មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាបងប្អូនប្រជាជនខ្មែរ ក្រុមជនខិលខូចបានប្រើប្រាស់កម្មវិធីតេឡេក្រាមឬការបោកបញ្ឆោតតាមរូបភាពផ្សេងៗ ដើម្បីប្រមូលទិន្នន័យសំខាន់ៗរបស់យើងផងដែរ។ ដូច្នេះហើយ ដើម្បីកុំឱ្យបងប្អូនធ្លាក់ចូលអន្ទាក់នៃការបោកប្រាស់ទាំងអស់នេះ ក្រសួងប្រាប់ចំណុចសំខាន់៦ចំណុច ដែលសម្គាល់ការបោកប្រាស់៖
១. ការបំភាន់ព័ត៌មានឬបន្លំឱ្យជឿថាពិតប្រាកដ
២. អុីមែល ឬសារដែលប្លែកឬមិនមានប្រភពច្បាស់លាស់
៣. ការប្រើប្រាស់ពាក្យបន្ទាន់ ឬមានលក្ខណៈគំរាមកំហែង
៤. ឯកសារដែលផ្ញើ ឬភ្ជាប់មកគួរឱ្យសង្ស័យ
៥. ការសន្យាដើម្បីផ្តល់រង្វាន់ឬឱកាសពិេសសណាមួយ
៦. ការស្នើសុំព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន
ដូច្នេះ សូមប្រជាជនខ្មែរទាំងអស់មេត្តាប្រុងប្រយ័ត្ន និងសូមកុំចុចលើតំណភ្ជាប់ ណាផ្តេសផ្តាស ឬតំណភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕