ផ្សារទំនើបជីប ម៉ុង ២៧១​ មេហ្គា ម៉ល បានដាក់នៅរង្វាន់ធំរថយន្ដសេរីទំនើប ICAR 03 4WD​ ក្នុងប្រូម៉ូសិន Mega 2nd Anniversary ដល់អតិថិជនដើម្បីអបអរសារទរក្នុងកម្មវិធីគម្រប់ខួប២ឆ្នាំរបស់ខ្លួន
Phanna PhenSEPTEMBER 20 2024

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ ផ្សារទំនើបជីប ម៉ុង​ ២៧១ មេហ្គា ម៉ល បានប្រារព្ធនៅកម្មវិធីអបអរសារទរគម្រប់ខួប២ឆ្នាំរបស់ខ្លួនដែលជាផ្សារទំនើបខ្នាតអន្ដរជាតិមួយក្នុងប្រទេសកម្ពុជា នឹងបានប្រកាសដាក់នៅប្រម៉ូលសិនថ្មីបន្ថែមទៀតគឺ Mega 2nd Anniversary ដែលមានរង្វាន់ធំៗប្រចាំខែដូចជា៖ រថយន្ដសេរីទំនើប ICAR 03 4WD ; I phone 16 pro max ; Air pod នឹងរង្វាន់ជាច្រើនផ្សេងទៀតជូនដល់អតិថិជនរបស់ខ្លួន ក្រោមវត្ដមានអញ្ចើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល គឺ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងមានការអញ្ចើញចូលរួមយ៉ាងច្រើនកោះក៏ពីសំណាក់ភ្ញៀវជាតិ នឹងអន្ដរជាតិផ្សេងទៀត។

Photo 2024 09 20 14 17 37

Photo 2024 09 20 14 17 35 (6)

ផ្សារទំនើបជីបម៉ុងមិនគ្រាន់តែជាកន្លែងសម្រាប់ទិញទំនិញប៉ុណ្ណោះទេ តែផ្សារទំនើបរបស់យើងគឺជាបណ្តុំនៃសកម្មភាពសង្គម និង ព្រឹត្តិការណ៍កំសាន្តលំដាប់ជាតិ និងអន្តរជាតិធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា តួរយ៉ាងយើងបាននាំយក និងបង្កើតព្រឹត្តិការណ៍កម្សាន្តទាំងខ្នាតតូច និងខ្នាតធំ ជារៀងរាល់សប្តាហ៍ដូច Gumball 3000, កម្មវិធីប្រគំតន្រ្តី, កម្មវិធីប្រដាល់គុនខ្មែរ ពិព័រណ៍សៀវភៅ ពិពរ័ណ៍អាជីវកម្មធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រជុំគ្នានៅទីនេះជារៀងរាល់ឆ្នាំ។
Photo 2024 09 20 14 17 35 (4)

Photo 2024 09 20 14 17 35 (5)

Photo 2024 09 20 14 17 35

ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គា ម៉ល គឺជាផ្សារទំនើបរបស់កូនខ្មែរ តែមួយគត់ដែលហ៊ានវិនិយោគក្នុងការបង្កើតកម្មវិធីប្រូម៉ូសិនធំៗជារៀងរាល់រដូវកាលដែលមានរង្វាន់ជាច្រើនសន្ធឹកដូចជា ដំណើរកម្សាន្តទៅក្រៅប្រទេស និងរថយន្តស៊េរីទំនើបទៀងផង ដែលមិនទាន់មានផ្សារទំនើប ណាហ៊ានផ្តល់ជូនដូចនេះឡើយ។ ហើយក្នុងរយៈពេល 2 ឆ្នាំមកនេះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានរៀបចំកម្មវិធីប្រូម៉ូសិនធំៗដូចជា Mega 1st Year Anniversary, Mega Celebration និង Mega អស្ចារ្យ ដែលបានធ្វើការប្រគល់រង្វាន់រថយន្តស៊េរីទំនើបរហូតដល់ ៤ គ្រឿងដល់អតិថិជនដែលតែងតែគាំទ្រក្នុងការដំណើរការផ្សារទំនើបកន្លងមក ហើយបន្តមកទៀតនោះគឺប្រូម៉ូសិនដែលកំពុងចាប់ផ្តល់នាពេលនេះដើម្បីអបអរដល់គម្រប់ខួប 2 ឆ្នាំផងដែរ។

Photo 2024 09 20 14 17 38 (3)

 Photo 2024 09 20 14 17 38 (5)

Photo 2024 09 20 14 17 34 (2)បន្ទាប់ពីទទួលបានការគាំទ្រអស់រយះពេលជាង ២ ឆ្នាំកន្លងមក ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល បាន ផ្សារភ្ជាប់សកម្មភាពសង្គមកកាន់តែខ្លាំងបន្ថែមទៀត ដោយបានរៀបចំព្រឹត្តការណ៍ពិរណ៍ធំៗមិនធា្លប់មានចំនួន ៤ ប្រចាំឆ្នាំ រួមមានពិពរណ៍មុខរបរ ពិរពរណ៍សុខភាពនិងសម្រស់ ពិរណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ពិរពរណ៍សៀវភៅអាជីវកម្ម ដែលតួរយ៉ាងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះយើងទើបនឹងបញ្ចប់ដោយជោគជ័យនៅពិរពរណ៍សៀវភៅអាជីវកម្មឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមប្រមាណជា ៥ ម៉ឺននាក់ ហើយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបរិច្ចាគសៀវភៅដោយឥតគិតថ្លៃចំនួន ៥០០០ ក្បាល ដើម្បីលើកម្ពស់វិស័យអបរំនៅកម្ពុជាផងដែរ។

Photo 2024 09 20 14 17 36

Photo 2024 09 20 14 17 37 (3)

នៅមិនទានបញ្ចប់នៅឡើយទេ បន្ដទៅទៀតនេះដើម្បីអបអរសារទរដល់ការគម្រប់ខួប ក៏ដូចជាសម្មតិផលរយះពេល 2 ឆ្នាំកន្លងមកនេះ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានដាក់ប្រកាសបើកនៅប្រម៉ូលសិនថ្មីមួយទៀតគឺ Mega 2nd Anniversary ដែលលោកអ្នកគ្រាន់តែចំណាយចាប់ពី១៥ដុល្លាឡើងទៅ នឹងទទួលបាននៅសន្លឹកឆ្នោតផ្សងសំណាងចំនួន១សន្លឹកដើម្បីមានឪកាសឈ្នះនៅរង្វាន់ជាច្រើនដ៏អស្ចារ្យជារៀងរាល់ខែដូចជា៖រថយន្ដសេរីទំនើប ICAR 03 4WD , I phone 16 pro max , Air Pod , Apple I watch 9 , ទូរទស្សន៍,​ ម៉ាស៊ីនបោកខោអាវ, ឆ្នាងបាយ, ទូរទឹកកក, ម៉ាស៊ីនទឹកក្រឡុក, ឆ្នាងអ៊ុត, កង្ហាល, នឹង Speaker ដែលសរុបទាំងមានចំនួនរហូតទៅដល់ 500 រង្វាន់។

Photo 2024 09 20 14 17 36 (2)

Photo 2024 09 20 14 17 36 (4)

Photo 2024 09 20 14 17 36 (5)

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល អាចនិយាយបានថាស្តង់ដារគឺអាចប្រកួតប្រជែងនិងមិនចាញ់ផ្សារទំនើបបរទេសឡើយ។ ជាក់ស្តែង ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាផ្សារឈានមុខគេក្នុងការនាំយកប្រេនអន្តរជាតិល្បីមកកាន់ប្រទេសកម្ពុជា ដូចជាហាងសម្លៀកបំពាក់ ZARA, Karl Lagerfeld, Moschino Jean, Paul Smith, Jaspal ដែលមានតែមួយគត់។

Photo 2024 09 20 14 17 36 (7)

Photo 2024 09 20 14 17 38 (2)

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បាននាំយកមជ្ឍមណ្ឌលកម្សាន្តដែលទំនើបតាំងពីកុមារដល់ពេញវ័យដូចជា មជ្ឍមណ្ឌលកម្សាន្តកុមារ Super Doozii ដែលផ្តល់ទាំងភាពសប្បាយរីករាយ ចំណេះដឹង និងវឹកហាត់ស្មារតីសម្រាប់ជំរុញដល់កុមារក្នុងការលូតលាស់ ចំណែកឯមជ្ឍមណ្ឌលកម្សាន្ត Neo Game Oasis ជាកន្លែងកម្សាន្តសម្រាប់យុវវ័យជាមួយនឹងម៉ាស៊ីនហ្គេមទំនើបដូចជាហ្គេម VR ជាដើម។ ហើយកាលពីឆ្នាំទៅមិញផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានវិនិយោគទឹកប្រាក់រាប់លានដុល្លារក្នុងការបើកដំណើរការ Neo Go Kart ដែលជាទីលានប្រណាំងឡានក្នុងទីបិតជិតដំបូងបង្អស់ក្នុងប្រទេសកម្ពុជាជាមួយនឹង ឡាន Kart ទំនើប សម្ភារៈផ្សេងៗដែលជាបច្ចេកវិទ្យាចុងក្រោយពីទ្វីបអឺរ៉ុប។

Photo 2024 09 20 14 17 37 (7)
Photo 2024 09 20 14 17 37 (8)

កុំភ្លេចមកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល Shopping ទាំងអស់គ្នាណា រង្វាន់ជាច្រើនកុំពុងរង់ចាំលោកអ្នកមកទទួល!! ទិញកាន់តែច្រើនឪកាសឈ្នះកាន់តែច្រើន​។​

Photo 2024 09 20 14 17 38 (2)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia