អ្នកឧកញ៉ា គួច ម៉េងលីចាប់ដៃជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ដល់ថវិកា២ម៉ឺន$ក្នុង១ឆ្នាំជំរុញកម្មវិធីសិក្សាសំខាន់២
Toeuy HongMARCH 13 2024

ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យួខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីបានចុះអនុស្សរណៈយោគយល់គ្នា(MoU) ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ហើយក្នុងការចុះMoU នេះក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យួខេសិនបានផ្ដល់ថវិកាចំនួន២ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេល៣ឆ្នាំដើម្បីជាជំនួយដល់កម្មវិធីសិក្សាវិស្វកម្មនិងសំស្រ្កឹត។

Aba295

 នៅក្នុងពិធីអនុស្សរណៈយោគយល់គ្នា(MoU) រវាងក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យួខេសិននិងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃម្សិលមិញនេះ អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថាមូលហេតុដែលអ្នកឧកញ៉ាបានចុះMoUនិងផ្ដល់ថវិការដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយសារសាលារៀនក៏ដូចជាវិទ្យាស្ថានរបស់អ្នកឧកញ៉ាក្រោមក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យួខេសិនតែងតែស្វែងរកអង្គារឬសហគមន៍ណាមួយដែលក្រុមហ៊ុនអាចជួយបានដើម្បីលើកស្ទួយក្នុងអក្សរសាស្រ្ត អក្សរសិល្បិ៍និងគម្រោងសិក្សាៗជួយដល់និស្សិតខ្មែរយើងដើម្បីពង្រឹងដល់ការសិក្សារបស់និស្សិតខ្មែរ

Aba296

អ្នកឧកញ៉ា បានឲ្យដឹងទៀតថានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានកម្មវិធីសិក្សាចំនួន២គឺសមាគមន៍ទស្សនវិជ្ជាខ្មែរដែលផ្ដោតសំខាន់ទៅលើសំស្រ្កឹតនិងមួយទៀតគឺវិស្វកម្ម។ ដូច្នេះទើបក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យួខេសិនសម្រេចចិត្តចុះMoU ជាមួយRUPP ដើម្បីផ្ដល់ជំនួយជាថវិកាចំនួន២ម៉ឺនដុល្លារជាជំនួសក្នុងការស្រាជ្រាវនិងអភិវឌ្ឍនកម្មវិធីសិក្សា២នេះឲ្យកាន់តែមានផ្លែផ្កានាពេលអនាគត។

Aba297

 គួរបញ្ជាក់ផងដែរថាតាមរយៈការចុះ MOU លើកិច្ចសហប្រតិបត្តិការរវាងMJQEនិងRUPP ទាំងពីររួមមានដូចខាងក្រោមនេះ៖
១.  ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងផ្ដល់ថវិកាចំនួន ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៣ឆ្នាំដល់មូលនិធិទស្សនវិជ្ជាខ្មែរ (Khmer Philosophy Foundation) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 
២. ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេល៣ឆ្នាំដល់មហាវិទ្យាល័យវិស្វកម្ម (Faculty of Engineering) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
៣. ក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យួខេសិនមានឱកាសរៀបចំព្រឹត្តិការណ៍ ផ្សព្វផ្សាយជ្រើសរើសបុគ្គលិក និងផ្តល់កិច្ចពិភាក្សាការងារដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

Aba298

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia