បណ្ដុះនិស្ស័យក្លាយជាអ្នកមាន! ទម្លាប់បង្កើតលុយល្អបំផុត៦ បើធ្វើបានអ្នកនឹងមានឱកាសសល់ទ្រព្យ សល់លុយ
Toeuy HongMAY 9 2024763 views

 ពេលខ្លះមិនមែនអ្នករកចំណូលបានតិចទើបធ្វើឲ្យអ្នកមិនមានលុយសម្រាប់វិនិយោគនិងរកស៊ីដើម្បីកសាងភាពមាននោះទេ តែផ្ទុយទៅវិញគឺដោយសារតែអ្នកមិនទាន់បណ្ដុះទម្លាប់ល្អផ្នែកលុយកាក់ដែលជាហេតុធ្វើឲ្យអ្នកមិនសល់លុយ ហើយរស់នៅជួបបញ្ហាលុយកាក់។

និយាយទាក់ទងនឹងទម្លាប់ផ្នែកលុយកាក់នេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកនូវទម្លាប់បង្កើតលុយដ៏ល្អបំផុតទាំង៦បើអ្នកធ្វើបាន អនាគតនឹងសក់លុយ សល់ទ្រព្យ។

. ទម្លាប់ចាត់ចែងលុយប្រចាំខែ

 ពេលអ្នកមានទម្លាប់ចាត់ចែងលុយប្រចាំខែគឺអ្នកបានតាមដានច្បាស់ពីចំណូលចំណាយប្រចាំខែរបស់អ្នក។ ជាពិសេសការធ្វើបែបនេះ ធ្វើឲ្យអ្នកចាត់ចែងនិងបែងចែកលុយយ៉ាងមានប្រសិទ្ធភាពនិងឆ្លាតវៃហើយជាលទ្ធផលគឺអ្នកសល់លុយសម្រាប់ដាក់អាទិភាពលើការសន្សំនិងវិនិយោគ។

. ទម្លាប់សន្សំនិងវិនិយោគ

 ការមានទម្លាប់សន្សំនិងវិនិយោគគឺជាទម្លាប់ដែលធ្វើឲ្យអ្នកសល់លុយ សល់ទ្រព្យហើយរស់នៅមិនជួបបញ្ហាលុយកាក់ឡើយ។ អ្នកត្រូវមានទម្លាប់សន្សំលុយជានិច្ចព្រោះការសន្សំជួយការពារពីហេតុការណ៍នានាដែលយើងមិនអាចដឹងមុនដែលហេតុការណ៍ទាំងនេះសុទ្ធតែត្រូវការលុយ។ ដូច្នេះបើអ្នកមានលុយសន្សំវាអាចជួយការពារចំពោះហេតុការណ៍ដែលមិនបានព្រៀងទុក។  លើសពីនេះបើអ្នកមានទម្លាប់វិនិយោគដោយមានចេះដឹងនិងភាពប្រាកដប្រជានោះទ្រព្យរបស់អ្នកនឹងកើនឡើងជាលំដាប់។

. កំណត់គោលដៅហិរញ្ញវត្ថុ

 ដាក់គោលដៅហិរញ្ញវត្ថុឲ្យច្បាស់លាស់ទាំងគោលដៅរយៈពេលខ្លីនិងគោលដៅរយៈពេលវែ។ គោលដៅទាំងនេះផ្ដល់នូវទិសច្បាស់លាស់ដែលអ្នកត្រូវដើរទៅជាពិសេសកាលណាអ្នកបានកំណត់គោលដៅហិរញ្ញវត្ថុអ្នកនឹងមានកម្លាំងចិត្តក្នុងការធ្វើវាឲ្យបានសម្រេច។ ឧទាហរណ៍អ្នកដាក់គោលដៅចេញរកស៊ី នោះអ្នកនឹងព្យាយាមរកលុយនិងសន្សំលុយដើម្បីបានដើមទុនរកស៊ី។

. បង្កើតប្រភពចំណូលឲ្យបានច្រើន

ត្រូវចាំថាអ្នកមានគេកម្រមានប្រភពចំណូលតែមួយប្រភពណាស់ពោលគឺគេព្យាយាមបង្កើតប្រភពចំណូលឲ្យបានច្រើនដើម្បីបង្កើតលុយបានច្រើនហើយទ្រព្យកើនលឿន។ ដូច្នេះអ្នកគួរបង្កើតប្រភពចំណូលឲ្យច្រើនទៅតាមសមត្ថភាពនិងលទ្ធភាពរបស់អ្នក។

. រស់នៅតាមលទ្ធភាព

 

គេថាបើនៅក្មេងបើចង់មានចង់សល់ទ្រព្យអ្នកត្រូវធ្វើខ្លួនឲ្យសាមញ្ញបំផុត។ អ្វីដែលអ្នកគួរធ្វើនោះគឺចៀសវាងចាយលុយច្រើនលើរបស់ដែលមិនចំបាច់។ ជាពិសេសត្រូវបែងចែកឲ្យដាច់រវាងការចំណាយលើរបស់ចាំបាច់និងការចំណាយលើការចង់បាន។ មនុស្សជាច្រើនចាយលុយច្រើនលើការចង់បានឬចំណង់ដែលធ្វើឲ្យពួកគាត់មិនសល់លុយ ជួបបញ្ហាលុយជាពិសេសបញ្ហាបំណុលជាដើម។

. បន្តរៀនជានិច្ច

 សូមវិនិយោគលើចំណេះដឹងនិងជំនាញតាមរយៈរៀនជំនាញថ្មីៗនិងដុសខាត់សមត្ថភាពដែលមានស្រាប់។ ការវិនិយោគលើចំណេះជំនាញគឺជាផ្លូវមួយក្នុងការបង្កើនឥទ្ធិពលហើយបើកផ្លូវឲ្យអ្នករកចំណូលបានកាន់តែច្រើននិងវិនិយោគជាមួយនឹងភាពច្បាស់លាស់ប្រាកដនិយមដើម្បីកាត់បន្ថយហានិភ័យ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia