កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២៤ ធ្វើការរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល
Sopheak PichMAY 9 2024

រាជធានីភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញផ្នែកអចលនទ្រព្យទាំងអស់បានធ្វើការជួបជុំគ្នានៅសណ្ឋាគារSofitel Phnom Penh Phokeethra កាលពីល្ងាច ថ្ងៃពុធ ទី០៨ ខែឧសភា ដើម្បីចូលរួមអបអរសាទរសមិទ្ធផល របស់បុគ្គល និងក្រុមហ៊ុនឆ្នើមក្នុងវិស័យនេះ ។

ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា ព្រម

ទាំងសមាគមអ្នកវាយតម្លៃ ភ្នាក់ងារអចលនវត្ថុកម្ពុជា ។

Photo 2024 05 09 15 39 12លោក Tom O'Sullivan នាយកប្រតិបត្តិការនៃ Realestate.com.khបានថ្លែងក្នុងសន្ទរកថាបើកកម្មវិធី ដោយលើកសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃវិជ្ជាជីវៈ ភាពថ្លៃថ្នូរ​ ការពង្រឹងទំនុកចិត្តរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ដើម្បីធានាអោយបាននូវសុវត្ថិភាពនៃការវិនិយោគពីភ្ញៀវជាតិ អន្តរជាតិ។

Photo 2024 05 09 15 39 09

Photo 2024 05 09 15 39 14ក្នុងឱកាសនេះផងដែរ Realestate.com.kh បានណែនាំ Platform ថ្មីរបស់ខ្លួនមួយឈ្មោះថា Connect ដែលជាវេទិកាមួយអនុញ្ញាតអោយភាគីពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យអាចទាញយកទៅប្រើប្រាស់ ដើម្បីរក្សាទិន្នន័យ ស្វែងរកអតិថិជន សហការគ្នាជាមួយដៃគូរក្នុងការធ្វើប្រតិបត្តិការទិញ លក់ រឺជួល ដោយមានប្រសិទ្ធិភាព និងតម្លាភាពបំផុត។

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជានេះត្រូវបានប្រារព្ធធ្វើឡើងដោយមានអ្នកចូលរួមជាង 300 នាក់ដែលអញ្ជើញមកពីគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ។ អ្នកដែលត្រូវបានតែងតាំងនិងអ្នកទទួលពានរង្វាន់ត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំ ក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់និងឧត្តមភាពរួមរបស់ពួកគេ ។

Photo 2024 05 09 15 39 03

Photo 2024 05 09 15 39 06អ្នកឈ្នះរង្វាន់ជាង 30 នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសពេញមួយយប់ ដោយអ្នកឈ្នះទទួលបានរពានរង្វាន់ចំនួន១, ត្រាCREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ ។

អ្នកឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍កំពូលប្រចាំឆ្នាំរួមមាន អ្នកអភិវឌ្ឍន៍ទូទៅប្រចាំឆ្នាំពីក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ខណៈដែលអ្នកអភិវឌ្ឍន៍គម្រោង Time Square គឺក្រុមហ៊ុន MegaKim World Corporation បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍខុនដូឆ្នើមប្រចាំឆ្នាំ។

ពិសេសនោះក្រុមហ៊ុន Canopy Sands Development ក្លាយជាម្ចាស់ពានរង្វាន់ការអភិវឌ្ឍន៍ឆ្នើមបំផុតប្រចាំឆ្នាំ ដែលជាឈ្នះពានរង្វាន់កំពូលសម្រាប់ការអភិវឌ្ឍន៍ប្រចាំឆ្នាំ។ គម្រោង Le Condé BKK1 បានឈ្នះពានរង្វាន់ Condominium Development of the Year ខណៈដែល បុរីវីល្លាម បានឈ្នះពានរង្វាន់ Best Landed Property Development of the Year និង Connexion ដែលជាអ្នកឈ្នះពានរង្វាន់ជាច្រើនផ្សេងទៀតបានឈ្នះពានរង្វាន់ Lifestyle Development of the Year។  Mean Chey Residences, Picasso City Garden, Sophea Suites, Prince Happiness Plaza, Borey Amory, Diamond Bay Gardenនិង Time Square 6 គឺជាម្ចាស់ពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ផងដែរសម្រាប់ផ្នែកអភិវឌ្ឍន៍ ។

ពានរង្វាន់ទីភ្នាក់ងារប្រចាំឆ្នាំត្រូវបានប្រគល់ជូន Asia Real Estate Cambodia (ARC) និង WH Living and Properties។

នាយកប្រតិបត្តិនៃ Realestate.com.kh លោក Tom O'Sullivan បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការវិនិច្ឆ័យនិងបានលើកឡើងពីភាពជោគជ័យនៃពានរង្វាន់ CREA ឆ្នាំ2024 ។

គាត់បាននិយាយថា, "ទោះបីជាវិស័យនេះជួបផលវិបាកច្រើនក៏ដោយ, ការរួបរួមគ្នា និងពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការលូតលាស់ដោយស្ថេរភាពនិងត្រឹមត្រូវគឺមានសារៈសំខាន់។" លោក O'Sullivanបានបន្តថ្លែងអំណរគុណចំពោះការគាំទ្រដ៏ច្រើនពីអ្នកឧបត្ថម្ភទាំងអស់រួមមាន Hanuman Beer, Port City Colombo, B2B Cambodia, DFDL Cambodia, The Room Architecture & Design, Over Under, GAC Motor Cambodia, TDB Projects, Khmer Timesនិងដៃគូផ្សេងទៀតដែលបានជួយធ្វើឱ្យល្ងាចនោះទទួលបានភាពជោគជ័យ។

Sopheak Pich

អត្ថបទសរុប៖ 593

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia