មានលក់នៅខ្មែរ! នេះឡានអគ្គិសនីតម្លៃជាង ១ម៉ឺន$ សាកម្តងរត់បាន 2០0Km ល្អសម្រាប់ជិះទៅធ្វើការ ឬទៅរៀន
THATSORNA NOVAPRIL 18 20249 K views

នេះ​​ជា​​ឡាន​​អគ្គិសនី​​​​​​​​​​​​​​​​​​​តម្លៃ​​​ជិត​ ២​ម៉ឺន​ដុល្លារ​​​​​​​ ដែល​​សាក​សម​បំផុតសម្រាប់​ជិះ​​ក្នុង​​​​​​ក្រុង​​ និង​​តាម​ទី​ប្រជុំ​​​ជន​​ ​​រូបរាង​របស់​វា​​​​​​តូច​ល្ម​ម​​​ ​ប៉ុន​​នឹង​ប្រភេទ​​ Kia Morning, Toyota Raize, Mini Cooper និង​Ford Ecosport ជា​ដើម​។​ ហើយ​អ្វី​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះ​​ គឺ​ទៅ​លើ​​កម្លាំង​​ថ្ម​ដ៏តូច​​​តែ​​​​អាច​​​ទ្រទ្រង់​​ចម្ងាយ​​ផ្លូវ​​​ដល់​​ 200Km ឯណោះ​​​ អ៊ែម​មែន​ទែន​។​

​​​​​​​​​​អ្នក​ទាំងអស់​​​គ្នា​​​​​ប្រាកដ​ជា​ដឹងរួច​មក​​​​​​ថា​បច្ចុប្ប​ន្ន​នេះ​​ ឡាន​​​ដែល​ផលិត​ចេញ​ពី​​ប្រទេស​ចិន​គុណ​ភាព​​​មិន​​ចាញ់ ជប៉ុន​ អ៊ី​តាលី​ ប៉ុន្មាន​ទេ​​​​ ហើយ​ណាមួយ​​​ឡាន​​​ចិន​​​​គឺ​​ផលិ​ត​មក​ដើម្បី​​តម្រូវ​​ការ​​​សម្រាប់​អតិថិជន​​​​​​កម្រិត​​មធ្យ​​ម​ឡើង​​ទៅ​អភិជន​​​ ជាក់​ស្តែង​ដូច​ជា​​ឡាន​អគ្គិសនី​​​នេះ​អញ្ចឹង​​ ​​​​​​​តម្លៃ​​​តែ​​ជិត​​ ២ម៉ឺនដុល្លារ ប៉ុន្តែ​​​​​​គុណ​ភាព​​ ​រូបរាង គ្រឿង​​បង្គំ​​​​​ និង​​បច្ចេ​កវិទ្យា​ថ្មី​ទំនើប​ ដែល​​​ឡាន​តម្លៃ​ថ្លៃ​ៗ​ភាគ​​ច្រើន​មាន​​ នៅ​ក្នុង​​ឡាន​នេះក៏​មាន​ដូច​​​គ្នា​ ។​

139625701 1102245306873552 4807193176443807570 N

ទន្ទឹមនឹងនេះដែររថយន្ត ​​​MENGO ជា​​ឡាន​អគ្គិសនី​​​​ដាប​បល​​​(Double)សន្សំ​​សំចៃ​ ពោល​គឺ​​​ថា​​​​ចំពោះ​ឡាន​អគ្គិសនី​ទាំងអស់​​ត្រូវបាន​​ចាត់​ទុក​ជា​ប្រភេទ​យានយន្ត​ដែល​ប្រើ​ថាមពល​​​​​​​​​ដែលសន្សំ​សំចៃ​ជាងយានយន្ត​​ប្រើ​​ម៉ាស៊ីន​​ចំហេះ​​​​​​ក្នុង​​ ​​​​១កម្រិត​​ ហើយ​អ្វីដែល​ធ្វើ​​​​ឲ្យ​ MENGO ឡើង​កម្រិត​​សន្សំ​សំចៃ​ថែម​ ១កម្រិត​​ទៀត​នោះ​​ គឺ​​ទៅ​លើ​​​​ថាមពល​​ម៉ូទ័រ​អគ្គិសនី​​​​តូចល្មម​ អាច​បើកបរ​​ក្នុង​ល្បឿន​បំផុត​តែ​ 100Km/h  និង​​មាន​​​​​អាគុយ​​​​​​ទំហំ​​តែ​ 17.25Kwh​​ ​អា​ចសាកភ្លើង​មួយ​ពេញ​​រត់​បាន​​​ 200Km ឯណោះ​​ ​​​​ជិះ​បាន​ឆ្ងាយ​មែន​ទែន​​។

29

ម្យ៉ាងវិញ​ទៀត​​ សម្រាប់​​ម៉ូទ័រ​របស់​​​ឡាន​នេះ​ ត្រូវបាន​ប្រើ​ជាប្រភេទ​ PMSM មាន​ពាក្យ​ពេញ​ Permanent magnet synchronous motor ភាគ​​ច្រើន​​ម៉ូទ័រ​នេះ​គេ​យក​ទៅ​ប្រើ​​​​​លើ​​ឡាន​​ដង់​ស៊ី​តេ​ថាមពល​ខ្ពស់​ ​​និង​មាន​សំឡេង​ស្ងាត់​​​ល្អ​ ហើយ​ឡាន​ MENGO នេះ​ដែរ​ក៏អាច​សណ្តោង​​​​របស់​របរ​​​​ធ្ងន់​ៗ​ ក៏បាន​ដែរ​។​

៣

​គួរ​ជំរាប​ផងដែរ​​​​​ ​​​ចំពោះ​​ឡាន​អគ្គិសនី​ LETIN MENGO នេះ​មាន​តម្លៃ​​​​​​ត្រឹមតែ​ ១៨២០០ដុល្លារ​ ​​​​​​ហើយ​សម្រាប់​ការ​ធានាវិញ​​​ទៅដល់​ ៣ឆ្នាំ​​​ ។​ ដូច្នេះ​ប្រសិន​អ្នក​ទាំងអស់​ចាប់​អារម្មណ៍​ចង់​ជិះ​​ឡាន​អគ្គិសនី​​លក្ខ​ណ:​​​គ្រួសារ​​ ជា​ពិសេស​​អ្ន​ក​ដែល​​​​​រស់​នៅ​​បែប​ទីក្រុង​​ មាន​មុខ​របរ​ និង​ការ​ងារ​​ក្នុង​​ទី​ក្រុង​​​ភ្នំពេញ​ ឬ​​​បណ្តា​ខេត្ត​​​ផ្សេង​ៗ​ ​​គឺសាក​សម​បំផុត​សម្រាប់​ការ​ជិះ​ផ្លូវ​ជិត​ និង​មាន​សុវត្ថិភាព ថែម​ទៀត​​នោះ​អា​ច​ទាក់​ទង​ផ្ទាល់​ទៅ​កាន់​​ហ្វេស​ប៊ុក​ផេក​​ Car4you Camboida  ឬ​ EV Cambodia ​ និង​​តាម​រយ:​លេខ​​ទូរស័ព្ទ​​​​ 099 22 66 05 ។ បន្ថែម​ពី​នេះ​​​​បងប្អូនអាច​​​​​​ស្វែង​យល់​បាន​​តាម​​រយ​:គេហទំ​ព័រ​ CAR 4YOU៕​

៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia