ចង់វេរលុយវេរឲ្យហើយទៅ! អ្នកវេរលុយតាមបាគងអំឡុងពេលល្ងាចនេះអាចនឹងរអាក់រអួលព្រោះបញ្ហា១នេះ
Toeuy HongDECEMBER 16 2022452 views

 បងប្អូនដែលត្រូវធ្វើប្រតិបត្តិការតាមរយៈកម្មវិធីប្រព័ន្ធបាគងអាចធ្វើការវេរលុយឲ្យហើយព្រោះអំឡុងពេលល្ងាចថ្ងៃនេះការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈប្រព័ន្ធបានគងអាចនឹងមានភាពរអាក់រអួល។

បើតាមបង្ហោះរបស់ហ្វេសប៊ុកផេកបាគងបានឲ្យដឹង១៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ១០:០០យប់ ដល់ម៉ោង១១:០០យប់ ប្រព័ន្ធបាគង នឹងធ្វើបច្ចុប្បន្នកម្មផ្នែកបច្ចេកទេស។ ដូចនេះការធ្វើប្រតិបត្តិការតាមរយៈបាគងនឹងអាចមានការរអាក់រអួលក្នុងកំឡុងពេលខាងលើនេះ។

បាគងគឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ។

Ba

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia