វីងម៉ល ពង្រីកសេវាកម្មទៅបីទីតាំងបន្ថែមទៀតជាមួយការផ្តល់ជូនពិសេសជាច្រើន
Sopheak PichMAY 13 2022

ឥឡូវនេះអតិថិជនដែលរស់នៅខេត្តកំពង់ស្ពឺ  ក្រុងតាខ្មៅ និង ឃុំបែកចាននៃខេត្ដកណ្តាលអាចធ្វើការ

បញ្ជាទិញទំនិញប្រចាំថ្ងៃតាមរយៈវីងម៉ល ដែលផ្ដល់ការដឹកជញ្ជូនរហ័ស និងឥតគិតថ្លៃ

ខណៈដែលប្រទេសកម្ពុជាកំពុងតែឈានទៅរកសេវាកម្មបែបឌីជីថលកាន់តែច្រើន ហើយតម្រូវការសម្រាប់ការដឹកជញ្ជូនអាហារ គ្រឿងទេស និងទំនិញប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពក៏មានការកើនឡើងដូចគ្នានោះ វីងម៉ល បានពង្រីកទីតាំងផ្ដល់សេវាកម្មបន្ថែមទៀតដើម្បីបម្រើអតិថិជនរបស់ខ្លួនកាន់តែប្រសើរឡើង។ នៅពេលនេះ វីងម៉ល​បានផ្ដល់សេវាកម្មនៅខេត្ដកំពង់ស្ពឺ ក្រុងតាខ្មៅ និងឃុំបែកចាននៃខេត្តកណ្តាល។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានមានប្រសាសន៍ថា៖ “វីងម៉ល មានគោលបំណងធ្វើឲ្យជីវភាពរបស់សហគមន៍យើងទាំងអស់ប្រសើរឡើង។ នៅពេលដែលការបញ្ជាទិញតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែមានប្រជាប្រិយភាព​ ហើយការរស់នៅកាន់តែមានភាពមមាញឹកជាងមុននោះ ការបញ្ជាទិញទំនិញតាមរយៈវីងម៉ល នឹងជួយសន្សំសំចៃពេលវេលារបស់អតិថិជន ក៏ដូចជាកាត់បន្ថយបញ្ហារំខានផ្សេងៗ។ ដោយសារតែនេះជាខែឧសភា ជាខែដែលមានថ្ងៃឈប់សម្រាកច្រើន ការដែលអតិថិជនអាចធ្វើការបញ្ជាទិញ​អាហារ ភេសជ្ជៈ និងផលិតផលផ្សេងៗជាច្រើនទៀតពីវីងម៉ល នឹងបន្ថែមភាពរីករាយព្រមទាំងភាពស្រស់ស្រាយទៅដល់ថ្ងៃឈប់សម្រាករបស់ពួកគេ។

Photo 2022 05 13 10 36 09

Photo 2022 05 13 10 36 06កាន់តែពិសេស វីងម៉ល ក៏មានការផ្តល់ជូនពិសេស​ប្រចាំថ្ងៃផងដែរ ដូចជាការផ្ដល់គូប៉ុងជាទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៥ ដុល្លារអាមេរិករាល់ការបញ្ជាទិញ និងការបញ្ចុះតម្លៃរហូតទៅដល់ ៥០% សម្រាប់ការបញ្ជាទិញពីហាងមួយចំនួន។ អតិថិជនអាចស្វែងរកការផ្តល់ជូនទាំងនេះបានយ៉ាងងាយស្រួលនៅលើផ្ទាំងបដាខាងលើរបស់វីងម៉ល ឬនៅក្រោមផ្នែក “DealBOX”

ដើម្បីធ្វើការកុម្ម៉ង់ទិញ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីវីងប៊ែងអេប រួចចុចពាក្យ “វីងម៉ល” នៅក្រោមពាក្យថាផ្សារវីង បន្ទាប់មកអាចស្វែងរកទំនិញ និងធ្វើការបញ្ជាទិញពីហាងរាប់ពាន់បានតែម្ដង។

អតិថិជនដែលប្រើប្រាស់ វីងម៉ល អាចតាមដានការបញ្ជាទិញរបស់ពួកគេនៅលើទូរស័ព្ទស្មាតហ្វូន និងទូទាត់ប្រាក់បានយ៉ាងងាយស្រួលជាមួយកម្មវិធីវីងប៊ែងអេបដោយមិនចាំបាច់កាន់សាច់ប្រាក់នោះឡើយ។ សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីវីងប៊ែងអេប ឬគណនីវីង នៅឡើយ ពួកគេអាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនីដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនតែប៉ុណ្ណោះ។

ដោយមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប វីងម៉លនឹងដើរតួនាទីយ៉ាងសកម្មក្នុងការជួយស្តារប្រទេសឡើងវិញ ក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា តាមរយៈការដាក់បញ្ចូលនៃហាងលក់ទំនិញថ្មីៗដែលមានគុណភាពខ្ពស់នៅទូទាំងប្រទេសកម្ពុជា។

ជាមួយយុទ្ធសាស្ត្រពង្រីកសេវាកម្មដឹកជញ្ជូនប្រកបដោយភាពនវានុវត្តន៍ វីងម៉លកំពុងដាក់ឲ្យដំណើរការនៅតាមខេត្តក្រុងជាច្រើ​នដូចជា​៖ រាជធានីភ្នំពេញ ខេត្ដសៀមរាប ខេត្ដបាត់ដំបង ខេត្ដព្រះសីហនុ ខេត្ដកំពង់ចាម និងខេត្ដកំពង់ស្ពឺ ក្រុងតាខ្មៅ និងឃុំបែកចាននៃខេត្តកណ្តាលជាដើម ព្រមទាំងផ្តល់ការដឹកជញ្ជូនអាហារ ភេសជ្ជៈគ្រប់មុខ គ្រឿងទេស និងរបស់របរទារក សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច ផលិតផលសុខភាព និងសម្រស់ជាច្រើនមុខ។​

ដើម្បីទទួលបានព័ត៌មានថ្មីៗពីការបញ្ចុះតម្លៃ និងការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3l2HGq5

សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកបណ្តាញលក់ផលិតផលដើម្បីពង្រីកសេវាកម្មដល់សហគមន៍ អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ ៖ +(855) – 078 311 311៕

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia