សុទ្ធតែក្រុមហ៊ុនល្បី! ក្រុមហ៊ុនផលិតរថយន្តចំនួន ៥ ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា
Sambat SokhlangAPRIL 27 20241.3 K views

នៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ៥ បង្ហាញខ្លួនឡើង ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនោះ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធ “ពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤” លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានធ្វើការលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនរថយន្តចំនួន ៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា ក្នុងនោះរួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន TOYOTA, និងក្រុមហ៊ុន China Matrix Technology ។

F94 E E888 14 Ff 41 D2 9 D5 a 24 B A3 D B5 B60 E Cx0 Cy9 Cw0 W1200 R1

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមលើកកម្ពស់វិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តិឱ្យស្របតាមបរិបទបទថ្មី សំដៅជួយសម្រួលដល់វិស័យឯកជន, ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការដាក់ឱ្យដំណើរការមជ្ឍមណ្ឌល​ទំនាក់ទំនងរវាងសាធារណៈជន និងមន្រ្តីផ្តល់សេវា (Call Center 1266) ដោយឥតគិតថ្លៃ, ព្រមទាំងការជំរុញការយកចិត្តទុកលើការពង្រឹងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា សំដៅការពារ និងលើកកម្ពស់ការធ្វើធុរកិច្ចដោយស្មោះត្រង់ ប្រកបដោយភាពប្រកួតប្រជែង ផងដែរ។

440113713 828273432663814 3290703221932713453 N

ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ធុរជន និងដៃគូរវិនិយោគ ពិចារណាក្នុងការបណ្តាក់ទុនរកស៊ីឱ្យកាន់តែទូលំទូលាយ និងការបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជាកំពុងមាន រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានបូក និងប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ កិច្ចព្រមព្រៀងពាណិជ្ជសេរី និងក្របខណ្ឌនៃកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគថ្នាក់ជាតិ ព្រមទាំងមកវិនិយោគលើការបង្កើតរោងចក្រផលិតរថយន្ត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ពិសេសការវិនិយោគលើរថយន្តអគ្គិសនី (Electric Vehicles)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia