មិនធម្មតា! មកស្គាល់ប្រវត្តិ និងការសិក្សា របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចណ៍ថ្មី
Kan DaraSEPTEMBER 20 2024136 views

ឯកឧត្តម ហួត ហាក់ ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការអនុម័តរបស់រដ្ឋសភាពកម្ពុជា ក្រោយបម្រើការងារជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចរយៈពេលមួយឆ្នាំ។

 

លោកឯកឧត្តម ហួត ហាក់ មានស្រុកកំណើតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គិតមកទល់នឹងបច្ចុប្បន្នលោកមានវ័យ ៥១ឆ្នាំហើយ។

 

កក Large

 

ក្នុងដំណើរជីវិតជាអ្នកសិក្សា លោកទទួលបានការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត នៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល (ERA) ក្នុងឆ្នាំ២០០១។

 

នៅឆ្នាំ២០០៥ លោកបានបន្តបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ និងថ្នាក់បណ្ឌិតគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston (Preston University) ក្នុងឆ្នាំ២០០៨ និងបានទៅបន្តការសិក្សានៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស សិង្ហបុរី ចិន រួមទាំងមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាង និងទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈ ពីសាលាជាតិរដ្ឋបាលបារាំង ដែលជាសាលាដ៏ល្បីល្បាញមួយរបស់អឺរ៉ុបផងដែរ។ ចំពោះភាសាបរទេសវិញ លោកអាចប្រើប្រាស់ភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

 

លោល

 

ទន្ទឹមនឹងនោះ បើងាកមកមើលបទពិសោធន៍ការងារក៏មិនធម្មតាដែរ លោកធ្លាប់ធ្វើជា សាស្រ្តាចារ្យច្បាប់ និពន្ធនាយកសារព័ត៌មាន អ្នករដ្ឋបាល អ្នកច្បាប់ និងកាន់មុខជំនាញការទូតជាដើម។ ហើយចំពោះវិស័យអធិការកិច្ចនេះ ពុំមែនជាវិស័យថ្មីសម្រាប់លោកឡើយ ដោយលោកបានប្រឡូកក្នុងការងារនេះប្រមាណជាង៣០ឆ្នាំមកហើយ តាំងពីតួនាទីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាននាយកដ្ឋាន ជាអនុរដ្ឋលេខាធិការ រយៈពេល១០ឆ្នាំ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងអធិការកិច្ច និងទើបតែងតាំងជាគណៈរដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia