្ទាប់ពីអ្នកបានដកចំណាយចំបាច់ដែលបានរៀបរាបខាងលើរួចហើយនោះ អ្នកអាចដក២០%នៃចំណូលសរុបដែលស្មើនឹង៦០ដុល្លារ សម្រាប់ទុកចំណាយលើចំណង់។ ក្នុងការរស់នៅយើងតែងនឿយហត់នឹងការងារដូច្នេះត្រូវលុយនិងពេលវេលាខ្លះសម្រាប់កម្សាន្តដូច្នេះគួរដកលុយមួយផ្នែកដើម្បីចំណាយលើភាពរីករាយក្នុងជីវិត។ ការចំណាយលើចំណង់មានដូចជាការដើរលេងមន្សាន្ត ការជួបជុំគ្នាមានកម្មវិធីផ្សេងៗនិងទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនដែលអ្នកចង់បាន។

២០%លើការសន្សំឬវិនិយោគ

 ចំណែក២០%នៃចំណូលសរុបដែលស្មើ៦០ដុល្លារគឺសម្រាប់សន្សំទុកជាលុយបម្រុងពេលមានអាសន្នក៏ដូចជាលុយសម្រាប់ទុកជាដើមទុនក្នុងការអភិវឌ្ឍនជំនាញដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើនឬជាលុយទុកប្រើការសម្រាប់រឿងចាំបាច់នាពេលអនាគតដូចជាដើមទុនរកស៊ីនិងវិនិយោគជាដើម។

 តើគួររស់នៅបែបណាដើម្បីអាចចាត់ចែងលើតម្រូវការចាំបាច់ហើយសល់លុយមកសន្សំបាន?  អ្នកអាចបែងចែកកញ្ចប់លុយចំណាយចាំបាច់ចំនួន១៨០ដុល្លារដូចខាងក្រោមនេះ៖

. កាចំណាយលើការស្នាក់នៅ

ដើម្បីចាត់ចែងឲ្យសល់លុយសម្រាប់អ្នកប្រាក់ខែ៣០០ដុល្លារ ចំពោះការចំណាយលើការស្នាក់នៅអ្នកអាចរកកន្លែងស្នាក់នៅមួយធូថ្លៃនិងសមរម្យ។ ដូច្នេះអ្នកអាចស្វែងរកបន្ទប់ជួលតម្លៃខ្ទង់៥០ទៅ៦០ដុល្លារក្នុងមួយខែ។ ត្រង់នេះដែរដើម្បីកាន់តែសន្សំសំចៃអ្នកអាចស្នាក់នៅបន្ទប់ជាមួយមិត្តភក្ដិ បងប្អូនឬអ្នកស្គាល់គ្នា។ ឧទាហរណ៍នៅបន្ទប់ជួល២នាក់ថ្លៃបន្ទប់មួយខែ៦០ដុល្លារដូច្នេះមួយខែអស់ម្នាក់៣០ដុល្លារឬយ៉ាងច្រើនត្រឹម៤០ដុល្លារទាំងទឹកភ្លើង។

. ចំណាយលើអាហារហូបចុក

ចំពោះអាហារហូបចុកប្រចាំថ្ងៃដើម្បីកុំឲ្យចំណាយច្រើន អ្នកអាចធ្វើម្ហូបញ៉ាំនៅផ្ទះឬធ្វើញ៉ាំជុំគ្នា្ននៅផ្ទះ។ មួយវិញទៀតអ្នកអាចកំណត់ខ្ទង់ចំណាយលើការហូបចុកប្រចាំថ្ងៃ។ ឧទាហរណ៍មួយថ្ងៃចាយលើម្ហូបខ្ទង់១៥០០០រៀល( ស្មើនឹង៣.៧៥ដុល្លារ) នោះក្នុងមួយខែអ្នកចាយលើម្ហូបអស់ប្រមាណជា១១២ដុល្លារ។

 . ចំណាយលើការធ្វើដំណើរ

បើគិតពីកញ្ចប់ចំណាយចាំបាច់សរុប១៨០ដុល្លារ បន្ទាប់ពីចាត់ចែងចំណាយលើការស្នាក់នៅនិងការហូបចុកដែលបានរៀបរាប់នៅចំណុចទី១និង២ខាងលើរួចហើយ យើងនៅសល់ប្រមាណ៣០ដុល្លារ ហើយសល់៣០ដុល្លារអាចមកយកចំណាយលើការធ្វើដំណើរ។ ឧទាហរណ៍ការធ្វើដំណើរមួយខែអស់១៥ដុល្លារ ហើយសល់១៥ដុល្លារ ទៀតអាចចំណាយលើរបស់ចំាំបាច់ផ្សេងទៀតដូចជាកាតទូរស័ព្ទ សាប៊ូ ឬថ្នាំដុសធ្មេញជាដើម។

ដូច្នេះតាមរយៈការបែងចែកកញ្ចប់ចំណាយចាំបាច់ចំនួន១៨០ដុល្លារខាងលើគឺយើងបានបែងចែកទៅតាមប្រភេទចំណាយចាំបាច់នីមួយៗអស់ហើយ។ បើក្នុងករណីខែខ្លះចំណាយលើតម្រូវការចាំបាច់ច្រើន អ្នកអាចដកលុយពីកញ្ចប់លុយចំណង់៣០% ដែលស្មើនឹង៦០ដុល្លារដើម្បីទប់នឹងចំណាយចាំបាច់។

 សរុបមកបើអ្នកអាចចាត់ចែងតាមអ្វីដែលបានរៀបរាប់ខាងលើនោះមួយខែអ្នកអាចសល់លុយ៦០ដុល្លារក្នុងមួយខែព្រោះអ្នកដក៦០%នៃចំណូលសរុបប្រចាំខែដែលស្មើនឹង៦០ដុល្លារយកមកសន្សំប្រចាំខែ។

បង្កើនចំណូលដើម្បីកាន់តែសល់លុយ

បើក្នុងករណីមានតម្រូវការច្រើន អ្វីដែលអ្នកគួរធ្វើដើម្បីឲ្យយើងអាចមានលទ្ធភាពដកសន្សំ គឺអ្នកត្រូវខិតខំប្រឹងប្រែងធ្វើការឲ្យខ្លាំងដើម្បីរកចំណូលបានកាន់តែច្រើននៅកន្លែងធ្វើការ។ ការខំប្រឹងប្រែងធ្វើការឲ្យខ្លាំងនៅកន្លែងធ្វើការ ធ្វើឲ្យអ្នកអាចមានឱកាសរកលុយបានកាន់តែច្រើនដូចជាធ្វើការបានលទ្ធផលល្អអាចឡើងតំណែងថ្មីចំណូលច្រើនជាងមុន។

លើសពីនេះ អ្នកក៏គួរគិតគូចាប់ឱកាសការងារថ្មីបើកន្លែងធ្វើការរបស់អ្នកមិនមានឱកាសរីកចម្រើនធ្វើឲ្យចំណូលយើងកើនឬថៅកែមិនមើលឃើញពីការខិតខំប្រឹងប្រែងនិងកេងកម្លាំងពលកម្មរបស់យើង។ ការចាប់ឱកាសការងារថ្មី អ្នកអាចរៀនសូត្រនូវអ្វីដែលថ្មីហើយអាចនឹងចំណូលកើនជាងមុនឆ្ងាយក៏ថាបាន។

បន្ថែមលើនេះទៅទៀតអ្នកគួរចាយពេលនិងលុយកាក់ដើម្បីអភិវឌ្ឍនសមត្ថភាពខ្លួនឯង។ គេថាចំនួនលុយដែលយើងរកបានគឺបញ្ជាក់ពីសមត្ថភាពដែលយើងមាន។ ដូច្នេះចូរអភិវឌ្ឍនសមត្ថភាពខ្លួនតាមរយៈការដុសខាត់ចំណេះជំនាញដែលមានស្រាប់និងរៀនជំនាញថ្មីៗ ការអភវិឌ្ឍនសមត្ថភាពខ្លួនគឺជួយបង្កើនឥទ្ធិពលឲ្យយើងរកចំណូលបានកាន់តែច្រើនឡើង។ ហើយពេលចំណូលយើងកាន់តែច្រើនយើងនឹងងាយក្នុងការចាត់ចែងសន្សំលុយឲ្យសល់បាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia