សញ្ញាណល្អ! កម្ពុជានាំនចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងខ្លាំង ខណៈនេះជាចំនួនភាគរ.យ
Kan DaraSEPTEMBER 12 2025282 views

គិតត្រឹមរយៈពេល ៨ខែដំបូងក្នុងឆ្នាំ ២០២៥ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃលើស ២០ពាន់លានដុល្លារ កើនឡើងជិត ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ដែលមានទំហំប្រមាណជាង ១៧ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពី អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។

 

ក្នុងនោះផលិតផលសំខាន់ៗដែលជំរុញការនាំចេញរួមមាន សំលៀកបំពាក់ ស្បែកជើង វត្ថុធ្វើអំពីស្បែក និងផលិតផលឧស្សាហកម្មផ្សេងទៀត ខណៈទីផ្សារធំៗមានដូចជា សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បងដែលកម្ពុជានាំចេញទំនិញច្រើនជាងគេមានទំហំរហូតដល់ ៨.៣ពាន់លានដុល្លារ កើនឡើង ២៣.២%, វៀតណាម មានទំហំ ២.៧ពាន់លានដុល្លារ កើនឡើង ១១.៥% និងចិនមានទំហំជាង ១ពាន់លានដុល្លារ រួមទាំងបណ្តាប្រទេសមួយចំនួនទៀតដូចជា ជប៉ុន អេស្ប៉ាញ ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលី ជា​ដើម។

 

6199225421770377406

 

យ៉ាងណាមិញ ជាមួយនឹងលទ្ធផលដ៏វិជ្ជមាននេះ កម្ពុជាអាចពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសការងារច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកកាន់តែសម្បូរបែប។ មិនតែប៉ុណ្ណោះការកើនឡើងនៃការនាំចេញអាចផ្តល់ចំណូលបន្ថែម និងជំរុញការអភិវឌ្ឍប្រទេសឲ្យកាន់តែប្រសើរឡើង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large     

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia