អ្នកជំនាញឲ្យសង្កេតពីរបៀបធ្វើការរបស់មនុស្សទាំង៤ក្រុមេនេះដើម្បីកសាងភាពរីកចម្រើនផ្ទាល់ខ្លួនក្នុងអាជីពការងារនិងរកស៊ី
Toeuy HongMAY 7 2024407 views

គេថាមនុស្សដែលយើងរាប់អាននិងមនុស្សជុំវិញខ្លួនយើងពិតជាជៈឥទ្ធិពលខ្លាំងដល់ជីវិតរបស់អ្នកពោលគឺបើអ្នករាប់អានមនុស្សដែលមិនល្អធ្វើឲ្យជីវិតអ្នកកាន់តែដុនដាប តែបើអ្នករាប់អាននិងមានទំនាក់ទំនងជាមួយមនុស្សពូកែនឹងធ្វើឲ្យអ្នកកាន់តែរីកចម្រើន។

ទាក់ទងនឹងការរាប់អាននិងការមានទំនាក់ទំនងជាមួយមនុស្សក្នុងសង្គមនេះដែរលោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន F.I Vision Capital បានចែករំលែកពីសង្កេតពីរបៀបធ្វើការរបស់មនុស្សទាំង៤ក្រុមេនេះដើម្បីកសាងភាពរីកចម្រើនផ្ទាល់ខ្លួនក្នុងអាជីវការងារនិងរកស៊ីដូចខាងក្រោមនេះ។

ក្រុមមនុស្សទី១៖ អ្នកខ្លះចាប់ផ្តើមគឺលើកតែពីបញ្ហា និងឧបសគ្គពោរពេញដោយគំនិតអវិជ្ជមាន។ ធ្វើអ្វីក៏មិនកើតដែរ ភាគច្រើនសំបូរលេស។

ក្រុមមនុស្សទី២៖ អ្នកខ្លះចាប់ផ្តើមនិយាយតែពីរឿងលុយ ធ្វើអ្វីក៏ធ្វើដែរអោយតែបានលុយ។ បើអត់លុយគេមិនអើពើទេបើទោះជាការងារនោះមានប្រយោជន៍បែបណាក៏ដោយ។

ក្រុមមនុស្សទី៣៖ អ្នកខ្លះចាប់ផ្តើមនិយាយ និយាយតែពីឱកាស និងគំនិតដែលជាដំណោះស្រាយប្រកបដោយភាពប្រាកដនិយម ពោរពេញដោយគំនិតវិជ្ជមាន។

ក្រុមមនុស្សទី៤៖ អ្នកខ្លះមើលឃើញឱកាសច្រើនពេក ខ្វះភាពប្រាកដនិយម ចេះគ្រប់រឿង ចាប់នេះបន្តិចចាប់នោះបន្តិច មិនយល់ពីគោលដៅខ្លួនឯងច្បាស់លាស់។ ទីបំផុតធ្វើអ្វីក៏មិនបានផលល្អ ហើយភាគច្រើនសុទ្ធតែខាតបង់។

តាមរយៈក្រុមមនុស្សទាំង៤ដែលបានរៀបរាបខាងលើលោក ង៉ែត ជូបានសង្កត់ធ្ងន់ថា ពេលសេពគប់មិត្ត ចងសម្ពន្ធ័ភាពធ្វើជំនួញរួមគ្នា ជ្រើសរើសគូអនាគត ឬស្តាប់អ្នកដទៃ សូមប្រយត្ន័ក្រុមមនុស្សបញ្ហានិយម ឧបសគ្គនិយម និងលុយនិយមដែលអាចជាបច្ច័យនាំមកនូវទម្លាប់មានគំនិតសុញ និងមុខលុយជ្រុល។

លោកបានបន្ថែមទៀតថា កុំចំណាយពេលជាមួយក្រុមមនុស្សទី១ ទី២ និងទី៤ច្រើនពេកហើយគួរចំណាយពេលជាមួយក្រុមមនុស្សទី៣អោយបានច្រើនដើម្បីកើនបញ្ញា រៀនពិចារណា និងមានគំនិតវិជ្ជមាន។ ហើយក៏គួរឧស្សាហ៍ឆ្លុះបញ្ចាំងថាខ្លួនឯងជាប្រភេទមនុស្សបែបណា គួរដាស់តឿនក្រើនរំលឹកខ្លួនឯងដោយសតិភ្ញាក់រលឹកជាប្រចាំ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia