ពិតជារឿងដ៏ល្អខ្លាំងមែនទែន ដែលថ្មីៗនេះអូស្ត្រាលី និងកម្ពុជាបានរួមគ្នាបើកដំណើរការភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងផ្នែកកសិ-ចំណីអាហាររបស់កម្ពុជា ដើម្បីអភិវឌ្ឍផលិតផលថ្មី ទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ។
ជាក់ស្តែងយោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេក Australian Embassy, Cambodia បានឱ្យដឹងថា ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលកម្ពុជាតាមរយៈសហគ្រាសខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កិច្ចការងារធំៗទាំងបីនៃភាពជាដៃគូនេះរួមមាន៖
សូមបញ្ជាក់ថា អូស្ត្រាលី ក៏បានប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារអោយមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា។គំនិតផ្តួចផ្តើមនេះបានទទួលការគាំទ្រថវិកាពីសហគ្រិនខ្មែរ និង CAPRED ក្រោមការសហការណ៏ជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ៕
អត្ថបទ៖ ធី ស្រីល័ក្ខ