ការសិក្សា៖ ក្រុមមនុស្សកំពុងធ្វើកា.រឆ្ងាយផ្ទះ ឆ្ងាយស្រុកទេស កំពុងជួបប្រទះវិបត្តិធំៗ៥នេះ
Ping Chou EngAPRIL 30 2024341 views

យោងតាមការស្ទង់មតិរបស់ Cigna Health Care ចុះផ្សាយខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថានៅនៅតំបន់អាស៊ី កម្រិតស្ត្រេសរបស់មនុស្សដែលធ្វើការងារឆ្ងាយផ្ទះ ចាកចេញពីមាតុភូមិ គឺមានកម្រិតរហូត៨៩% ខណៈបញ្ហា​ប្រឈម​ធំៗចំនួន៥ដូចខាងក្រោម ដែលជាវិបត្តិផ្លូវចិត្តនិងស្រ្តេសរបស់ពួកគេ។

.ផ្នែកហិរញ្ញវត្ថុ (៣៨%)

.នឹកផ្ទះ (២៣%)

.ភាពលំបាកក្នុងការថែរក្សាតុល្យភាពការងារ/ជីវិត (១៨%)

.បញ្ហាសុខភាព(១៨%)

.ការលំបាកក្នុងការស្វែងរកលំនៅដ្ឋាន (១៧%)

ទន្ទឹមនឹងនេះតាមប្រភពពី CNBC បានឱ្យដឹងថាក្រុមនេះងាយនឹងជួបប្រទះនូវអារម្មណ៍នៃ ទំនាក់ទំនងឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ ភាពឯកោ ការសង្ស័យលើខ្លួនឯងនិងមានទស្សនៈអវិជ្ជមាន។

ក្នុងនោះដើម្បីកាត់បន្ថយអារម្មណ៍ទាំងអស់នេះរបស់បុគ្គលិកដែលធ្វើការងារឆ្ងាយផ្ទះ និយោជកត្រូវចូលរួមចំណែកដោះស្រាយនិងបង្កើតតុល្យភាពជីវិត&ការងារ ជួយសម្រួលដល់សុខុមាលភាព និងផ្តល់ការគាំទ្រលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិក៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia