ស្មានតែរបស់នាំចូល ! លោក ឈិន សុខខេង អាចផលិតខោអាវខ្មែរតម្លៃ៤៥០០៛ ត្រៀមនាំចេញទៅថៃ
Ping Chou EngJULY 7 20232.2 K views

ផ្តើមពីបុគ្គលិកធ្វើការក្រុមហ៊ុន លោក​ ឈិន​ សុខខេង ងាកមកបង្កើតរោងចក្រផលិតសម្លៀកបំពាក់ខ្មែរដោយខ្លួនឯង ​ មានតម្លៃថោកសមរម្យគុណភាពខ្ពស់ ចែកចាយបាន១៣សាខានៅខ្មែរ គុណភាពមិនចាញ់​បរទេស និងត្រៀមនាំចេញទៅលក់នៅស្រុកថៃថែមទៀត។

357694929 713767214092294 5702351698203526451 N

ថ្លែងក្នុងបទសម្ភាសន៍ជាមួយចាបក្រហម លោកឈិន សុខខេង ដែលជាម្ចាស់យីហោលក់សម្លៀកបំពាក់ K-STOCK ៤៥០០៛ មានជាង១៣សាខានៅភ្នំពេញនិងតាមបណ្តាខេត្តនានា បានឱ្យដឹងថាកាលពីឆ្នាំ២០១៥ លោកគ្រាន់តែជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុននាំចេញនាំចូល ជាហេតុធ្វើឱ្យលោកមើលឃើញពីឱកាសក្នុងការចាប់ផ្តើមអាជីវកម្មដេរសម្លៀកបំពាក់នេះ។

Photo 2023 07 06 08 54 22

ផ្តើមដំបូងគឺគ្រាន់តែជាអាជីវកម្មលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែលោកក៏អាចវិវត្តន៍ខ្លួនម្តងបន្តិចៗរហូតដល់អំឡុងឆ្នាំ២០១៨ លោកក៏ចាប់ផ្តើមអាចបង្កើតសិប្បកម្មដេរបែបធុនកណ្តាលដែលមានឈ្មោះថា KNA ដោយមានទាំងការដេរសម្លៀកបំពាក់ដោយដៃផង​និងដេរដោយម៉ាស៊ីនចំនួន២គ្រឿងរួមបញ្ចូលដែរ។ នៅឆ្នាំ២០២២​រោងចក្រ KNA ដែលជាសិប្បកម្មកូនខ្មែរ ផលិតផលខ្មែរ កម្លាំងពលកម្មខ្មែរអាចផលិតបាន១៣០០អាវក្នុង១ថ្ងៃ ដែលមានម៉ាស៊ីនដេរចំនួន៥២គ្រឿង និងមានបុគ្គលិកពី៥០-៦០នាក់។

Photo 2023 07 05 17 30 56

សហគ្រិនឆ្នើមលោក ឈិន សុខខេង ដែលជាម្ចាស់យីហោ K-STOCK ក៏ដូចជាស្ថាបនិករោងចក្រខ្មែរ KNA បានលើកឡើងថា “ខ្ញុំចង់ឃើញផលិតផលស្នាដៃកូនខ្មែរមានទីផ្សារនិងឱ្យ គេប្រដូចផលិតផលខ្មែរថាមានគុណភាពខ្ពស់ ដូចយីហោបរទេស ដែលមានប្រេនធំៗជាលក្ខណៈអន្តរជាតិ ទោះបីជាពេលនេះលោកនៅតែជួបឧបសគ្គជាច្រើនក៏ដោយ”។

បុរសវ័យ៤៤ឆ្នាំរូបនេះក៏បានសង្កត់ធ្ងន់ថា “អ្វីដែលខ្ញុំអាចធ្វើបានគឺដើម្បីចង់ឃើញអាជីវកម្មបង្កើតដោយកូនខ្មែរ កាន់តែមានភាពរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ ដើម្បីឱ្យប្រជាជនមានការងារធ្វើកាន់តែច្រើន និងអាចឱ្យផលិតផលខ្មែរដែលមានពាក្យថា MADE IN CAMBODIA ល្បីសុះសាយ មានបរទេសប្រើប្រាស់ហូរហែ”។

357072505 712406034228412 3831573739329196960 N

បន្ថែមពីនេះសហគ្រិនខ្មែរលោក ឈិន សុខខេង​ ក៏៏បានលើកទឹកចិត្តឱ្យអ្នកចាប់ផ្តើមរកស៊ីដំបូងៗកុំគិតថាការរកស៊ីងាយស្រួលឱ្យសោះ ប៉ុន្តែបើចេញរកស៊ីហើយត្រូវដាក់ចិត្តរៀបចំផែនការ លើការគ្រប់គ្រងជាពិសេសរឿងលុយកាក់ និងរបៀបគ្រប់គ្រងមនុស្ស​។​ ជាចុងក្រោយលោកបានផ្តាំថា “កុំដើរមួយជំហានគិតមួយជំហាន ត្រូវមានផែនការ ហើយកុំគិតថាការរកស៊ីគឺជារឿងងាយស្រួលពេក តែបើយើងជ្រុលជាដើរដួលគឺត្រូវតែងើប ដើរដួលគឺត្រូវតែងើប!! ”។

គួរជម្រាបផងដែរថាយីហោសម្លៀកបំពាក់ K-STOCK គឺផលិតផលដែលផលិតដោយ ស្នាដៃខ្មែរ​ កម្លាំងពលកម្មខ្មែរ ស្ថិតក្នុងផ្ទះ៥ល្វែង នៅតំបន់ចំការដូង ដែលកំពុងផលិតនូវសម្លៀកបំពាក់មាន ខោអាវ រ៉ូប មានគុណភាពសាច់ក្រណាត់ខ្ពស់មិនចាញ់បរទេសនោះឡើយ៕

346286625 783403979740605 6194539614333889117 N

ទស្សនាវីដេអូ Highlight នៅលើផេក៖ K-STOCK ៤៥០០៛

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia