សរសើរចំៗ! CEO Apple ថាវៀតណាមគឺជាទីផ្សារមានសក្តានុពលខ្ពស់ សម្រាប់ក្រុមហ៊ុន Apple
នៅ ហៀងAUGUST 9 2022309 views

 ប្រទេសវៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនចំនួនបួនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន VN Express កាលពីពេលថ្មីៗនេះ ។

ប្រភពដដែលបានឱ្យដឹងថានាយកប្រតិបត្តិ Apple​ បាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី ២ ដោយប្រកាសពីប្រាក់ចំណូលសរុបទាំងអស់មានចំនួន ៨៣ ពាន់លានដុល្លារ  លោកបានលើកឡើងយ៉ាងដូច្នេះថា  “ប្រទេសវៀតណាមគឺជាទីផ្សារមួយ ក្នុងចំណោមតំបន់ផ្សេងទៀត ដែលកំពុងរីកចម្រើន​ និងជាគោលដៅសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងពោលតម្កើងថា វៀតណាមបានរួមចំណែកដោយភាពជោគជ័យរបស់ក្រុមហ៊ុន Apple ក្នុងឆមាសទី២ ឆ្នាំ ២០២២ នេះ។”

យ៉ាងណាមិញ នៅក្នុងអំឡុងពេលប្រកាសប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីចុងខែកក្កដា លោកបានលើកឡើងថា យើងបានបង្កើតកំណត់ត្រាប្រចាំត្រីមាសខែមិថុនានៅអាមេរិក នៅអឺរ៉ុប និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនៅសល់។ យើងក៏បានឃើញកំណត់ត្រាប្រាក់ចំណូលប្រចាំត្រីមាសក្នុងខែមិថុនា ទាំងនៅក្នុងទីផ្សារអភិវឌ្ឍន៍ និងកំពុងរីកចម្រើន ជាមួយនឹងកំណើនកើនឡើងពីរខ្ទង់នៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងវៀតណាម។

គួរជម្រាបផងដែរថា របាយការណ៍របស់ក្រុមហ៊ុន Apple បានបង្ហាញថាការលក់នៅក្នុងវិស័យស្មាត ហ្វូនឈានដល់ ៤០.៧ ពាន់លានដុល្លារ កើនឡើងជិត ៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈខែមិថុនា​នេះក្រុមហ៊ុនកំណើនពីរខ្ទង់នៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងវៀតណាម ខណៈ វៀតណាមគឺតួឯកធំមួយនៅអាស៊ី ។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia