បុគ្គលិកមិនសប្បាយចិត្តទេ! រឿង៣យ៉ាង មេល្អមិនធ្វើជាដាច់ខាត លើតួនាទីគ្រ.ប់គ្រងបុគ្គលិក
Ping Chou EngSEPTEMBER 9 20241 K views

ការគ្រប់គ្រងបុគ្គលិកគឺជា តួនាទីលំបាកមួយព្រោះអ្នកដឹកនាំម្នាក់តម្រូវឱ្យកាច់ចង្កូតមនុស្សជាច្រើន។​ យ៉ាងណាមិញក្នុងនាមជាមេមានតួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក ផ្អែកតាមការសិក្សារបស់ទស្សនាវដ្តី Fobres បានឱ្យដឹងថារឿងធំៗ៣យ៉ាង អ្នកដឹកនាំមិនគួរធ្វើជាដាច់ខាត បើមិនចង់ឱ្យការគ្រប់គ្រងមិនរីកចម្រើន បុគ្គលិកមិនសប្បាយចិត្ត។

 

. កែលម្អដោយប្រើមតិអវិជ្ជមាន៖​ តែងតែផ្តល់មតិអវិជ្ជមាន ជេរប្រទេច ដាក់ទោស ផ្តោតលើចំណុចខ្សោយ ចមតិរិះគន់ខ្លាំងក្នុងអំឡុងពេលចង់កែតម្រូវនិងកែលម្អបុគ្គលិក គឺជារឿងមួយដែលថ្នាក់ដឹកនាំ មិនគួរធ្វើនោះឡើយ។ ព្រោះជាអ្នក​គ្រប់គ្រងល្អ ម្នាក់​ពួកគេតែង​អាកប្បកិរិយា​វិជ្ជមាន អារម្មណ៍​កំប្លែង​ល្អ និង​ផ្តល់ការ​គាំទ្រ​ដល់ក្រុមឱ្យមានតុល្យភាពរវាងមតិស្ថាបនា និងជាការផ្តល់យោបល់។

 

. ជាមេបែប Micro៖ តែងតែមិនផ្តល់សិទ្ធិក្នុងការសម្រេចចិត្ត ដល់សមាជិកក្រុមតែងតែ ត្រួតពិនិត្យជាប្រចាំ តាមដានបុគ្គលិកជ្រុលលើសព្រំដែនការងារ រារាំងការច្នៃប្រឌិត ធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាពួកគេមិនមានសមត្ថភាពគួរឱ្យទុកចិត្ត។ ជាអ្នកគ្រប់គ្រងល្អម្នាក់ ពួកគេ តែងបង្កើតទំនុកចិត្តឱ្យគ្នា និងគោរពគ្នាទៅវិញទៅមក។

 

. ផ្តល់នូវព័ត៌មាននិងទំនាក់ទំនងមិនច្បាស់លាស់៖ តែងតែខ្សោយលើការប្រាស្រ័យទាក់ទង កង្វះតម្លាភាពអំពីការសម្រេចចិត្តជាមួយបុគ្គលិក ខ្វះព្រំដែននៃភាពស្និតស្នាល ដែលជាហេតុដែលអាចបង្កើតឱ្យភាពច្របូកច្របល់ និងការខកចិត្តជាច្រើនរវាងបុគ្គលិកនិងមេ ហើយមិនសូវចុះសម្រុងគ្នា។

 

ជាការពិតណាស់ ​ក្នុងនាម​ជា​មេដឹកនាំ​ត្រូវ​ដឹងថា ក្នុងចំណោម​បុគ្គលិក​ដែល​ខ្លួន​គ្រប់គ្រង ​មាន​លក្ខណៈសម្បត្តិ​ខុសគ្នា​បែបណា លើជំនាញ ចរិត អាកប្បកិរិយា ចំណង់ ចំណូលចិត្ត​ធ្វើការ ខុសគ្នា​បែបណា​ ជាពិសេសត្រូវដឹងថាខ្លួនឯងត្រូវប្រតិបត្តិខ្លួនបែបណា ទើបអាចដឹកនាំក្រុមទៅកាន់ភាពរីកចម្រើនរួម៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia