រៀនស្រលាញ់ខ្លួនឯង! ធ្វើរឿងតូចទាំង៥នេះ ជួយឲ្យសុខភាពផ្លូវចិត្តប្រសើរឡើងវិញ ឈប់តប់ប្រមល់ទៀត
Kan DaraMAY 9 20248.2 K views

មនុស្សបាននឹងកំពុងប្រឈមមុខជាមួយបញ្ហារាល់ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រស់មិនសុខ បក់មិនល្ហើយ ខ្វល់ខ្វាយច្រើន។ ក្នុងនោះយោងតាមការស្រាវជ្រាវរបស់លោកស្រី Ashley Whillans ជំនួយការសាស្រ្តាចារ្យរដ្ឋបាលនៅសាលាពាណិជ្ជកម្មហាវ៉ាដ (Harvard Business School) បានរកឃើញថា មានរឿងតូចៗ៥ ជួយឲ្យមនុស្សមានសុខភាពផ្លូវចិត្តប្រសើរឡើងវិញ ឈប់តប់ប្រមល់ទៀត៖

១/. រៀបចំការងាររបស់អ្នក (៥ នាទី)

លោកស្រីបាននិយាយថា៖ «ការរៀបចំផែនការអ្វីដែលយើងត្រូវធ្វើ ហើយនៅពេលដែលយើងនឹងធ្វើវាអាចកាត់បន្ថយការពន្យាពេល និងមិនធ្វើឲ្យយើងមានអារម្មណ៍តានតឹងនោះទេ»។ នៅពេលមានអារម្មណ៍ធុញថប់យើងច្រើនតែធ្វើកិច្ចការមិនបានល្អ ដូច្នេះវាមានប្រយោជន៍ក្នុងការយកបញ្ហាធំហើយបំបែកវាទៅជាជំហានតូចៗដែលអាចធ្វើសកម្មភាពបាន។

២/. ផ្ញើសារទៅនរណាម្នាក់ដែលសំខាន់ (៥ នាទី)

ជម្រើសមួយទៀតប្រសិនបើអ្នកមានពេលទំនេរពីរបីនាទីគួរផ្ញើសារទៅនរណាម្នាក់សំខាន់សម្រាប់អ្នកដែលអ្នកមិនបាននិយាយជាមួយពួកគេមួយរយៈធំ។ លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖ «ផ្ញើជូននរណាម្នាក់នូវរូបភាពគួរឱ្យអស់សំណើច ឬផ្ញើរូបភាពសត្វចិញ្ចឹម ឫអនុស្សាវរីយ៍ដ៏រីករាយដែលអ្នកមាន គុណប្រយោជន៍មួយនៃបទពិសោធន៍ឬសកម្មភាពសង្គមគឺថាអ្នកត្រូវជួយពួកគេ ដូច្នេះព្យាយាមទទួលបទពិសោធន៍វិជ្ជមានដែលអ្នកមានជាមួយមិត្តភក្តិឬសមាជិកគ្រួសារតាមរយៈរូបភាពឬវីដេអូខ្លី»

៣/. មើលវីដេអូធម្មជាតិលំហែកាយ (យ៉ាងហោចណាស់ ១០ នាទី)

ប្រសិនបើអ្នកមានពេលទំនេរ ១០ នាទីលោកស្រី Ashley Whillans ណែនាំឱ្យអ្នកមើលវីដេអូធម្មជាតិលំហែកាយនៅលើអ៊ីនធឺណេត។ យោងតាមការសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាឆ្នាំ ២០១៧ បានឲ្យដឹងថា មនុស្សដែលបានមើលមាតិកាពី “ពិភពផែនដី” ដែលនិយាយអំពីសត្វព្រៃ និងជម្រុញឲ្យពួកគេមានអារម្មណ៍ថាមានការកើនឡើងនូវភាពរីករាយ និងការចង់ដឹងចង់ឃើញ។ វីដេអូនេះក៏កាត់បន្ថយអារម្មណ៍នឿយហត់ ខឹង និងស្ត្រេសផងដែរ។

៤/. ឈប់ប្រើបណ្តាញសង្គមលើសលប់៖ ការអូសចុះ អូសឡើងដោយគ្មានគោលដៅគឺជាឃាតករឈាមត្រជាក់សម្លាប់ពេលវេលារបស់អ្នកដោយមិនដឹងខ្លួន។ ប្រសិនបើអាច អ្នកគួរលុបកម្មវិធីបណ្តាញសង្គមដូចជា Facebook, Instagram, Twitter, Tik Tok, Pinterest និងកម្មវិធីកម្សាន្តផ្សេងទៀតចេញពីទូរស័ព្ទដៃ ដោយអ្នកអាចចូលទៅប្រើប្រាស់វាតាមរយៈកុំព្យូទ័រវិញ។ ការធ្វើបែបនេះអ្នកនឹងកាត់បន្ថយពេលវេលាខ្ជះខ្ជាយដោយស្វ័យប្រវត្តិយ៉ាងហោចណាស់ ៩០%។

៥/. ហ៊ានដើរចេញពីទំនាក់ទំនងក្លែងក្លាយ៖ ការនៅជាមួយមនុស្សក្លែងក្លាយនឹងបំផ្លាញជីវិតអ្នកបន្តិចម្តងៗ រហូតដល់ថ្ងៃមួយដែលអ្នកបាត់បង់ខ្លួនឯង។ ត្រូវហ៊ានលះបង់មិត្តក្លែងក្លាយ ស្នេហាក្លែងក្លាយ និងមនុស្សផ្សេងទៀតដែលធ្វើឲ្យអន្តរាយដល់ការខិតខំរបស់អ្នក។ អ្នកត្រូវមានអាកប្បកិរិយាវិជ្ជមាន ភាពអត់ធន និងសុទិដ្ឋិនិយមចំពោះមនុស្សដែលនៅជុំវិញខ្លួនអ្នកគឺជារឿងចាំបាច់។

យ៉ាងណាមិញ ចូរកុំខ្លាចក្នុងចាប់ផ្តើមធ្វើរឿងតូចៗទាំង៥ ខាងលើ ចាប់ផ្តើមកាន់តែឆាប់ កាន់តែប្រសើរ។ បើអ្នកអាចធ្វើបាន សុខភាពផ្លូវចិត្តនឹងប្រសើរឡើងវិញ រស់នៅរីករាយ ជីវិតរុងរឿង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia