ជាមនុស្ស Introvert? ក្រុមមហាសេ.ដ្ឋី ចូលចិត្តចំណាយពេលនៅម្នាក់ឯងបំផុត ព្រោះមូលហេតុធំៗ២នេះ
Kan DaraAPRIL 18 20245.8 K views

ក្រុមមហាសេដ្ឋី ឬបុគ្គលជោគជ័យ ចូលចិត្តចំណាយពេលរស់នៅម្នាក់ឯងច្រើនជាងមនុស្សធម្មតា។ មិនតែប៉ុណ្ណោះ រាល់ពេលនៅម្នាក់ឯង ពួកគេបានកាត់ផ្តាត់ទំនាក់ទំនងគ្រប់យ៉ាង ទាំងតាមរយៈគ្រឿងអេឡិចត្រូនិច និងការទំនាក់ទំនងដោយផ្ទាល់។

Lk

ជាក់ស្តែង យោងតាមការសិក្សារបស់ Medium បានបង្ហាញថា មូលហេតុដែលក្រុមមហាសេដ្ឋី ឬបុគ្គលជោគជ័យ តែងចំណាយពេលនៅម្នាក់ឯងច្រើន ព្រោះពួកគេត្រូវផ្តោតលើការស្វែងរកដំណោះស្រាយចំពោះរាល់បញ្ហាដែលកំពុងប្រឈម និងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែមានភាពឆ្លាតវៃ។ កត្តាធំៗពីរនេះហើយ ជាចំណុចពិសេសមួយដែលធ្វើឲ្យពួកគេទទួលបានភាពជោគជ័យ និងភាពមានបានពីមួយកម្រិតទៅមួយកម្រិតផងដែរ។

Ll

យ៉ាងណាមិញ របៀបរស់នៅ និងទំនាក់ទំនងរបស់មនុស្សម្នាក់ៗក្នុងសង្គមរមែងមានបែបបទ និងសណ្ឋានផ្សេងគ្នាទៅតាមចំណូល​ចិត្ត​រប​ស់​បុគ្គ​ល​នោះ។ អ្នកខ្លះចូលចិត្តមនុស្សច្រើនអ៊ូអរ រីឯអ្នកខ្លះចូលចិត្តគ្នាតិច ឬនៅតែឯងៗ។​ ទោះយ៉ាងណា ការនៅតែឯងៗក៏​មិន​មែ​ន​មា​ន​ន័យថា ​ផ្ដាច់​ការ​ទាក់​ទង​ជាមួយ​សង្គម ​ឬជា​រឿង​មិនល្អអ្វីដែរ។ ផ្ទុយទៅវិញការនៅ​ម្នា​ក់​​ឯងមានគុណសម្បត្តិច្រើន​យ៉ាងគួរកត់​ស​ម្គា​ល់៕

Ddd

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

👇  https://t.me/hangchhengH24ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia