ភ្ញៀវចាំទិញ! លោក ម៉ាន សុបរី ចាប់របរចិញ្ចឹមងាវភក់ អាចរកចំណូលបានរាល់ថ្ងៃហើយមិនអស់ថ្លៃចំណីទៀត
ធី ស្រីល័ក្ខMAY 7 2024751 views

លោក ម៉ាន សុបរី គឺជាអ្នកចិញ្ចឹមងាវភក់ក្នុងព្រៃសហគមន៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយលោកបានចាប់របរចិញ្ចឹមងាវភក់នេះជាយូរឆ្នាំមកហើយ ក្រោយមានការជម្រុញលើកទឹកចិត្តឱ្យចិញ្ចឹមពីមេជលផល ហើយរបរនេះគឺលោកអាចលក់រកចំណូលបានរាល់ថ្ងៃហើយថែមទាំងអស់ថ្លៃចំណីទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក ម៉ាន សុបរី បានបង្ហើបឱ្យដឹងថា ក្រៅពីប្រកបរបរជាអ្នកនេសាទនៅសមុទ្រលោកបានឆ្លៀតចាប់របរមួយទៀតគឺចិញ្ចឹមភក់ក្នុងព្រៃកោងកោងហើយនៅថ្ងៃខ្លះដែលលោករកក្តាមបង្គាមិនសូវមិនបានច្រើន គឺលោកមករាវងាវភក់នេះដើម្បីលក់ទៅឱ្យម៉ូយបន្ថែមទៀត។ ងាវភក់នេះក្នុងមួយថ្ងៃលោកអាចផ្គត់ផ្គង់បានរហូតដល់ទៅ១០០គីឡូឯណោះដោយក្នុង១គីឡូលោកអាចលក់បាន ២ពាន់៥រយ។

 

6

លោកសុបរី បាននិយាយបន្តឱ្យដឹងទៀតថា សម្រាប់អ្នកនៅខេត្តផ្សេងៗហើយចង់ចិញ្ចឹមងាវភក់នេះក៏អាចចិញ្ចឹមបានដែលតែយើងត្រូវតែជីកប្រឡាយក៏ដូចជារើសទីតាំងណាដែលមានម្លប់ទើបចិញ្ចឹមងាវភក់នេះទទួលបានផលល្អ ប្រសិនជាចិញ្ចឹមទៅស្ថិតក្រោមកម្តៅថ្ងៃគឺងាវនោះប្រាកដជាមិនសូវល្អឡើយហើយងាយងាប់។

2
3

លោក ម៉ាន សុបរី ក៏បានបញ្ជាក់ទៀតថា មុខរបរចិញ្ចឹមងាវភក់នេះលោកបានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ ២០១៤ មកម្លេះ ហើយនាពេលនេះលោកអាចពង្រីកបាន ២ស្រះធំៗហើយ ហើយងាវភក់នេះគឺមិនពិបាកចិញ្ចឹមឡើយគ្រាន់តែទិញយកមកបាចនៅក្នុងស្រះទុកឱ្យវាធំខ្លួនឯងយើងអាចរាវយកទៅលក់បានហើយ ហើយងាវភក់នេះគឺចិញ្ចឹមហើយមិនអស់ថ្លៃចំណីទេចំណែកចំណូលវិញគឺអាចរកបានរាល់ថ្ងៃផងដែរ៕

45

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia