មិនពូកែសម្តី? អ្នកជំនាញ ឲ្យប្រើពាក្យ៥ឃ្លានេះ អាចបង្កើតទំនាក់ទំនងល្អបំផុត ជាមួយមនុស្សគ្រប់វ័យ
Kan DaraAPRIL 25 202413.6 K views

យោងតាមការសិក្សាមួយបានឲ្យដឹងថា រៀងរាល់៧ឆ្នាំម្តង មនុស្សបាត់បង់មិត្តភក្តិពាក់កណ្តាល និងពិបាកចងមិត្តជាមួយអ្នកថ្មីណាស់។ ដោយមើលឃើញពីបញ្ហាដ៏រសើបនេះ ក្នុងនាមជាចិត្តវិទូ និងជាអ្នកជំនាញផ្នែកទំនាក់ទំនង អ្នកស្រី Jordan Siemens បានបង្ហាញឃ្លាទាំង៥ អាចរឹតចំណង និងបណ្តុះមិត្តភាពថ្មី បានគ្រប់វ័យទាំងអស់៖

១/. ខ្ញុំស្រលាញ់ … របស់អ្នក! តើអ្នកទិញវានៅឯណា?

ការសិក្សាមួយបានរកឃើញថា មានមនុស្សតែ ៤០% ប៉ុណ្ណោះដែលគិតថាមនុស្សចម្លែកដំបូងដែលពួកគេបានចូលទៅជិតនឹងបើកចំហរក្នុងការនិយាយ ប៉ុន្តែជាក់ស្តែង មនុស្សចម្លែកបើកចំហរក្នុងការនិយាយដល់ទៅ ៩២%ឯណោះ។ ចូរសាកល្បងផ្តល់ឱ្យនរណាម្នាក់នូវការសរសើរចេញពីចិត្តអំពីស្បែកជើង អាវយឺត ឬអ្វីផ្សេងទៀតរបស់ពួកគេ វានឹងធ្វើឱ្យពួកគេកាន់តែបើកចំហក្នុងការនិយាយជាមួយអ្នក។

/. តើអ្នកចូលចិត្ត យ៉ាងដូចម្តេច?

មនុស្សចូលចិត្តខ្លាំង នៅពេលគេសួរយោបល់។ ប្រសិនបើអ្នកកំពុងអង្គុយក្នុងហាងកាហ្វេ អាចសួរពីរបៀបដែលពួកគេចូលចិត្តផឹកភេសជ្ជៈនោះ។ ប្រសិនបើអ្នកនៅកន្លែងកម្សាន្ត អាចសួរថាតើពួកគេមានអារម្មណ៍យ៉ាងណាចំពោះតន្ត្រី។ ប្រសិនបើអ្នកទៅទស្សនាសារមន្ទីរ សួរថាតើពួកគេគិតយ៉ាងណាចំពោះសិល្បៈ។ល។

/. តើអ្នកមានការណែនាំសម្រាប់ …. ទេ?

មនុស្សពេញចិត្ត នៅពេលមាននរណាម្នាក់មកសុំដំបូន្មានពីខ្លួន។ ការស្នើសុំអនុសាសន៍ បញ្ជូនសញ្ញាថាអ្នកពេញចិត្តចំពោះនរណាម្នាក់ ឱ្យតម្លៃលើគំនិតរបស់ពួកគេ និងចង់ដឹងចង់ឮនូវអ្វីដែលពួកគេត្រូវនិយាយ។ ចូរសាកល្បងសួរអំពីសៀវភៅ ចំណូលចិត្ត ឬភាពយន្តដែលពួកគេចូលចិត្តនាពេលថ្មីៗនេះ។

៤/. ជាពេលវេលាល្អបំផុតមួយដែលបានជួបអ្នក! ខ្ញុំចង់រក្សាទំនាក់ទំនងនេះ ប្រសិនបើអ្នកមិនទើសទាល់។ តើអ្នកចូលចិត្តរក្សាទំនាក់ទំនងដោយរបៀបណា?

ការសន្ទនាមួយមិនបង្កើតមិត្តភាពដ៏ស្អិតរមួតបានទេ ប៉ុន្តែវាជាការចាប់ផ្តើម។ ព្យាយាមប្រើឱកាសដំបូងនេះ ដើម្បីភ្ជាប់ទៅជំហានបន្ទាប់ទៀត។ នេះជាឃ្លាដ៏ល្អមួយសម្រាប់ប្រើនៅចុងបញ្ចប់នៃការសន្ទនាជាមួយមិត្តភក្តិថ្មី។

/. ខ្ញុំរីករាយណាស់ដែលបានស្គាល់អ្នក! តោះរៀបចំផែនការដើរលេងឲ្យបានញឹកញាប់

មិត្តភាពត្រូវបានបង្កើតឡើងដោយសកម្មភាពរួមគ្នាម្តងហើយម្តងទៀត និងភាពងាយចុះសម្រុងគ្នា នេះបើយោងតាមអ្នកសង្គមវិទូ Rebecca G. Adams។ មនុស្សមានទំនោរបើកចំហខ្ពស់ ជាពិសេសក្នុងការកសាងទំនាក់ទំនងនៅពេលដែលមានសកម្មភាពរួមគ្នាជាច្រើនលើកច្រើនសាររួចមកហើយ។

យ៉ាងណាមិញ ចំពោះមនុស្សទូទៅ ជាពិសេសម្ចាស់អាជីវកម្ម វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវមានបណ្ដាញ និងការប្រាស្រ័យទាក់ទងច្រើនក្នុងសង្គម ដូចពាក្យមួយថា “​ឈ្មោះអ្នកដល់ណា អាជីវកម្មអ្នកគេស្គាល់ដល់កន្លែងនោះដូចគ្នា។ ដូច្នេះ បើអ្នកមានឱកាសបង្កើតបណ្ដាញបានហើយ អ្នកគួរចាប់វាឲ្យជាប់ រួចរកវិធីបង្កើនផលប្រយោជន៍តាមនោះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia