ឈប់ឆ្ងល់ទៀត! មនុស្សសម័យឥឡូវភាគច្រើនមិនចង់រៀបការ ព្រោះមូលហេតុធំៗ៥នេះ
Kan DaraMAY 10 20249.6 K views

អត្រារៀបការនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ បើយោងតាមទិន្នន័យ Our World in Data ក្នុងឆ្នាំ២០២៤។ ខាងក្រោម គឺជារឿងធំៗទាំង៥ ដែលធ្វើឲ្យមនុស្សកាន់តែច្រើនពន្យារពេល ឬបោះបង់អាពាហ៍ពិពាហ៍ចោលទាំងស្រុងតែងម្តង៖

/. ចង់រស់នៅមានសេរីភាព៖ មនុស្សដែលឲ្យតម្លៃខ្ពស់លើឯករាជ្យភាព យល់ឃើញថាជីវិតអាពាហ៍ពិពាហ៍មានភាពរឹតត្បិត។ ពួកគេចូលចិត្តសេរីភាពក្នុងការជ្រើសរើសដោយមិនចាំបាច់មានការយល់ព្រមពីដៃគូ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Bentley។

/. ផ្តោតលើការស្វែងរកខ្លួនឯង៖ ជាពិសេសមនុស្សវ័យជំទង់កំពុងផ្តល់អាទិភាពដល់ការលូតលាស់ផ្ទាល់ខ្លួន មុនពេលសម្រេចចិត្ត។ ពួកគេប្រហែលជាចង់ធ្វើដំណើរ បន្តអាជីពការងារ ឬស្វែងយល់បន្ថែមអំពីខ្លួនឯង មុននឹងសម្រេចចិត្តចាប់ផ្តើមជីវិតគូ។ នេះបើយោងតាមការសិក្សារបស់ Mind Body Green។

/. បញ្ហាលុយកាក់៖ ដើម្បីរស់នៅពេញលេញ លុយជារឿងសំខាន់។ ​មិន​បាច់​គិត​ដល់​ដំណាក់កាលនៃ​ការ​រៀប​ការ និង​មាន​កូន​ទេ គ្រាន់តែរស់នៅម្នាក់ឯងក្នុងពេលនេះ វាក៏ពិបាកណាស់ទៅហើយ។ បើមានគ្រួសារ ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​គ្រួសារ​​បន្ទាប់​ពី​រៀបការ​ គឺជា​រឿង​ស្មុគស្មាញ​ធ្វើ​ឲ្យ​ឈឺក្បាល​។ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Bentley។

/. អនាគត​មិន​ប្រាកដ​ប្រជា​៖ ភាព​មិន​ប្រាកដ​ប្រជា​សម្រាប់​អនាគត​ បាន​ក្លាយ​ជា​កត្តា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យុវវ័យ​សម័យ​ទំនើប ​ជ្រើសរើស​មិន​រៀបការ ឬ​មានគម្រោង​រស់​នៅ​លីវ​ពេញ​មួយ​ជីវិត​។ ថ្ងៃនេះ​ពួកគេ​តស៊ូ​ដើម្បី​ខ្លួន​ឯង​តែ​ម្នាក់​ឯង ហើយ​ពួកគេ​មិន​ចង់ខ្វាយខ្វល់ច្រើនទៀត​ទេ ​ព្រោះការ​រៀបការ​ជា​រឿង​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ។​

/. គ្មានជំនឿថាជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ប្រសិនបើអ្នកគិតចង់នៅលីវពេញមួយជីវិត វាមិនមែនជារឿងចម្លែកទេនៅក្នុងសម័យ និងវ័យនេះ។ ត្បិតជាទូទៅ នៅពេលមនុស្ស​ពីរ​នាក់ទាក់ទងគ្នា វា​អាចមានឱកាសខ្ពស់ក្នុងការ​បែក​បាក់​គ្នា។ មិនតែប៉ុណ្ណោះ បើពួកគេធំឡើងក្នុងសង្គមដែលមនុស្សជុំវិញខ្លួនមិនទទួលបានភាពជោគជ័យក្នុងជីវិតស្នេហា នោះពួកគេ​ប្រហែល​ជា​ខ្លាចរអាចំពោះគំនិតចង់រៀបការកាន់តែខ្លាំង។ នេះបើយោងតាមការសិក្សារបស់ Mind Body Green។

យ៉ាងណាមិញ ក្រៅពីរឿងធំៗទាំង៥ខាងលើ ការមិនទាន់មានចិត្តធ្ងន់ ឬភាពចាស់ទុំគ្រប់គ្រាន់ក្នុងការកសាងគ្រួសារ ក៏ជាកត្តាគួបផ្សំធំមួយដែរ ដែលធ្វើឲ្យមនុស្សភាគច្រើនមិនចង់រៀបការ។ ដូចពាក្យចាស់បុរាណខ្មែរពោលថា «អាពាហ៍ពិពាហ៍ប្រៀបដូចចងចំណងប្រាំប្រការ» ហើយជីវិតគូប្រដូចទៅនឹងចានក្នុងរាវ តែងទង្គិចខ្លាំង ឬតិច អាស្រ័យលើយើងចេះថ្នមថ្នាក់។ 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia