សម្រាប់ប្រិយមិត្តដែលមានកូនចិត្តស្រលាញ់រថយន្តថ្មី ប៉ុន្តែលុយមិនសហការ និងពិបាកបែងចែកថាត្រូវសន្សំលុយបន្ថែមយកឡានថ្មី ឬគួរសម្រេចចិត្តទិញឡានជជុះ ខណៈរឿងទាំងនេះធ្វើឱ្យបងប្អូនមួយចំនួនក្រពុសមុខខ្លាំងមែនទែន។ ទាក់ទងជាបញ្ហានេះ បងប្អូនឈប់ឈឺក្បាលទៀតទៅ Business Cambodia សូមណែនាំរថយន្តថ្មីចំនួនបីម៉ូឌែលថ្មី បកចេញពីកេស ខណៈតម្លៃក្រោម២ម៉ឺន$តែប៉ុណ្ណោះ។ ដោយរថយន្ត៣ម៉ូដែលនោះរួមមាន៖
រថយន្ត BYD 𝗗𝗼𝗹𝗽𝗵𝗶𝗻 𝗠𝗶𝗻𝗶
Dolphin Mini គឺជារថយន្តតូចបំផុត ដែលមានប្រវែងត្រឹមតែ ៣,៤១៥ mm ទទឹង ១,៦៧០mm និងកំពស់ ១,៥៣០ mm មានតម្លៃក្រោម២ម៉ឺនដុល្លារ។ កូនឡានមួយម៉ូដែលនេះ គឺសាកសមបំផុតសម្រាប់ការបើកបរក្នុងទីក្រុង និងការចតរថយន្តនៅកន្លែងចង្អៀត។
ចំពោះ ថាមពល និងដំណើរការវិញ Dolphin Mini ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចតែមួយដែលផលិតថាមពល ១៣០ kW (១៧៤ hp) និងកម្លាំងបង្វិល ២៩០ Nm (២១៤ lb-ft) ។ វាគឺគ្រប់គ្រាន់ដើម្បីឱ្យរថយន្តមានល្បឿន 0-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង 7.9 វិនាទី។ ថ្ម៖ Dolphin Mini ភ្ជាប់មកជាមួយជម្រើសនៃកញ្ចប់ថ្មពីរដែលមានសមត្ថភាព ៣០.៧ kWh និង ៤៤.៩ kWh ។ កញ្ចប់ថ្មធំជាងនេះផ្តល់នូវចម្ងាយរហូតដល់ ៤០១ គីឡូម៉ែត្រ លើការសាកថ្មម្តង។
២. រថយន្ត LETIN MENGO
រថយន្ត LETIN MENGO មានតម្លៃត្រឹមតែ ១៨២០០ដុល្លារ ជាឡានអគ្គិសនីដាបបល (Double) មានការសន្សំសំចៃខ្ពស់ និងជារថយន្តថាមពលម៉ូទ័រអគ្គិសនីតូចល្មម អាចបើកបរក្នុងល្បឿនបំផុតតែ ១០០Km/h និងមានអាគុយទំហំតែ ១៧.២៥Kwh អាចសាកភ្លើងមួយពេញរត់បាន ២០០Km រីឯការសាកថ្មត្រូវការពេលតែ ៦ ទៅ ៨ម៉ោង ប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត សម្រាប់ម៉ូទ័ររបស់ឡាននេះ ត្រូវបានប្រើជាប្រភេទ PMSM (Permanent magnet synchronous Motor) ភាគច្រើនម៉ូទ័រនេះគេយកទៅប្រើលើឡានដង់ស៊ីតេថាមពលខ្ពស់ និងមានសំឡេងស្ងាត់ល្អ ហើយឡាន MENGO នេះដែរក៏អាចសណ្តោងរបស់របរធ្ងន់ៗផងដែរ។
ម្យ៉ាងវិញទៀត សម្រាប់ម៉ូទ័ររបស់ឡាននេះ ត្រូវបានប្រើជាប្រភេទ PMSM (Permanent magnet synchronous Motor) ភាគច្រើនម៉ូទ័រនេះគេយកទៅប្រើលើឡានដង់ស៊ីតេថាមពលខ្ពស់ និងមានសំឡេងស្ងាត់ល្អ ហើយឡាន MENGO នេះដែរក៏អាចសណ្តោងរបស់របរធ្ងន់ៗផងដែរ។
៣.១. 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 𝟐𝟎𝟐𝟒
យោងតាមផេកផ្លូវការរបស់ Toyota Cambodia កាលកន្លងទៅ បានឱ្យដឹងថា រថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 𝟐𝟎𝟐𝟒 ផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប ៣,៧៦០ មម ទទឹង ១,៦៦៥ ម.ម កំពស់ ១,៥១៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២,៥២៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត១៦៥ ម.ម ជាមួយតម្លៃត្រឹម ១៩៩០០ ដុល្លារតែប៉ុណ្ណោះ។
រថយន្តនេះមានម៉ាស៊ីន 1.0-liter (998cc) 12-valve DOHC, VVT, 3-cylinder ជាមួយទិន្នផលអតិបរមា: 67 PS @ 6,000 rpm និងកម្លាំងបង្វិលជុំអតិបរមា: 89 Nm @ 4,400 rpm៕