មិនមែនលុយ ឡាន! អ្នកជំនាញពន្យល់ពីទ្រព្យសម្បត្តិពិតដែលអ្នកគួរដឹងបើចង់រស់នៅមានក្ដីសុខនិងសេរីភាព
Toeuy HongAPRIL 30 2024530 views

ជាទូទៅមនុស្សភាគច្រើនពេលគិតពីទ្រព្យសម្បតិ្តយើងតែងតែគិតពី លុយ ឡាន ឬមានអចលនទ្រព្យផ្សេងៗ។ យ៉ាងណាមិញទ្រព្យសម្បត្តិពិតប្រាកដមិនមែនទាល់តែមានលុយ ឡានទើបជីវិតយើងរស់នៅមានក្ដីសុខនោះទេ។

ទាក់ទងនឹងទ្រព្យសម្បត្តិនេះដែរ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនF.I  និងជាអ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចែករំលែកពីភាពខុសគ្នារវាងទ្រព្យសម្បត្តិពិត និងទ្រព្យដែលសង្គមអោយតម្លៃដូចខាងក្រោមនេះ។

. ទ្រព្យសម្បត្តិដែលសង្គមអោយតម្លៃ

រថយន្ត ផ្ទះ ជីវិតហ៊ឺហា សម្លៀកបំពាក់ថ្លៃៗ។ល។ ជាការផ្តោតការរស់នៅអោយស្របនឹងសង្គមដែលពាក្យខ្មែរហៅថា “ចូលក្នុងសង្គមអោយចុះនឹងគេ ឬរៀបចំខ្លួនអោយច្រឡំនឹងគេ។” ការណ៍នេះ គឺជាការយកការវិនិច្ឆ័យរបស់អ្នកដទៃមកវាយតម្លៃលើជីវភាពខ្លួនឯងដែលអាចជាសេចក្តីសុខក្លែងក្លាយ។ ប្រៀបដូចជាការខំពាក់អាវធំដើម្បីអោយមើលទៅហំហួន សង្ហា មានសមត្ថភាព ប៉ុន្តែមិនប្រាកដថារាងកាយពិតជាមាំមួន មានសុខភាពល្អ មានសមត្ថភាពពិតប្រាកដនោះទេ។

. ទ្រព្យសម្បត្តិពិត

សុខភាពល្អ មានចិត្តស្ងប់ ជីវិតដែលមានជំរើស មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់សំរាប់ការរស់នៅសមរម្យ មានសេរីភាពពេលវេលា។ល។ ជាជីវិតដែលផ្តោតលើសេចក្តីសុខខាងក្នុងជាជាងសំបកក្រៅ។ ឬជាជីវិតដែលបំពេញចិត្តខ្លួនឯងជាជាងបំពេញភ្នែកអ្នកដទៃ។ ជីវិតបែបនេះគឺជាចំណែកដ៏ធំនៃវប្បធម៌បច្ចឹមប្រទេសដែលផ្ទុយស្រឡះពីវប្បធម៌អាស៊ី។

ដូច្នេះតាមរយៈទ្រព្យសម្បត្តិពិតដូចដែលបានរៀបរាប់ខាងលើគឺបង្ហាញថាមិនមែនទាល់តែយើងមានលុយ មានឡាន មានផ្ទះទើបយើងមានទ្រព្យសម្បតិ្តហើយមានសុភមង្គលនោះទេ តែផ្ទុយទៅវិញមានរបស់ផ្សេងៗទៀតដែលត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិពិត ដូចជាសុខភាព សេរីភាពពេលវេលា និងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់នៅក្នុងការរស់នៅជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia