រៀនឥតគិ.តថ្លៃ! វិទ្យាស្ថាន១របស់រដ្ឋ រើសសិស្សជាង១ពា.ន់នាក់ ចូលរៀនជំនាញវិជ្ជាជីវៈទាំងនេះ
Ping Chou EngMAY 9 20241.8 K views

វិទ្យាស្ថានពហុបច្ចេកទេស​​​ខេត្តបន្ទាយមានជ័យ នឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលរដ្ឋ យុវជន-យុវនារីសរុបប្រមាណ១១៧០នាក់ ដែលមកពីគ្រួសារក្រីក្រ សិក្សាដោយឥតបង់ថ្លៃ និងមានប្រាក់ឧ​បត្ថម្ភប្រចាំខែ លើមុខជំនាញចំ​នួន១៣ដូចខាងក្រោម ដែលអាចជួយឱ្យបងប្អូនទទួលបានឱកាសការងារធ្វើនិងមានចំណូលទៀងទាត់នាពេលអនាគត។

ចំពោះមុខជំនាញកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (CI) ដែលវិទ្យាសា្ថននឹងធ្វើការបណ្តុះបណ្តាល​ ដល់យុវជនរូមមាន ១៣ជំនាញ ៖

.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ  

២.ការថែទាំ និងជួសជុលរថយន្ត  

៣.សេវាកម្មកុំព្យូទ័រ

.ការងារកំបោរ

៥.ការដំឡើងបណ្តាញបំពង់ទឹក

៦.ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត

.ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត  

៨.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ

.សេវាកម្មរដ្ឋបាល  

១០.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន  

១១.ធុរកិច្ចភេសជ្ជៈ

១២.ការកែច្នៃបន្លែ និងផ្លែឈើ  

១៣.ជួសជុលទោចក្រយានយន្ត

សម្រាប់អត្ថប្រយោជន៍ សិស្សនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលក្នុង១ខែដោយសិក្សាពេញម៉ោងសម្រាប់យុវជនមានបណ្ឌសមធម៌ ឬបណ្ឌគ្រួសារងាយរងហានិភ័យ។ ជាពិសេសវិទ្យាស្ថានមានផ្តល់ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញនិងព័ត៌មានទីផ្សារការងារ ការចុះកម្មសិក្សានៅតាមគ្រឹះស្ថាន សហគ្រាស ឧស្សាហកម្មនិងក្រុមហ៊ុនឯកជន។ ក្នុងនោះក្រោយពេលសិក្សាសិស្សនឹងទទួលបានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សាផងដែរ។

ដោយឡែកចំពោះការចុះឈ្មោះចូលរៀន សិស្សអាចធ្វើការចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានឯកសារភ្ជាប់ក្នុងការដាក់ពាក្យចូលរៀន ដូចបានចែងក្នុងលិខិតជូនដំណឹងខាងក្រោម។

438299267 840713968082028 2256198506302255700 N

គួរបញ្ជាក់ផងដែរថាចំពោះការសិក្សាមានចំនួន៣វេន ព្រឹក ល្ងាច យប់ នៅថ្ងៃចន្ទ-សុក្រ និងថ្ងៃសៅរ៍-អាទិត្យ។ ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍សិក្សាអាចធ្វើការដាក់ពាក្យចូលសិក្សាឬសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៩៥​៩៣៤ ៤៤៧ / ០៦៧ ៥៧០​ ៥០៥/ ០១២ ៣៩៦​៩៥៦/ ០៩៣ ៨៣៦ ៨៨៣ ដោយវិទ្យាស្ថានមានទីតាំងបណ្តោះអាសន្ននៅ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

438305863 840713991415359 902769879808818558 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia