ភ្ញៀវជាប់ចិត្ត! មកដឹង៤វិធីដ៏មានប្រសិទ្ធភាពសម្រាប់អ្នកលក់ក្នុងការរក្សាទំនាក់ទំនងជាមួយអតិថិជន
THATSORNA NOVMAY 7 2024436 views

អតិថិជនគឺជាមនុស្សដ៏សំខាន់ដែលអាចនាំមកនៅប្រាក់ចំណូលសម្រាប់មុខជំនួញរបស់អ្នក ដូច្នេះការថែរក្សាទំនាក់ទំនងល្អជាមួយអតិថិជនគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យ៉ាងណាមិញវាមិនមែនជារឿងងាយស្រួលនោះទេការដែលអ្នករក្សាទំនាក់ទំនងឱ្យលូតលាស់និងរីកចម្រើនទៅមុខបាននោះគឺទាមទាឱ្យវាអ្នកមានវិធីសាស្រ្តដ៏ត្រឹមត្រូវមួយ។

ទន្ទឹមនឹងនេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកជាចំណុចសំខាន់ៗចំនួន៤ក្នុងការពង្រឹងទំនាក់ទំនងជាមួយអតិថិជនរបស់បងប្អូនទាំងអស់គ្នា។ ដោយក្នុងនោះរួមមាន​៖

១. បំរើអតិថិជនឱ្យដូចអ្នកចង់ឱ្យគេបំរើអ្នក​៖ នេះគឺជាវិធីសាស្រ្តមួយដែលត្រូវបានគេរំលឹកជារឿងៗ តែមនុស្សហាក់បីដូចជាភ្លេចនៅគន្លឹះសំខាន់មួយនេះ។ ជាកាពិតណាស់អ្នកលក់ត្រូវព្យាយាមយកចិត្តរបស់អតិថិជន ដាក់ចិត្តរបស់អ្នក ហើយសួរខ្លួនឯងថា បើសិនអ្នកជាអតិថិជនវិញ​តើអ្នកចង់ឱ្យគេបម្រើដោយរបៀបណា ដូច្នេះហើយនៅពេលដែលឆ្លើយសំនួរនេះហើយ អ្នកត្រូវបម្រើអតិថិជនរបស់អ្នកឱ្យដូចទៅនឹងអ្វីដែលអ្នកបានឆ្លើយ។

២. រក្សាបរិយាកាសឱ្យរីករាយ៖ មែនទៅ ពេលខ្លះនៅពេលដែលអ្នករក្សាភាពជាវិជ្ជាជីវៈរបស់អ្នកខ្លាំងពេកទៅ អាចធ្វើឱ្យអតិថិជនមានភាពស្ទាក់ស្ទើរ ក្នុងការប្រាប់អ្វីដែលគេត្រូវការ។ ប៉ុន្តែផ្ទុយទៅវិញវាជាការប្រសើរណាស់បើអ្នកបន្ធូរបរិកាសហើយព្យាយាមរាក់ទាក់ពួកគាត់នោះពួកគាត់ដូច្នេះគាត់នឹងបើកចិត្តទូលាយហើយហ៊ានបង្ហាញនៅតម្រូវការរបស់ពួកគេមកកាន់យើង ហើយយើងក៏អាចបំពេញតម្រូវការរបស់ពួកគាត់បានយ៉ាងងាយស្រួលថែមទៀត។

៣. ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់កាយវិកា៖​ ដោយហេតុថាអតិថិជនមួយចំនួនអាចដឹងពីអ្នកតាមរយៈកាយវិការខាងក្រៅដែលអ្នកបានបញ្ចេញ ដូចជាការប្រើប្រាស់ទឹកមុខ​មាំ និង​បោះបោក ធ្វើដូចមិនចង់លក់ជាដើម។ ដោយកាយវិការទាំងនេះអាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកនិងអតិថិជន មានការប្រេះឆា ដូច្នេះអ្នកត្រូវចូលប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ក្នុងការប្រើប្រាស់កាយវិការរបស់អ្នកជាមួយអតិថិជន ហើយអ្វីដែលកាន់តែពិសេសនោះអ្នកត្រូវរក្សាស្នាមញញឹមរបស់អ្នកជានិច្ច ព្រោះវាជាមុនស្នេហ៍មួយសម្រាប់អ្នកលក់។

៤. ស្មោះត្រង់៖ ការពោលពាក្យមិនពិតគឺជាកត្តាក្តៅមួយដែលធ្វើឱ្យទំនាក់ទំនងងាយបែកបាក់បំផុត ដូច្នេះហើយអ្នកគួរគប្បីស្មោះត្រង់ដោយភាពមានវិជាជីវៈរបស់អ្នក ហើយអតិថិជននឹងសប្បាយចិត្តនៅពេលដែលអ្នកស្មោះត្រង់ជាមួយគាត់។ លើសពីនេះវាថែមទាំងធ្វើឱ្យទំនាក់ទំនងអ្នកនិងអតិថិជនឆ្ពោះទៅមុខមួយកម្រិតទៀត។

ត្រឡប់មកវិញ ការកុហកឬមិនកុហកជាជម្រើសរបស់អ្នក តែអ្នកត្រូវសួរខ្លួនឯងទៀតថា តើអ្នកមានអារម្មណ៍បែបណាពេលដែលដឹងថាគេកុហកអ្នកវិញ?

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia