កាន់តែទំនើប! ប្រព័ន្ធទូទាត់ខ្មែរ បាគង កើនសមាជិកដល់៤៥ស្ថាប័ន វេរលុយឆ្លងធនាគារអស់សេវាតិចបំផុត
Kan DaraJANUARY 20 202310.2 K views

បាគង គឺជាប្រព័ន្ធទូទាត់ខ្មែរបែបទំនើបថ្មីមួយ បានរៀបរៀងឡើងដោយធនាគារជាតិនៃកម្ពុជា ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការទទួល និងផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួន ឬលេខទូរស័ព្ទជាជាងប្រើគណនីធនាគារ ចំណេញពេល ងាយស្រួល និងចំណាយតិចបំផុត។

គិតមកទល់នឹងពេលនេះ បាគង បានកើនសមាជិកដល់ទៅ ៤៥ស្ថាប័នហើយដែលរួមមានដូចខាងក្រោម៖

ហហហ

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងនៅក្នុងសន្និសីទលើកទី២៦ ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង កាលពីចុងខែឧសភា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក យ៉ាងដូច្នេះថា៖ «ប្រព័ន្ធបាគង មានរចនាសម្ព័ន្ធ និងតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធទូទាត់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច»

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានចូលរួមក្នុងវេទិកាពិភាក្សាជាមួយទេសាភិបាលធនាគារកណ្តាលម៉ូរីស និងធនាគារកណ្តាលស្វីស ជុំវិញបញ្ហាពាក់ព័ន្ធនឹងរូបិយវត្ថុឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងទ្រព្យសកម្មអេឡិចត្រូនិក។ល។ អង្គប្រជុំបានថ្លែងការកោតសរសើរចំពោះប្រព័ន្ធបាគង ហើយធនាគារកណ្តាលប្រទេសអាហ្វ្រិកមួយចំនួន បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតប្រព័ន្ធបាគង ជាពិសេស ធនាគារកណ្តាលទុយនីស៊ី ម៉ូសំប៊ិក និងម៉ាដាហ្គាស្កា៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia