ច្បាស់ការ! ក្រុមហ៊ុន Toyota ចេញបញ្ជាក់តម្លៃរថយន្ដថ្មីដំឡើងនៅកម្ពុជា ដែលនឹងដាក់លក់ក្នុងទីផ្សារ
Bunthoeun KoemMAY 3 202475.8 K views

ដូចប្រិយមិត្ដបានដឹងរួចមកហើយថា កាលពីពេលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ រោងចក្រដំឡើងរថយន្ដដ៏ល្បីរបស់ជប៉ុន Toyota បានសម្ពោធដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងនោះសម្រាប់ឆ្នាំដំបូង រោងចក្រថ្មីនេះនឹងធ្វើការដំឡើងរថយន្ដចំនួន ២ ម៉ូឌែល គឺ HILUX និង FORTUNER ដើម្បីផ្ដល់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។​

438301148 418398150992692 5997203140789702158 N

យ៉ាងណាបន្ទាប់ពីការសម្ពោធដាក់ឲ្យដំណើររោងចក្រដំឡើងរថយន្ដនេះហើយ ខាងក្រុមហ៊ុនក៏បានបង្ហាញពីតម្លៃរថយន្ដដែលនឹងត្រូវដាក់លក់នៅក្នុងទីផ្សារកម្ពុជាផងដែរ។ បើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia កាលពីថ្ងៃទី៣ ខែឧសភា បានឲ្យដឹងថា រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧: ដាក់លក់ក្នុងតម្លៃ ៤០ ៩០០ ដុល្លារ, រថយន្ដ 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 ដាក់លក់តម្លៃ ៥០ ៦០០​ ដុល្លារ និងរថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫 ដាក់លក់តម្លៃ ៦៤ ៥០០ ដុល្លារ (𝟏 𝐓𝐨𝐧𝐞)។

គួរជម្រាបផងដែរថា រោងចក្រដំឡើងរថយន្ដខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Toyota Tsusho MANUFACTURING (CAMBODIA) CO. LTD. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ មានទុនសរុប ៣៦,៧៨១,០០០ដុល្លារ។ ហើយរោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តទាំង ២ប្រភេទខាងលើសរុប ១ ៣២០ គ្រឿងសម្រាប់ឆ្នាំ២០២៤នេះ។ ហើយក្នុងនោះរថយន្ដ FORTUNER មានចំនួន ២៩០ គ្រឿង និងរថយន្ដ HILUX មានចំនួន ១,០៣០គ្រឿង៕

440941909 833144602178428 7225470107776153057 N

438263639 418398244326016 8150612463729224904 N

439442255 418398400992667 9209192859004929133 N

438300838 418398174326023 3059545507408132748 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia