នេះជារយៈពេល និងតម្លៃនៃការកាត់​ប្លង់​ដីដោយខ្លួនឯងនៅពេល​ទិញ ឬ​​​ផ្ទេរ​ពីបុគ្គលម្នាក់​ទៅបុគ្គល​ម្នាក់ទៀត
Bunthoeun KoemOCTOBER 31 20241.9 K views

មានមនុស្សជាច្រើនកំពុងមានភាពស្មុគស្មាញជាមួយនឹងការរត់ប្លង់ដីដោយខ្លួន នៅពេលដែលទិញដី ឬត្រូវផ្ទេរកម្មសិទ្ធពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ ហើយពេលនេះដែរយើងនឹងនាំប្រិយមិត្ដមកដឹងពីរបៀបកាត់ប្លង់ដីដោយខ្លួន។

 

ដើម្បីដំណើរការនៃការកាត់ប្លង់ដីដោយខ្លួនឯងនេះបាន អ្នកគួរ​ស្វែងយល់ពីនីតិវិធីនៃការ​កាត់​ប្លង់ដី( ប្លង់​រឹង​ )នេះឱ្យបានច្បាស់ និងត្រូវ​ធ្វើទៅតាមដំណាក់​កាលៗរួម​មានដូចខាងក្រោម ៖

 

ទី ១. អ្នកទិញត្រូវនាំម្ចាស់ដីដើម ទាំងប្តីប្រពន្ធ និង​សាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់​ដី​ច្បា​ប់ដើ​​ម​ អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំង​អ​ត្ត​ស​ញ្ញា​​ណប័​ណ្ណអ្នកទិញ (ក្នុង​ករណីអ្នកទិញនៅលីវត្រូវធ្វើលិខិតបញ្ជាក់​ភាពនៅលីវភ្ជាប់ទៅជាមួយ) ទៅទីស្នាក់ការសុរិយោដីស្រុក​ដើម្បី​បំពេញ លិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួ​ច​ផ្តិត​មេដៃយល់​ព្រមទាំងសងខាង។ ហើយក្នុងនោះបុគ្គលិកសុរិ​យោដីស្រុ​ក​​ជាអ្នកបំពេញលើឯកសារ​ពាក់ព័ន្ធទាំងអស់នេះ។

 

ទី ២. ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារ​ផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខ​បុគ្គ​លិក​សុ​រិ​​យោដៃរួច។ បន្ទាប់​មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដី​ច្បាប់​ដើម និងឯកសារផ្ទេរសិទ្ធិ ទៅ​ជួប​​មេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និងមេឃុំ​មាន​សិ​ទ្ធិ​ហ​​ត្ថលេខា និង​បោះត្រាតែ​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ប៉ុណ្ណោះ ហើយលោកអ្នក​អាច​ជូនជាសាគុណ​ដល់​ពួ​ក​គា​ត់ខ្លះ​ទៅ​តា​ម​សណ្ដាន​ចិត្ត នេះមិនមែនជាអំពើពុករលួយនោះទេ)។

 

C4acf171 B190 4faf B184 0cc94feb44a2

 

បន្ទាប់​មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដីច្បា​ប់​ដើម​ និង​ឯក​សារ​ផ្ទេរ​សិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីសុំ​ហត្ថលេខា​សម្រេច និ​ងបោះត្រា​ប​​ញ្ចប់​​​កា​រ​ផ្ទេ​រសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន ២០ម៉ឺនរៀលក្នុងដីមួយប្ល​ង់ទោះ​​បី​​ធំ​ ​ឬតូ​ច​ប៉ុ​ណ្ណា​ក៏ដោយ ដែលជាប្រភេទដីកសិកម្ម ។

 

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០% នៃដំណើរការផ្ទេរសិទ្ធិ  ប៉ុន្តែប្លង់ដីដដែល គឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់ដោយស្របច្បាប់ ដែលមានអំណះអំណានថា អ្នកបានទិញដីនោះរួចហើយ។ អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នក ដោយបន្តដំណាក់កាលតទៅមុខទៀត។

 

ចំពោះតំណាក់កាលចុងក្រោយ ប្រសិនបើអ្នកចង់បានឈ្មោះនៅលើប្លង់ដីដែលអ្នកបានទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជាឈ្មោះអ្នកវិញ ម្ចាស់ដី ឬក៏អ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីមន្ទីសុរិយោដីស្រុក យកទៅកាន់មន្ទីសុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថាមានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន និងអនុវត្តគ្រប់តាមនីតិវិធី។  រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រា ប្រាក់ ៤% នៃតម្លៃដីតាមច្បាប់កំណត់នៅឯអគ្គនាយដ្ឋានពន្ធដាខេត្ត ដោយរងចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។

 

បន្ទាប់ពីវាយតម្លៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាងអគ្គនាយដ្ឋានពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីមកបងពន្ធប្រថាប់ត្រា ៤% រួចដកយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិត្រលប់មកវិញ។  បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងលិខិតផ្ទេរសិទ្ធិនោះទៅមន្ទីសុរិយោដីខេត្តវិញ ដើម្បីចុះហត្ថលេខា និងបោះត្រាសម្រេចដោយជោគជ័យពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដោយបង់ថ្លៃសេវាចំនួន ២០ម៉ឺនរៀល ដើម្បីចេញ ជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ គួរបញ្ជាក់ដែរថា សម្រាប់រយៈពេលដែលលោកអ្នកទទួលបានប្លង់ថ្មីអាចមានចន្លោះពី៣ខែ ទៅ៦ខែ ទៅតាមពេលវេលាជាក់ស្ដែង៕

 

49730890 2218569195087727 3839626970790887424 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia