យោងតាមការចុះផ្សាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងពីការឈប់សម្រាកទិវាសន្តិភាពនៅកម្ពុជា ត្រូវបានអនុញ្ញាតឱ្យកម្មករនិយោជិតនៃសហគ្រាសគ្រឹះស្ថានទាំងអស់ឈប់សម្រាកនៅថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា “ទិវាសន្តិភាពនៅកម្ពុជា” បន្ថែមលើថ្ងៃឈប់សម្រាកពីការងារដោយមានប្រាក់ឈ្មួលធម្មតា។
ដូច្នេះនាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រធាននាយកដ្ឋានអធិការកិច្ចការងារ ប្រធាននាយកដ្ឋានវិវាទការងារ និងប្រធានអង្គភាពពាក់ព័ន្ធ កម្មករនិយោជិតនិងនិយោជក ត្រូវទទួលអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕