តម្លៃធូរខ្លាំង! នេះជារថយន្តខ្លាញ់គោ ៣ម៉ូដែល រាងស្អាត សន្សំសំចៃខ្ពស់ តម្លៃមិនដល់២ម៉ឺន$
THATSORNA NOVMAY 9 20245.8 K views

សម្រាប់ប្រិយមិត្តដែលមានកូនចិត្តស្រលាញ់រថយន្តថ្មី ប៉ុន្តែលុយមិនសហការ និងពិបាកបែងចែកថាត្រូវសន្សំលុយបន្ថែមយកឡានថ្មី ឬគួរសម្រេចចិត្តទិញឡានជជុះ ខណៈរឿងទាំងនេះធ្វើឱ្យបងប្អូនមួយចំនួនក្រពុសមុខខ្លាំងមែនទែន។ ទាក់ទងជាបញ្ហានេះ បងប្អូនឈប់ឈឺក្បាលទៀតទៅ  Business Cambodia សូមណែនាំរថយន្តថ្មីចំនួនបីម៉ូឌែលថ្មី បកចេញពីកេស ខណៈតម្លៃក្រោម២ម៉ឺន$តែប៉ុណ្ណោះ​។ ដោយរថយន្ត៣ម៉ូដែលនោះរួមមាន៖

រថយន្ត BYD 𝗗𝗼𝗹𝗽𝗵𝗶𝗻 𝗠𝗶𝗻𝗶

Dolphin Mini គឺជារថយន្តតូចបំផុត ដែលមានប្រវែងត្រឹមតែ ៣,៤១៥ mm ទទឹង ១,៦៧០mm និងកំពស់ ១,៥៣០ mm មានតម្លៃក្រោម២ម៉ឺនដុល្លារ។ កូនឡានមួយម៉ូដែលនេះ គឺសាកសមបំផុតសម្រាប់ការបើកបរក្នុងទីក្រុង និងការចតរថយន្តនៅកន្លែងចង្អៀត។

១

ចំពោះ ថាមពល និងដំណើរការវិញ Dolphin Mini ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចតែមួយដែលផលិតថាមពល ១៣០ kW (១៧៤ hp) និងកម្លាំងបង្វិល ២៩០ Nm (២១៤ lb-ft) ។ វាគឺគ្រប់គ្រាន់ដើម្បីឱ្យរថយន្តមានល្បឿន 0-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង 7.9 វិនាទី។ ថ្ម៖ Dolphin Mini ភ្ជាប់មកជាមួយជម្រើសនៃកញ្ចប់ថ្មពីរដែលមានសមត្ថភាព ៣០.៧ kWh និង ៤៤.៩ kWh ។ កញ្ចប់ថ្មធំជាងនេះផ្តល់នូវចម្ងាយរហូតដល់ ៤០១ គីឡូម៉ែត្រ លើការសាកថ្មម្តង។

១១

២. រថយន្ត LETIN MENGO

រថយន្ត LETIN MENGO ​មាន​តម្លៃ​​​​​​ត្រឹមតែ​ ១៨២០០ដុល្លារ ជា​​ឡាន​អគ្គិសនី​​​​ដាប​បល​​​ (Double) មានការសន្សំ​​សំចៃខ្ពស់​ និងជារថយន្ត​​​​ថាមពល​​ម៉ូទ័រ​អគ្គិសនី​​​​តូចល្មម​ អាច​បើកបរ​​ក្នុង​ល្បឿន​បំផុត​តែ​ ១០០Km/h និង​​មាន​​​​​អាគុយ​​​​​​ទំហំ​​តែ​ ១៧.២៥Kwh​​ ​អា​ចសាកភ្លើង​មួយ​ពេញ​​រត់​បាន​​​ ២០០Km រីឯ​​ការ​សាក​​ថ្ម​​​​​​​​​​​ត្រូវ​ការ​ពេល​តែ ៦ ទៅ​ ៨ម៉ោង​​ ប៉ុណ្ណោះ​​​។

ម្យ៉ាងវិញ​ទៀត​​ សម្រាប់​​ម៉ូទ័រ​របស់​​​ឡាន​នេះ​ ត្រូវបាន​ប្រើ​ជាប្រភេទ​ PMSM (Permanent magnet synchronous Motor) ភាគ​​ច្រើន​​ម៉ូទ័រ​នេះ​គេ​យក​ទៅ​ប្រើ​​​​​លើ​​ឡាន​​ដង់​ស៊ី​តេ​ថាមពល​ខ្ពស់​ ​​និង​មាន​សំឡេង​ស្ងាត់​​​ល្អ​ ហើយ​ឡាន​ MENGO នេះ​ដែរ​ក៏អាច​សណ្តោង​​​​របស់​របរ​​​​ធ្ងន់​ៗ​ផងដែរ​។​​

៣

ម្យ៉ាងវិញ​ទៀត​​ សម្រាប់​​ម៉ូទ័រ​របស់​​​ឡាន​នេះ​ ត្រូវបាន​ប្រើ​ជាប្រភេទ​ PMSM (Permanent magnet synchronous Motor) ភាគ​​ច្រើន​​ម៉ូទ័រ​នេះ​គេ​យក​ទៅ​ប្រើ​​​​​លើ​​ឡាន​​ដង់​ស៊ី​តេ​ថាមពល​ខ្ពស់​ ​​និង​មាន​សំឡេង​ស្ងាត់​​​ល្អ​ ហើយ​ឡាន​ MENGO នេះ​ដែរ​ក៏អាច​សណ្តោង​​​​របស់​របរ​​​​ធ្ងន់​ៗ​ផងដែរ​។​​

៣.១. 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 𝟐𝟎𝟐𝟒

យោងតាមផេកផ្លូវការរបស់ Toyota Cambodia កាលកន្លងទៅ បានឱ្យដឹងថា រថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 𝟐𝟎𝟐𝟒 ផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប ៣,៧៦០ មម ទទឹង ១,៦៦៥ ម.ម កំពស់ ១,៥១៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២,៥២៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត១៦៥ ម.ម ជាមួយតម្លៃត្រឹម ១៩៩០០ ដុល្លារតែប៉ុណ្ណោះ។

Raiz

រថយន្តនេះមានម៉ាស៊ីន 1.0-liter (998cc) 12-valve DOHC, VVT, 3-cylinder ជាមួយទិន្នផលអតិបរមា: 67 PS @ 6,000 rpm និងកម្លាំងបង្វិលជុំអតិបរមា: 89 Nm @ 4,400 rpm៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia