កូនខ្មែរនឹងកាន់តែពូកែ! ស្ថាបនធំ១ អនុម័តថវិកា ៨០ លានដុល្លារ ដើម្បីបង្កើនគុណភាពអប់រំនៅកម្ពុជា
Bunthoeun KoemOCTOBER 31 2024125 views

ធនាគារអភិវឌ្ឍន៍អាកាស៊ី ហៅកាត់ថា ADB បានអនុម័តប្រាក់កម្ចីចំនួន ៨០ លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្ដោតលើជំនាញ «សតវត្សទី២១» ដូជាការគិតស៊ីជម្រៅនិងដោយភាពឆ្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុស និងសិស្សស្រី និងការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។

 

យោងតាមសេចក្ដីប្រកាសរបស់ ADB គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនចំនួន ៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។

 

4

 

ក្នុងនោះដែរលោកស្រី Jyotsana Varma នាយិកាធនាគារអភវិឌ្ឍន៍អាកាស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្ដូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់របស់ខ្លួនកន្លងមកនេះ។ កម្លាំងពលកម្មប្រកបដោយជំនាញ និងការអប់រំ គឺជាតម្រូវការមូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធភលនៃការវិនិយោគជាបន្ដបន្ទាប់របស់ ADB ក្នុងវិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោលបំណងពង្រីកសក្ដានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចពេលអនាគត»

 

នៅក្នុងសេចក្ដីប្រកាសដដែលបន្ដថា ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានកម្រិតទាបត្រឹមតែ៣៥,៥ភាគរយ នៅក្នុងប្រទេសកម្ពុជា ដោយសារកត្ដាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ក្មេងប្រុសដែលត្រូវរួមចំណែករកប្រាក់ចំណូលគ្រួសារ។ គ្រូបង្រៀនត្រូវការការបណ្ដុះបណ្ដាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពឲ្យឆ្លើយតបទៅនឹងតម្រូវការដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំពិសេសត្រូវប្រឈមនឹងឧបសគ្គ កាន់តែខ្លាំងដើម្បីទទួលបានការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព។

 

ហើយគម្រោងនេះនឹងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រសាលាមធ្យមសិក្សាអប់រំសិក្សាពិសេស។ គម្រោងនេះនឹងលើកកម្ពស់ការអប់រំកលើមុខវិជ្ជាវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកម្លាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្របតាមតម្រូវការឧស្សាហកម្ម។ សម្រាប់គោលដៅដូចគ្នានេះដែរ គម្រោងនឹងអភិវឌ្ឍនជំនាញទន់ ដូចជាការទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និងការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិតសម្រាប់សិក្សានុសិស្ស។ គម្រោងនេះនឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រួបង្រៀន ដើម្បីជម្រុញវិធិសាស្ដ្របង្រៀនតាមបែបគម្រោង ដែលមានរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហា ជាក់ស្ដែង និងការចូលរួមជាមួយសហគមន៍។ គម្រោងក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ទី១២ ដើម្បីពិនិត្យវាយតម្លៃមើលឲ្យកាន់តែច្បាស់នូវកម្មវិធីសិក្សាដែលបានធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សាបំប៉នពិសេសក្នុងវិស័យអាទិភាព ដូចជាសេដ្ឋកិច្ចដីជីថល និងគណិតវិទ្យាអនុវត្ដ សម្ដៅពង្រឹងប្រភពធនធានមនុស្សប្រកបដោយជំនាញ។

 

Adb

 

គម្រោងនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភវិឌ្ឍធនធានមនុស្ស។ វាស្រប់តាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់កំណើនសេដ្ឋការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជា យុទ្ធសាស្ដ្រភាពជាដៃគូរសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ ២០២៤-២០២៨។

 

ទាក់ទងនឹងវិស័យអប់រំនេះ នៅថ្មីៗនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏ទើបនឹងបង្ហាញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ផងដែរ។ ដោយជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕

 

465005191 957805446372879 3524323215390285175 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia